ក្រុម​​ក្មេង​ស្ទាវ​បើក​​រថយន្ត​ដេញ​បុក​គ្នា​​យ៉ាងអនាធិបតេយ្យ​​បង្ក​ការភ្ញាក់​ផ្អើល​

រាជធានីភ្នំពេញ ៖ ក្រុម​ក្មេង​ស្ទាវ​បាន​បើក​រថយន្ត​២​គ្រឿង​ដេញ​បុក​គ្នា​យ៉ាង​អនាធិ​បតេយ្យ​​ បណ្តាល​ឱ្យ​ប៉ះ​រថយន្ត​ប្រជា​ពលរដ្ឋ​រង​ការ​ខូចខាត ។ ហេតុ​ការណ៍​ក្រុម​ក្មេង​ស្ទាវ​បើក​រថយន្ត​​ដេញ​បុក​គ្នា​យ៉ាង​អនាធិបតេយ្យ​នេះ​បាន​​កើត​ឡើង​នា​វេលា​ម៉ោង​៣​និង​១០​នាទី​ថ្ងៃទី​១២ ឧសភា ២០១៣ ​នៅទល់​មុខ​​ស្ថានីយ​រថភ្លើង ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌ​ដូនពេញ។

ប្រភពព័ត៌​មាន​បាន​ឱ្យ​ដឹង​​​រថយន្ត​​ទាំង​២​គ្រឿង​បាន​ជិះដេញ​បុកគ្នា​រហូតមក​ចំណុច​កើត​ហេតុ​ក៏​​បុក​រថយន្ត​បាឡែន​របស់​ប្រជា​ពលរដ្ឋ​ បណ្តាល​​ឱ្យ​បែក​កង់​មុខ​ផ្នែក​ខាង​ស្តាំ​ ។ ប្រភព​បន្ត​ថា គេឃើញ​រថយន្ត​ឡិចស៊ីស RX330 បើក​ដេញ​បុករ៉ង់រ៉ូវែរ ក្រោយ​ពេល​កើត​រថយន្ត​ទាំង​២​គ្រឿង​នៅ​តែ​បន្ត​ដេញ​បុក​គ្នា ហើយ​រថយន្ត​ម៉ាក​រ៉ង់រ៉ូវែរ បានធ្លាក់កាងមុខ​​មាន​​​​ស្លាក​លេខ​​នៅ​នឹង​កន្លែង​កើត​ហេតុ បន្ទាប់​ពី​បុក​កាមរី​បាឡែន ហើយ​រថយន្ត​ទាំង​២​នៅ​តែ​បន្ត​ដេញ​បុក​គ្នា។ សមត្ថ​កិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ និង​​តាម​ឃាត់​ខ្លួន​ ៕

ខេត្ត​កំពង់​ស្ពឺ​ ៖ យ៉ាង​ហោច​ណាស់​មនុស្ស​ម្នាក់​ស្លាប់ និង​៣​នាក់​​ទៀត​របួស​ធ្ងន់​-ស្រាល​ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍ជិះ​ម៉ូតូបុក​រថ​យន្ត​ ដែល​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៩ និង​៥៥​នាទី​យប់ ថ្ងៃ​ទី​២៣ ឧសភា

រាជ​ធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​​បាន​រង​របួសស្រាល បន្ទាប់​ពី​រូបគេ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ឃ្លិកក្នុង​ល្បឿន​លឿន​​ជាប់​ហ្គាចាប់​ហ្វ្រាំង​មិន​ស៊ី ជ្រុល​ទៅបុក​ផ្ទប់​នឹង​រថយន្ត​វី​ហ្គោដែល​កំពុងបើក​ឆ្លងទាំង​កំ​រោល

ខេត្ត​កំពង់​ស្ពឺ​ ៖ បុរស​ជា​អ្នកបើកបរ​រថយន្ត​ដឹកអុស​ម្នាក់​​​ស្រវឹងស្រា​បាន​បើករថយន្ត​បុក​រះ​ផ្ទះ​លក់​ចាប់ហួយ​បណ្តាល​ឱ្យ​ខូចខាត​អីវ៉ា​ន់​អស់​មូ​យ​ចំនួន​ធំ​ ​​កាល​ពីវេលា​ម៉ោង​២ និង៣០​នាទីរសៀល​ ​

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ​រថយន្ត​មួយ​គ្រឿង​ម៉ាក​សាំង​យ៉ុ​ង​(​ប្រភេទ​ទេសចរ​១២​កៅអី​)​ម្ចាស់​ចេញ​មក​ពី​ច្រៀង​ខា​រ៉ា​អូ​ខេ បើកចាក់​​​កួបោល​ចូល​សួនច្បារ​ទៅបុក​បង្គោល​ភ្លើង​ក្នុង​សួន​បាក់​អស់​១​ដើម ។​

រាជ​ធានី​ភ្នំពេញ​ ៖ បុរស​អ្នក​រត់​ម៉ូតូឌុប​ម្នាក់​បាន​ស្លាប់​​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ខណៈ​ពេល​​​កំពុង​តែ​បើក​ម៉ូតូ​ម្នាក់ឯង​ចុះ​ពី​ស្ពាន​ព្រះ​មុនី​វង្ស​ចាស់ ត្រូវ​រថយន្ត​ដឹក​ទឹកកក​មួយ​គ្រឿង​បើក​មក​បុក​ពីក្រោយ

Copyright © 2010 Koh Santepheap Daily, All rights reserved.
Email: info@kspg.co | Online Advertise: ads@kspg.co | Phone: 023 987 118
Hosted by