ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹក​ស្ទឹង​ប្រវត្តិសាស្ត្រ​សៀម​រាប​កំពុងក្លាយ​ជា​ក្តីកង្វល់​​មួយ​សម្រាប់​អ្នក​អភិ​រក្ស​ប្រាសាទ​​បុរាណ​

13 ឆ្នាំ មុន

ខេត្ត​សៀមរាប ៖ សំណង់​សណ្ឋាគារធំៗ ក្លិបរាត្រី ហាងឌីស្កូដ៍​សំបូរបែប​​បំពាក់គ្រឿង​សង្ហារិមប្រណីតៗ រួមទាំងមានលម្អ​ដោយភ្លើង​អំពូល​ចម្រុះ​ពណ៌​នា​ពេលរាត្រីទាំង​អស់នោះ វាគ្រាន់តែជាការ​ឆ្នៃប្រឌិតរបស់មនុស្ស​ជំនាន់ក្រោយ​ប៉ុណ្ណោះ មិនមែន​ជាបេះដូង ឬជាដួង​ព្រលឹង​នៃទីក្រុងទេសចរណ៍​​សៀម​រាបទេ។

បេះដូងនិងដួង​ព្រលឹងរបស់ទីក្រុង​សៀមរាបគឺជាប្រាសាទ​បុរាណនៅឆ្ងាយ​ពីទីប្រជុំជនក្រុង​ឯណោះទេ ពិសេស «អង្គរវត្ត» ដែលឈរ​បង្ហាញ​ខ្លួន​​យ៉ាង​ត្រដែត​ចាំទទួលភ្ញៀវទេសចរជាតិ-អន្តរជាតិ​អស់រយៈពេល​រាប់រយឆ្នាំមក​ហើយ ដោយមានស្ទឹង​ប្រវត្តិសាស្ត្រសៀម​រាប​ជា​អ្នកដើរតួដ៏​សំខាន់ក្នុង​​ការ​នាំទឹកមក​បន្សើមគ្រឹះរបស់វា ប៉ុន្តែបច្ចុប្បន្ន​ខ្សែទឹកមួយនេះ​កំពុងក្លាយទៅជា​ក្តីបារម្ភដ៏ធំធេង​បំផុតមួយ​សម្រាប់​ក្រុមអ្នក​អភិរក្សប្រាសាទ​បុរាណ ខណៈ​តំបន់ជួរ​ភ្នំគូលែនដែល​ជាប្រភពទឹកស្ទឹងនេះ​ត្រូវបានគំរាម​កំហែង​ធ្វើឲ្យកម្រិត​ទឹកនៅ​រដូវប្រាំង​ធ្លាក់ចុះស្ទើរតែ​រីងហួតអស់ពីបាត​ស្ទឹងទៅហើយ។

អគ្គនាយក​អាជ្ញាធរអប្សរា លោកប៊ុន ណារិទ្ធ ដែលគ្រប់​គ្រងប្រាសាទ​បុរាណ រួមទាំងស្ទឹង​ប្រវត្តិសាស្រ្តសៀម​រាបផងដែ​នោះ បានមាន​ប្រសាសន៍​​តាម​ទូរស័ព្ទ​កាលពីព្រឹកថ្ងៃទី​​២៤ មេសា ២០១៣ ថា តាមការកត់​សម្គាល់ពីមួយ​ឆ្នាំទៅមួយ​ឆ្នាំកម្រិត​ទឹក​ស្ទឹង​សៀមរាបនៅ​រដូវប្រាំងកាន់តែ​តិចទៅៗ គួរ​ឲ្យព្រួយ​​បារម្ភ ដែលអាចជះ​ឥទ្ធិពលមិន​ល្អចំពោះការគង់វង្ស​នៃប្រាសាទបុរាណ​រាប់រយជាដួង​ព្រលឹងជាតិ​ខ្មែរ៕