ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាក់​ពីលើ​ម៉ូតូ​រថយន្ត​ដឹក​កម្ម​ករ​មក​ដល់​កិន​ស្លា.ប់​

10 ឆ្នាំ មុន

ខេត្ត​កំពង់ស្ពឺ ៖ ​បុរស​ម្នាក់​បាន​ស្លា.ប់​នៅនឹងកន្លែង​​ក្នុងហេតុ​ការណ៍​​គ្រោះ​ថ្នាក់​ចរា​ចរណ៍​មួយ​​កើតឡើង​នៅ​វេលា​ម៉ោង​៦​និង​១០​នាទី​ព្រឹក​ថ្ងៃទី​២៣ មេសា ២០១៣ ​លើ​កំណាត់​ផ្លូវ​​ជាតិ​លេខ​៤ ត្រង់​ចន្លោះ​​គីឡូ​ម៉ែត្រ​​លេខ​៤៤-៤៥ ចំណុច​​​មុខ​សាលា​មត្តេយ្យ​ស៊ីន ស៊ីសាមុត ​ស្ថិតក្នុង​​ភូមិ​ស្នោរ​ទី២ ​សង្កាត់​សុពណ៌ទេព ក្រុងច្បារមន ។

ខេត្ត​កំពង់ស្ពឺ ៖ ​បុរស​ម្នាក់​បាន​ស្លាប់​នៅនឹងកន្លែង​​ក្នុងហេតុ​ការណ៍​​គ្រោះ​ថ្នាក់​ចរា​ចរណ៍​មួយ​​កើតឡើង​នៅ​វេលា​ម៉ោង​៦​និង​១០​នាទី​ព្រឹក​ថ្ងៃទី​២៣ មេសា ២០១៣ ​លើ​កំណាត់​ផ្លូវ​​ជាតិ​លេខ​៤ ត្រង់​ចន្លោះ​​គីឡូ​ម៉ែត្រ​​លេខ​៤៤-៤៥ ចំណុច​​​មុខ​សាលា​មត្តេយ្យ​ស៊ីន ស៊ីសាមុត ​ស្ថិតក្នុង​​ភូមិ​ស្នោរ​ទី២ ​សង្កាត់​សុពណ៌ទេព ក្រុងច្បារមន ។

​​មន្ត្រី​ប៉ូលិស​​ចរា​ចរ​ខេត្ត​​​រៀប​រាប់ឱ្យដឹងថា អ្នក​ជិះ​ម៉ូតូ C125 ពណ៌ខ្មៅ ស៊េរី​២០១៣ ​​បើក​បរ​ពី​ទិសខាងលិច​ទៅកើត ដោយ​កង់​ម៉ូតូ​ធុន​តូច​ក៏​គ្រលែង​​​ចុះ​ឡើង​ពី​មុខ​រថយន្ត​មួយ​គ្រឿងម៉ាក​សាំងយ៉ុង​ពុំ​ទាន់​មាន​ស្លាក​លេខនៅឡើយ ផ្ទុក​អ្នក​កាត់​ដេរ​​ពេញ​រថយន្ត​ដោយធ្វើ​ដំណើរ​​​ពី​ក្រោយ​ស្រប​ទិស​​​នឹង​ម៉ូតូ។ នៅពេល​​ម៉ូតូ​​បើក​​គ្រលែង​ចុះឡើង​ បណ្តាល​ឱ្យ​ធ្លាក់​​អ្នក​អង្គុយពី​​ក្រោយ​ស្រប​​ពេល​រថយន្ត​សាំងយ៉ុង​នោះ​ទៅ​ដល់​ល្មម​ក៏​​កិន​ភ្ជាប់​នឹងកាង​មុខ​ផ្នែក​​ក្រោម​ម៉ាស៊ីន​​អូស​ជា​​ច្រើន​ម៉ែត្រ បណ្តាល​ឱ្យ​ស្លាប់​ក្នុងថ្លុក​ឈាម​​លើ​ថ្នល់​ជាតិ ។ រថយន្ត​សាំង​យ៉ុង​​​ដែលដឹក​​សុទ្ធ​តែ​ជា​កម្មករ-កម្ម​ការិនី​ពេញ​ពុំមាន​អ្នកណា​​រង​របួស​ឡើយ ចំណែក​​អ្នក​​បើក​​ម៉ូតូ​​ពុំ​​បាន​ដួល​ទេ។ ជន​រងគ្រោះ​ដែល​ស្លាប់​មាន​​ឈ្មោះ​ឌុក វិន ភេទប្រុស អាយុ​១៩​​ឆ្នាំ មានទីលំនៅ​​ភូមិ​ត្នោត​ជ្រុំ ​ឃុំ​ព្នាយ ស្រុក​សំរោង​ទង ៕