ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ជន​ជាតិ​បារាំង​ម្នាក់​ដេក​ស្លា.ប់​លើ​កៅអី​សាឡុង​

10 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បុរស​ជ​នជាតិ​បារាំង​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​​​​​ស្លា.ប់​​នៅ​​លើ​កៅ​អី​សាឡុង​ក្នុង​​ផ្ទះ​​លេខ​៤៥​E4 ផ្លូវ​​លេខ​៥​​​១ ភូមិ​ទី​១ សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌ​ដូន​ពេញ កាលពី​វេលា​ម៉ោង​១០​និង​៣០​​នាទី​ព្រឹ​ក​ថ្ងៃទី​១២ ឧសភា ។​ មន្ត្រី​នគ​របាល​​​មូល​ដ្ឋាន​​បាន​ឱ្យ​ដឹង​ថា បុរស​ជន​ជាតិ​​​បារាំង​​ដែល​​គេ​ឃើញ​​ដេក​ស្លា.ប់​នៅ​លើ​កៅ​អី​សាឡុង​ក្នុង​ផ្ទះ​ខាង​លើនោះ​​មាន​ឈ្មោះ NYHEIM JIMMY អាយុ​៥៦​

រាជធានីភ្នំពេញ ៖ បុរស​ជ​នជាតិ​បារាំង​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​​​​​ស្លាប់​​នៅ​​លើ​កៅ​អី​សាឡុង​ក្នុង​​ផ្ទះ​​លេខ​៤៥​E4 ផ្លូវ​​លេខ​៥​​​១ ភូមិ​ទី​១ សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌ​ដូន​ពេញ កាលពី​វេលា​ម៉ោង​១០​និង​៣០​​នាទី​ព្រឹ​ក​ថ្ងៃទី​១២ ឧសភា ។​ មន្ត្រី​នគ​របាល​​​មូល​ដ្ឋាន​​បាន​ឱ្យ​ដឹង​ថា បុរស​ជន​ជាតិ​​​បារាំង​​ដែល​​គេ​ឃើញ​​ដេក​ស្លាប់​នៅ​លើ​កៅ​អី​សាឡុង​ក្នុង​ផ្ទះ​ខាង​លើនោះ​​មាន​ឈ្មោះ NYHEIM JIMMY អាយុ​៥៦​ឆ្នាំ​ កាន់​លិខិត​ឆ្លង​ដែន​លេខ​២៨៨៧១១៧៨ ចូល​មកប្រ​ទេស​​​កម្ពុជា​ក្នុង​អំឡុង​ខែ​មីនា​ ​ឆ្នាំ​២០០២ ហើយ​បាន​ស្នាក់​នៅ​ផ្ទះ​កើត​ហេតុ​ ។

យោង​​តាម​ច​ម្លើយ​ស្ត្រី​​ម្នាក់​​ជា​អ្នក​បោស​សម្អាត​​ផ្ទះ​​​បុរស​ជន​ជាតិ​បារាំង​​​នេះ​បាន​ប្រាប់​ឱ្យ​​សមត្ថកិច្ច​ដឹ​​ង​ថា ​នៅ​ព្រឹក​ថ្ងៃទី​១២ ឧសភា វេលា​ម៉ោង​​១០​និង​៣០​នាទី ​គាត់​បាន​ឡើង​​​ទៅ​លើ​​ផ្ទះ​បុរស​ជន​ជាតិ​​បារាំង​ឈ្មោះ NYHEIM JIMMY ដើម្បី​បោស​សម្អាត​​​តាម​​ទម្លាប់​​ដែល​ត្រូវ​​ធ្វើ​ជា​ប្រចាំ​ ខណៈ​​ពេល​ឡើង​មក​ដល់​មិន​ឃើញ​ម្ចាស់​​ផ្ទះ​​​បើក​ទ្វារ​​ដូច​សព្វ​ដង ។ ពេលនោះ​គាត់​ក៏​តោង​​បង្អួច​​មើល​ស្រាប់​តែ​ឃើញ​​​បុរស​ជន​ជាតិ​បារាំង​​​​ជា​ម្ចាស់​​ផ្ទះ​​បាន​ដេក​​ស្លាប់​នៅ​លើ​កៅ​អី​សាឡុង​ក្នុង​ផ្ទះ​​មុខ​បន្ទប់​​ដេក​របស់​គាត់​ ទើប​មាន​កា​រ​ភ្ញាក់​ផ្អើល​ហើយ​​រាយការណ៍​ឱ្យ​​សមត្ថកិច្ច​​​ជំនាញ​ចុះ​មក​ពិនិត្យ​ក្រែ​ង​ជា​ករណី​ឃាត​កម្ម ។

​តាម​ការ​អះអាង​​របស់​ប្រជា​ពលរដ្ឋ​ដែល​​ដឹង​េហតុ​ការណ៍​បាន​​​ឱ្យ​​​​ដឹង​ថា ​​ជា​និច្ច​កាល​បុរស​ជន​ជាតិ​បារាំង​​​​ខាង​លើនេះ​តែង​តែ​ទៅ​ផឹក​ស៊ី នៅ​ហាង​បារាំង​ម្តុំ​​​ផ្លូវ​​លេខ​៥១ ស្ថិត​​ក្នុង​​សង្កាត់​​ផ្សារ​ថ្មី​ទី​៣ ខណ្ឌ​​ដូន​ពេញ​ជា​ប្រចាំ​​នៅ​ពេល​យប់​ ហើយ​​គេ​ក៏​បានលួច​ប្រើ​ប្រាស់​​គ្រឿង​ញៀន​​​ផង​ដែរ ​​​។ បុរស​ជន​ជាតិ​បា​រាំង​​រូប​នេះ មិនមាន​​​​​​ប្រពន្ធ​ទេ​ ​​តែ​បើ​ស្រី​ដូរ​ម៉ាក​ដូច​ដូរ​​ខោ​អាវ​អុីចឹង​​ ប៉ុន្តែគេ​​​ជា​មនុស្ស​​ស្លូត​មិន​ដែល​មាន​ទំនាស់​ជាមួយ​​ប្រជា​ពលរដ្ឋ​​​​ជិត​ខាង​នោះ​ឡើយ​ ។​

នគរ​បាល​ជំនាញ​​បាន​​ឱ្យ​ដឹង​ថា បើ​តាម​ការ​អះ​អាង​ពី​ក្រុម​គ្រូ​ពេទ្យ​ដែល​ចូល​ទៅ​ពិនិត្យ​​លើ​សាក​សព​បាន​បង្ហាញ​ថា​ បុរស​ជន​ជាតិ​បារាំង​​សា្លប់​​ដោយ​សារ​គាំង​បេះ​ដូង ​​មិន​មែន​ជារឿង​ឃាតកម្ម​នោះ​ទេ ៕