ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​​ឡើង​ពំ​នូក​ដី​ធ្លាក់​បាក់.ក​ស្លា.ប់​ម្នាក់​ របួស​ស្រាល​២​នាក់​

10 ឆ្នាំ មុន

​ខេត្ត​កំពង់ឆ្នាំង ៖ បុរស​ម្នាក់​បាន​បាក់.ក​ស្លា.ប់​នៅនឹង​កន្លែង និង២​នាក់​ទៀត​រង​របួស​ស្រាល បន្ទាប់​ពី​ជិះ​ម៉ូតូ​​ឡើង​​ពំនូក​ដី​ដែល​គេ​ចាក់​គរ​ធ្វើ​ផ្លូវ កាលពី​វេលាម៉ោង​៩​និង​៣០​​នាទី​យប់​ថ្ងៃទី​២១ មេសា ២០១៣ នៅតាម​ផ្លូវ ​ត្រង់​ចំណុច​ភូមិ​តាំង​ក្រង់​ជើង ឃុំ​ស្វាយ​ជុក ស្រុក​សាមគ្គី​មាន​ជ័យ ។ ​

​ខេត្ត​កំពង់ឆ្នាំង ៖ បុរស​ម្នាក់​បាន​បាក់.ក​ស្លាប់​នៅនឹង​កន្លែង និង២​នាក់​ទៀត​រង​របួស​ស្រាល បន្ទាប់​ពី​ជិះ​ម៉ូតូ​​ឡើង​​ពំនូក​ដី​ដែល​គេ​ចាក់​គរ​ធ្វើ​ផ្លូវ កាលពី​វេលាម៉ោង​៩​និង​៣០​​នាទី​យប់​ថ្ងៃទី​២១ មេសា ២០១៣ នៅតាម​ផ្លូវ ​ត្រង់​ចំណុច​ភូមិ​តាំង​ក្រង់​ជើង ឃុំ​ស្វាយ​ជុក ស្រុក​សាមគ្គី​មាន​ជ័យ ។ ​

មន្ត្រី​ប៉ូលិស​ចរាចរ​ស្រុក​​សាមគ្គី​មានជ័យ ​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​បុរស​រងគ្រោះទាំង​៣​នាក់​បាន​ជិះ​​ម៉ូតូ​​​ម៉ាកឌ្រីម C125 ត្រឡប់​ទៅផ្ទះវិញ ដោយ​ឈ្មោះ​អ៊ុន គឹមលៀង អាយុ​៤២​ឆ្នាំ ជាអ្នក​ដឹក​ឈ្មោះណន ​បុល អាយុ​២២​ឆ្នាំ និង​ឈ្មោះ​យឿន ស៊្រុន អាយុ​២៨​ឆ្នាំ។ អ្នក​ទាំង​៣​នាក់​​មាន​ទីលំនៅ​​ភូមិ​ស្វាយ​កាំបិត ឃុំពាម ស្រុកសាមគ្គី​មានជ័យ ។ ប្រភពដដែល​បន្ត​ថា លុះជិះ​ម​៉ូតូ​មក​ដល់​ចំណុច​កើតហេតុ​ដោយ​ម៉ូតូ​មាន​ល្បឿន​លឿន​ ហើយ​គាប់​ជួន​​មាន​ពំនូក​ដី​ខ្ពស់​​ដែល​គេចាក់​គរទុក​ធ្វើ​ផ្លូវ​ក៏​បាន​ជ្រុលហោះ​ឡើង​ពំនូក​ដី​នោះ​​ធ្លាក់​មក​​វិញ បណ្តាល​ឱ្យ​ឈ្មោះ​យឿន ស៊្រុន ​ធ្លាក់​​បាក់.ក​ស្លាប់ ចំណែក​២​នាក់​ទៀត​រងរបួស​ស្រាល ៕