ថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០១២

Fast Internet Connection in Cambodia

សមត្ថ​កិច្ច​​ដក​ដើម​កញ្ឆា​៥១ដើម​​បំផ្លាញ​ចោល និង​ឃាត់​ខ្លួន​អ្នកដាំ

  • Text Size

ដោយ ៖ អប្សរា

ថ្ងៃព្រហស្បត្ត៏ ទី៩ ខែកញ្ញា ឆ្នាំ២០១០ ម៉ោង ១០:២០

សមត្ថកិច្ច​ឃាត់ខ្លួន​បុរស​ជា​អ្នក​ដាំ​ ដើម​កញ្ឆា​៥១​ដើម ត្រូវ​បាន​សមត្ថកិច្ច​ដក​បំផ្លាញ​ចោល ឃាត់ខ្លួន​បុរស​ជា​អ្នក​ដាំ និង​ដក​បំផ្លាញ​រុក្ខ​ជាតិ​គ្រឿង​ញៀន​នេះ

នាយកឺប

សមត្ថកិច្ច​ឃាត់ខ្លួន​បុរស​ជា​អ្នក​ដាំ​

សន្ដិសុខ​សង្គម ជា​ច្រើន​ទៀត

ខេត្ត​កំពត ៖ ដើម​កញ្ឆា​៥១​ដើម ត្រូវ​បាន​សមត្ថកិច្ច​ដក​បំផ្លាញ​ចោល​ និង​ឃាត់ខ្លួន​បុរស​ជា​អ្នក​ដាំ​ កាលពីវេលាម៉ោង​១​រសៀល​ថ្ងៃទី​៧ កញ្ញា នៅ​ភូមិ​ជ្រោះ​តា​សោម ឃុំ​ប្រាសាទ​ភ្នំខ្យង ស្រុក​កំពង់ត្រាច ។ ការ​ចុះ​បង្ក្រាប​ និង​ដក​បំផ្លាញ​រុក្ខ​ជាតិ​គ្រឿង​ញៀន​នេះ ក៏​មាន​លោក​អ៊ិន​ ជីវ៉ា ស្នង​ការ​រង​ និងជា​ប្រធាន​ការិយាល័យ​កណ្តាល​នគរ​បាល​យុត្តិ​ធម៌​ រួមទាំង​មន្ត្រី​​នគរ​បាល​​ឃុំ​ស្តេច​គង់​ខាង​លិច ស្រុក​បន្ទាយ​មាស​ផង​ដែរ ។

លោ​ក​អ៊ិន​ ជីវ៉ា ស្នង​ការ​រង​បានមាន​ប្រសាសន៍​​ថា ដើម​កញ្ឆា​ចំនួន​៥១​ដើម ត្រូវ​បាន​នគរ​បាល​ខេត្ត​ចុះ​ទៅ​ដក​បំផ្លាញ​ចោល​​​ដែល​ដើម​កញ្ឆា​ទាំង​នោះ​​គេ​លួច​ដាំ​បន្លំ​ភ្នែក​នៅ​ក្នុង​ចំការ​អំពៅ ។ ជាមួយ​គ្នានេះ សមត្ថ​កិច្ច​បានឃាត់ខ្លួន​បុរសជា​​អ្នកដាំកញ្ឆា​​ឈ្មោះ​ ស​ ហាង អាយុ​៥១​ឆ្នាំ ។ ឯ​កន្លែង​លួចដាំ​កញ្ឆា​នេះ នៅ​តំបន់​ព្រំ​ប្រទល់​ឃុំ​២ គឺ​ឃុំ​ប្រាសាទ​ភ្នំ​ខ្យង និង​ឃុំស្តេច​គង់​ខាង​លិច ហើយ​អាជ្ញា​ធរ​ទាំង​២ឃុំ​នេះ បាន​បដិសេធ​ថា កន្លែង​លួច​ដាំ​កញ្ញា​​នេះ មិន​បាន​ស្ថិត​ក្នុង​ភូមិ​សាស្ត្រ​គ្រ​ប់​គ្រង​របស់​ខ្លួន​​ទេ ។

លោក​ង៉ែត វ៉ាត ប្រធាននគ​របាល​ប៉ុស្តិ៍​ស្តេច​គង់​ ប្រាប់​ថា ភូមិ​សាស្ត្រ​ដាំ​កញ្ឆា​ ដែល​បាន​រក​ឃើញ​នោះ​គឺ​នៅ​លើ​ដី​ជ្រោះ​តា​សោម រី​ឯ​លោក​វណ្ណ​ ថា នាយ​រង​ប៉ុស្តិ៍​ប្រាសាទ​ភ្នំ​ខ្យង និយាយ​ថា ដី​ដាំកញ្ឆា​៥១​ដើម​នេះ​ជា​ដីនៅ​ភូមិ​ដើម​ចំរៀក​ ។ ការ​វង្វេង​ពី​តំបន់​គ្រប់​គ្រង​នេះ​មកពី​ភូមិ​២ មានឃុំ​ផ្សេង​គ្នា​ជាប់​ព្រំប្រទល់​ តែ​ទោះ​ជា​បែប​ណា ក៏​គេ​បាន​ស្គាល់​ថា ចំការ​របស់​ឈ្មោះ ស ហា​ង ស្ថិត​នៅ​លើ​ភូមិ​ជ្រោះ​តា​សោម​ច្រើន​​ជាង​ភូមិ​ដើម​ចំរៀកដែរ​ ៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 08-02-2012 ម៉ោង 07:47 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0424,050
បាត ថៃឡង់ (1USD)30.931
ដុង វៀតណាម (1USD)20,97021,050
យ៉េន ជប៉ុន (10.000JPY)129.5130.7
ដុល្លារ សិង្ហបូរី (100SGD)80.280.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)32.933.1
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)131.7132.2
ផោន អង់គ្លេស (100GBP)158.2158.8
ដុល្លារ អូស្ត្រាលី (100AUD)107.2107.8
ដុល្លារ កាណាដា (100CAD)99.7100.3
ហ្វ្រង់ ស្វ៊ីស (100CHF)108.8109.3
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)2,0902,100
 

qbmore - Cambodia Advance Communication Ltd