ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន ៖ ស្លា.ប់​21​នាក់​ រួម​ទាំង​ប៉ូលិស​ក្នុង​អំពើ​ហិ.ង្សា​នៅ​ XINJIANG ​

10 ឆ្នាំ មុន

អាជ្ញា​ធរ​​រាយ​​​ការណ៍​កាល​ពី​ថ្ងៃ​ទី​២៤ មេសា​ថា មនុស្ស​យ៉ាង​តិច​២១​នាក់​ ក្នុង​នោះ​រួម​មាន​ទាំង​ប៉ូលិស​ផង​ បាន​ត្រូវ​ស្លា.ប់​ក្នុង​អំពើ​ហិ.ង្សា​ទាំង​ឡាយ​ដែល​កើត​មាន​កាល​ពី​ថ្ងៃ​ទី​២៣ មេសា ក្នុង​តំបន់​ XINJIANG ដែល​តែង​​កើត​មាន​​​ភាព​វឹក​វរ ។លោក​កាវ អ្នក​ទទួល​ខុសត្រូវ​ម្នាក់​នៃ​ស្រុក​ BARCHUK នៃ​​តំបន់​ XINJIANG មាន​ពួក​អ៊ិស្លាម​ភាគ​ច្រើន​​ នា​ភាគ​ខាង​​​លិច​ចិន​ថ្លែង​ថា សរុប​មនុស្ស​២១​

អាជ្ញា​ធរ​​រាយ​​​ការណ៍​កាល​ពី​ថ្ងៃ​ទី​២៤ មេសា​ថា មនុស្ស​យ៉ាង​តិច​២១​នាក់​ ក្នុង​នោះ​រួម​មាន​ទាំង​ប៉ូលិស​ផង​ បាន​ត្រូវ​ស្លាប់​ក្នុង​អំពើ​ហិង្សា​ទាំង​ឡាយ​ដែល​កើត​មាន​កាល​ពី​ថ្ងៃ​ទី​២៣ មេសា ក្នុង​តំបន់​ XINJIANG ដែល​តែង​​កើត​មាន​​​ភាព​វឹក​វរ ។លោក​កាវ អ្នក​ទទួល​ខុសត្រូវ​ម្នាក់​នៃ​ស្រុក​ BARCHUK នៃ​​តំបន់​ XINJIANG មាន​ពួក​អ៊ិស្លាម​ភាគ​ច្រើន​​ នា​ភាគ​ខាង​​​លិច​ចិន​ថ្លែង​ថា សរុប​មនុស្ស​២១​នាក់​បាន​ត្រូវ​ស្លាប់​ ។ ដំបូង​មាន​មនុស្ស​ស្លាប់​១៥​នាក់​ ក្នុង​នោះ​មាន​ប៉ូលិស​ និង​បណ្តា​ភ្នាក់​ងារ​របស់​ក្រុង បន្ទាប់​​មក​ពេល​មាន​​ការ​ប៉ះ​ទង្គិច​គ្នា ពួក​អ្នក​វាយ​ប្រហារ​៦​នាក់​ត្រូវ​បាន​បាញ់​សម្លាប់ ។ អាជ្ញា​ធរ​ ​​XINJIANG អះ​អាង​ថា អំពើ​ហិង្សា​​ផ្ទុះ​ឡើង​ពី​ក្រុម​មួយ​ដែល​រៀប​ចំ​អំពើ​ភេរវ​កម្ម​នានា ។

នៅ​​តំបន់​ XINJIANG តែង​កើត​មាន​ភាព​វឹក​វរ​ ដោយ​សារ​តែ​មាន​​ភាព​តាន​តឹង​ខ្លាំង​រវាង​ពួក​​​ហាន​ដែល​​មាន​ភាគ​ច្រេើននៅ​ចិន និង​ពួក​អ៊ូយ​ហ្គួរ​(​ជា​ពួក​អ៊ិស្លាម​) ។​​លោក​កាវ​បញ្ជាក់​ថា មនុស្ស​៨​នាក់​​បាន​ត្រូវ​ចាប់​ខ្លួន ។ពួក​អ៊ូយ​ហ្គួរ​បាន​បរិហារ​ពី​ការ​គាប​សង្កត់​ខាង​វប្ប​ធម៌​ និង​ខាង​សាសនា​ប្រឆាំង​ពួក​គេ​ ព្រម​ទាំង​ពី​ការ​ហូរ​ចូល​ច្រើន​នៃ​ពួក​ហាន​ ដែល​ជា​អ្នក​ពូកែ​រកស៊ី​ ធ្វើ​ឱ្យ​​មាន​ការ​អភិវឌ្ឍន៍​តំបន់​នោះ ​ដែល​នៅ​ក្រី​ក្រ​តែ​សម្បូរ​ដោយ​ធន​ធាន​ធម្មជាតិ​៕