ស្ត្រី​ខ្មែរ​ម្នាក់ ត្រូវ​ប្តី​ជនជាតិ​បរទេស​ប្រើ​អំពើហិង្សា

​រាជធានី​ភ្នំពេញ​៖ ស្ត្រី​ម្នាក់​ជា​ជនជាតិខ្មែរ ត្រូវ​ប្តី​ជា​ជនជាតិ​នី​ហ្សេ​រី​យ៉ា បាន​ប្រើ​អំពើហិង្សា​វាយ​បែកក្បាល កាលពី​វេលា​ម៉ោង​១១​យប់ ថ្ងៃទី​៨ ឧសភា ២០១៣ នៅក្នុង​ផ្ទះជួល​តាម​បណ្តោយ​ផ្លូវ​លេខ​១៧៨ សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ​។​ ​ ​ស្រី្ត​រូបនោះ​មានឈ្មោះ កឹម​ចាន់ មាលា​អាយុ​៣៨​ឆ្នាំ រីឯ​បុរស​ជា​ប្តី​ឈ្មោះ អូ​ស៊ីកា​សា​មាត​អេ​រូ​សែ​ល អាយុ​២២​ឆ្នាំ ជា​ជនជាតិ​នី​ហ្សេ​រី​យ៉ា មុខរបរ​ជា​កីឡា​បាត់​ទាល់​។ ក្រោយពី​កើតហេតុ ស្ត្រី​ជា​ប្រពន្ធ​បានដាក់​ពាក្យបណ្តឹង ទៅ​នគរបាល​ប៉ុស្តិ៍​ជ័យជំនះ ស្ត្រី​រូបនេះ​បានបញ្ជាក់​ឲ្យ​នគរបាល​ដឹងថា ដើមចម​ដែល​បណ្តាល​ឲ្យ​ប្រើ​អំពើហិង្សា​នេះ គឺ​កើតឡើង​ដោយសារ​ការ​ប្រច័ណ្ឌ​។ ​ ​បច្ចុប្បន្ន​បុរស​ជា​ប្តី​ត្រូវបាន​នគរបាល​ប៉ុស្តិ៍​ជ័យជំនះ កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​៕ ​

ខេត្តកំពង់ឆ្នាំង​ ៖ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៦ ​ឧសភា ​២០១៥​ លោក សោម ភិ​រុណ នាយ​ខណ្ឌ​រដ្ឋបាលជលផល​កំពង់ឆ្នាំង និង​លោក លី ឡា នាយ​រង​ខណ្ឌ បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចំរុះ​រួម​និងអាជ្ញាធរ​ភូមិ ឃុំ​ ស្រុក

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​នគរបាល​ក្រុង​សិរី​សោភ័ណ បាន​ធ្វើការ​ចុះ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន និង​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ដោយ​ដកហូត​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​អក្សរ

រាជធានីភ្នំពេញ៖ ស្ត្រី​​​​សង្ស័យ៤នាក់​ ​ជាប់​ចោទជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​​ ត្រូវ​បាន​កម្លាំង​នគរបាល​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​​​ក្រសួងមហាផ្ទៃ​​​ ចាប់​ឃាត់ខ្លួន​ ក្រោយ​ពី​​​ឆែក​ឆេរ​នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល​មួយ​កន្លែង​ ​និង​ដកហូត​បាន​ថ្នាំ​ញៀន​ប្រភេទ​ម្សៅ​ក្រាម​​ពណ៌ស​ថ្លា

ខេត្ត​ត្បូងឃ្មុំ ៖ ក្នុង​រដូវ​បិទ​នេសាទ​នេះ ដោយ​អនុវត្ត​តាម​ការ​ណែនាំ​របស់​លោក​ឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ស្នងការ​នគរបាល​ខេត្ត ដើម្បី​លុប​បំបាត់​នូវ​ឧបករណ៍​នេសាទ​ខុសច្បាប់​គ្រប់​ប្រភេទ​នោះ បាន​ធ្វើការ​ចុះ​ដកហូត​ពី​ប្រជាពលរដ្ឋ​ពី​ឃុំ​ក្រែក និង​ឃុំ​កក់ យក​

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ព្រឹក​ថ្ងៃ​ទី​២៦ ឧសភា បាន​ជួប​សំណេះសំណាល​ជាមួយ​យុវជន​ពិការ​ចំនួន​៦​រូប​ដែល​ទទួល​បាន​ជ័យ​លា​ភី​ពី​កម្មវិធី​ប្រកួត​ជា​សាកល​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន​ពិការ​ភាព​នៅ​ទីក្រុង​ប៊ូ​សាន

Copyright © 2010 Koh Santepheap Daily, All rights reserved.
Email: info@kspg.co | Online Advertise: ads@kspg.co | Phone: 023 987 118
Hosted by