ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេជោ​​វិល​ត្រឡប់​​ពី​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ ៖ បើក​ចំហ​ទិដ្ឋាការ​ឆ្លងដែន, លើក​កម្ពស់​​យុវជន, កសាង​សហគមន៍​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សម្តេចអគ្គ​​មហាសេនាសបតីតេជោ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​នៃ​​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​នា​រសៀល​ថ្ងៃទី​២៥ មេសា បាន​ដឹក​នាំ​គណៈ​​ប្រតិភូ​ត្រឡប់​មក​ពី​ចូល​រួម​​កិច្ច​​ប្រជុំ​កំពូល​អាស៊ាន​​លើក​ទី២២ នៅ​ទី​ក្រុង​​បេនដារ សេរីបេហ្គាវ៉ាន់ ​ប្រទេស​ប៊្រុយ​ណេ ដារូសាឡឹមវិញហើយ ។

​លោក​កៅ គឹម​ហ៊ួន ​រដ្ឋ​លេខាធិការ​ក្រសួង​ការ​បរទេស និង​​សហ​ប្រតិបត្តិ​ការ​អន្តរជាតិ​បាន​ប្រាប់​ពី​លទ្ធ​ផល​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​​​លើក​ទី​២២ ចង្អៀត​​ដែល​មាន​​ប្រធាន​​បទ​៤ គឺ​​ថ្នាក់​ដឹកនាំ​ប្រមុខ​ ប្រមុខ​រដ្ឋា​ភិបាល​ទាំង​អស់​​បាន​ធ្វើការ​ពិភាក្សា​​គ្នា​យ៉ាង​​យក​ចិត្តទុកដាក់​ក្នុង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​កសាង​សហ​គមន៍​អាស៊ាន​​នៅឆ្នាំ​២០១៥ ​និង​ក្រោយ​ឆ្នាំ​២០១៥ ។

នៅ​ក្នុង​ក្រប​ខណ្ឌ​អាស៊ាន​​នេះ​ធ្វើ​យ៉ាង​​ណា​​សម្រួល​ឱ្យ​ខាង​យុវជន​​ដើរតួនាទី​​ទៅ​មុខ ។ ដោយ​ឡែក​ចំពោះ​សហ​គមន៍​​អាស៊ាន​​មាន​៣​ចំណុច ដែល​​លើក​​ស្នើ​​ដោយ​ប្រធាន​អាស៊ាន​ ​គឺធ្វើ​យ៉ាង​ណា​​ឱ្យ​ជន​ជាតិ​អាស៊ាន​​មាន​ទិដ្ឋា​​ការ​​ឆ្លង​ដែន​​​ដោយ​មិន​បាច់​បង់​លុយ​ ។ ធ្វើ​យ៉ាង​ណា​ឱ្យ​មាន​​​ឆាក​អន្តរ​ជាតិ​របស់​ភាគី​​នីមួយៗ​​សម្រាប់​អន្តោ​ប្រវេសន៍​ដែល​​អាច​​ឱ្យ​ជន​ជាតិ​អាស៊ាន​​ឆ្លង​ដែន​ និងធ្វើ​​យ៉ាង​ណា​ឱ្យ​មាន​​ប័ណ្ណ​សម្រាប់​អ្នក​ធុរកិច្ច​​អាស៊ាន ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​​ឆ្លង​កាត់​ប្រទេស​នីមួយ​ៗ​របស់​អាស៊ាន ។

លោក​រដ្ឋ​​លេខាធិការ​បន្តថា ​អំពី​អនាគត​​នៃអាស៊ាន​នេះ​ភាគ​​​ច្រើន​ប្រមុខ​រដ្ឋ​​ ប្រមុខ​រដ្ឋា​ភិបាល​បាន​ផ្តោត​ទៅ​លើ​​ការពិនិត្យ​​ឡើងវិញ​នូវ​​ធម្មនុញ្ញ​អាស៊ាន​​ដូចជា ការ​ពង្រឹង​អគ្គ​លេខាធិការ​​​អាស៊ាន​ តួនាទី​របស់​អគ្គ​លេខាធិការ​ ក៏ដូចជា ត្រូវ​ពិនិត្យ​មើល​​ឡើង​វិញ​នូវស្ថាប័ន​នេះ​មិន​ឱ្យ​មាន​ភាព​លំអៀង​និង​មាន​ប្រសិទ្ធ​ភាព​ជាងមុន ៕