Smart People  

ថ្ងៃព្រហស្បត្ត៏ ទី១៧ ខែឧសភា ឆ្នាំ២០១២

Fast Internet Connection in Cambodia

សម្តេចតេជោហ៊ុន សែន ៖ ​អាស៊ាន-​អ.ស.ប ​អាចជួយ​បញ្ចប់​កិច្ច​​ឈប់បាញ់ ​ប៉ុន្តែ​​ការ​សម្រេច​​ចុងក្រោយ​​លើជម្លោះ​​​ព្រំ​ដែន គឺ​តុលាការ​​អន្តរជាតិ

  • Text Size

ដោយ​ ៖ ប្រុសកោះ

ថ្ងៃអង្គារ ទី២២ ខែកុម្ភៈ ឆ្នាំ២០១១ ម៉ោង ១៤:១៩

សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន ថ្លែងក្នុងវេទិកា

សហការី

សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន ថ្លែងក្នុងវេទិកា

​នយោបាយ ជា​ច្រើន​ទៀត

រាជធានីភ្នំពេញ ៖ ​សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​​ហ៊ុន សែន ​បានមានប្រសាសន៍​​ថា អង្គ​​ការ​​សហ​ប្រជាជាតិ​ និងអាស៊ាន ​មិនអាច​កាត់​សេចក្តី​​រឿង​ជម្លោះ​​​ព្រំដែន​​កម្ពុជា​-ថៃបានទេ ព្រោះ​​អង្គការ​​-សមាគម​នេះមិនមែន​ជា​តុលាការ​...​ហើយ​អ្នក​​​ដែលអាច​កាត់​​សេចក្តី​ថា អ្នក​ណា​យ៉ាង​​ម៉េច? ព្រំដែន​​កន្លែង​នេះ​​ជា​របស់​អ្នក​ណា​? ​គឺ​មាន​តែ​​តុលាការ​​​យុត្តិធម៌​​អន្តរជាតិ​ប៉ុណ្ណោះ  ទើប​អាច​កាត់​សេចក្តីបាន ព្រោះ​បែបបទ​​ផ្លូវ​ច្បាប់​ រួមមាន​​ផែនទី​​សន្ធិសញ្ញា​​​អន្តរ​ជាតិ​បារាំង-​សៀម​​ និង​​សាលក្រម​​ស្ថាពរ​របស់​តុលាការ​​​យុត្តិ​ធម៌​​អន្តរជាតិ​​នោះ​ដែរ​​យើង​មាន​គ្រប់គ្រាន់​អស់​ហើយ។
សម្តេច​​តេជោ​​នាយករដ្ឋមន្ត្រី​​​លើកឡើង​​បែប​នេះ ​ខណៈ​សម្តេច និងលោកជំទាវបណ្ឌិត ​អញ្ជើញ​​​ជាអធិបតី​ក្នុងពិធីប្រគល់សញ្ញា​បត្រ​​ដល់​និស្សិត​​​នៅ​​​សាកល​វិទ្យា​​ល័យភូមិន្ទ​ភ្នំពេញ ​កាល​ពី​ព្រឹក​​ថ្ងៃទី​​២២ កុម្ភៈ ​២០១១ ។ សម្តេច​បាន​បញ្ជាក់​ថា យើងមាន​ជំនឿ​​ ​គាំទ្រ​​​អាស៊ាន និង​​អង្គ​ការ​​សហប្រជាជាតិ​ជួយធ្វើ​អន្តរាគមន៍​​​ក្នុង​រឿង​​ជម្លោះ​​​ឈ្លានពាន​នេះ ហើយ​​អង្គការ​ទាំង​ពីរ​នេះ​​អាច​ដោះ​ស្រាយ​​បាន​ដោយ​​​ប្រសិទ្ធ​​ភាព​ផង​ដែរ ​ដូចជា​តម្រូវ​​​ឱ្យមានកិច្ច​​ឈប់បាញ់​​ជា​អចិ​ន្ត្រៃយ៍​ ជា​អ្នក​​​សម្របសម្រួល​​ សង្កេត​ការណ៍​​រក​ខុសត្រូវ​​ ជាអាជ្ញា​កណ្តាល​​​​ និង​​ជា​សាក្សី​​ដ៏​សំខាន់...​។​
សម្តេចតេជោ​នាយករដ្ឋ​មន្ត្រី​​​​សង្កត់ធ្ងន់​ថា ​ចំណែកឯ​ការ​សម្រេច​​​ចុងក្រោយ​​អំពីជម្លោះ​ព្រំដែន​ និង​​ការបក​ស្រាយ​​​​​​អំពីប្រាសាទព្រះ​វិហារ​​​នោះ គឺ​​​​មានតែ​តុលា​ការ​យុត្តិធម៌​​អន្តរ​ជាតិ​​ក្រុង​​ឡាអេ​ប៉ុណ្ណោះ ​ទើបអាច​កាត់​សេចក្តី​​​បាន​ប្រកប​ដោយ​​​ប្រសិទ្ធ​ភាព និង​ចប់​​សព្វគ្រប់​​ទៀត​​ផង...​​ហើយ​​ជា​មួយគ្នានេះ​ដែរ ​រដ្ឋាភិបាល​​​​កម្ពុជា​​​បាន​តៀម​​អ្នកច្បាប់​​​ ឬមេធាវី​​​៣រូប​ រួច​ហើយ​សម្រាប់​​​​តស៊ូមតិ​​ប្តឹងទៅ​​តុលាការ​​អន្តរជាតិពីការ​ឈ្លានពាន​​​​របស់សៀម​​លើ​​ជម្លោះ​​ព្រំដែន​​ និង​ប្តឹង​​ឱ្យ​​​បកស្រាយ​​សាលក្រម​​ស្ថាពរ​របស់​តុលាការ​​​នេះ​​ផងដែរ ​ដែល​បាន​​សម្រេច​អធិបតេយ្យ​ភាព​​ព្រំ​ដែន​​​ប្រទេស​កម្ពុជា​ និងប្រាសាទ​ព្រះវិហារ រួច​មកហើយ​កាលពីឆ្នាំ​​១៩៦២ ៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 17-05-2012 ម៉ោង 08:09 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0534,060
បាត ថៃឡង់ (1USD)31.2331.3
ដុង វៀតណាម (1USD)20,92021,000
យ៉េន ជប៉ុន (10.000JPY)123.7124.2
ដុល្លារ សិង្ហបូរី (100SGD)7979.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)3232.2
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)126.5127.3
ផោន អង់គ្លេស (100GBP)158.3159
ដុល្លារ អូស្ត្រាលី (100AUD)9898.5
ដុល្លារ កាណាដា (100CAD)98.599.2
ហ្វ្រង់ ស្វ៊ីស (100CHF)105.2106
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)1,8701,880
 

qbmore - Cambodia Advance Communication Ltd