ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ប្រុស​២​នាក់​ ស្នាក់​នៅ​ក្នុង​គុម្ពោត​ព្រៃ​ដោយ​សារ​ឪពុក​វាយ​ដេញ​ចេញពី​ផ្ទះ​

11 ឆ្នាំ មុន

​ខេត្ត​បាត់​ដំបង ៖ ស្ថិត​ក្នុង​ស្ថាន​ភាព​គួរ​ឱ្យ​​រន្ធត់​ក្រៃ​លែង​នូវពេល​គេ​ប្រទះឃើញ​ក្មេង​ប្រុស​២​នាក់​ជា​បង​ប្អូន​បង្កើត ​កំពុង​រៀបចំ​ជុំរុំ​ស្នាក់​នៅ​ក្នុង​គុម្ពោត​ព្រៃ​ក្បែរ​គុម្ព​ចេក​​មួយ​កន្លែង​ក្រោម​ពន្លឺភ្លើង​ទៀន​ប្លុង​ៗ កាលពីវេលាម៉ោង​៨​​និង​៣០​នាទី​យប់​ថ្ងៃទី​​២១ មេសា ២០១៣ ​នៅក្នុង​ភូមិ​វត្ត​លៀប ​សង្កាត់​ចំការ​សំរោង ក្រុង​បាត់​ដំបង ។

​កុមារា​​នោះ​ម្នាក់​ឈ្មោះ​រុំ ផៃរ៉ាត់ ​អាយុ​១១​ឆ្នាំ និង​ប្អូន​ប្រុស​ឈ្មោះ​រុំ ផៃរ័ក្ស អាយុ​៨ឆ្នាំ ​រស់នៅក្នុង​ភូមិខាងលើ​នេះដែរ ។ ​កុមារា​ទាំង​២​នាក​់នេះបាន​និយាយថា ​ពួកគេ​ត្រូវ​ឪពុក​ដែល​ស្រវឹង​ខួប​វាយ​ដំ​ធ្វើ​ទារុណ​​កម្ម ដោយ​​ខ្សែ​ក្រវាត់ និង​ខ្សែភ្លើង​បន្ទាប់​ពី​ពួក​ខ្លួន​​ត្រឡប់​​មក​ពី​លេង​ផ្ទះ​ជីដូន​វិញ ។ ពួក​គេ​និយាយទាំង​រអាក់​រអួល​ថា ក្រោយ​ពីវាយ​ដំ​អស់​​ចិត្ត​គាត់​បាន​បណ្តេញ​​ពួក​ខ្លួន​ឱ្យ​ចេញពី​ផ្ទះនៅរសៀល​ថ្ងៃទី​២១ មេសា ដោយ​មិន​ដឹង​មាន​រឿងអ្វី​ទេ បើ​មិន​ចេញពី​ផ្ទះគាត់​និង​វាយ​ដំ​ពួកគេទៀត ទើប​ពួក​គេ​២​នាក់​បង​ប្អូន​ប្រមូល​ខោអាវ​ច្រក​ម្នាក់​១​ថង់​ដៃ​​​ចាក​ចេញពី​ផ្ទះម​ក​សម្ងំ​ស្នាក់នៅក្នុង​គុម្ពោត​​ព្រៃ​ខាង​លើ​នេះតែម្តង ។

​អ្នក​ភូមិ​បាន​ប្រទះ​ឃើញ​ក្មេង​ប្រុស​ទាំង​២​នាក់​បង​ប្អូន​នេះ កំពុង​រៀបចំ​ដេក​ក្នុង​​គុម្ពោត​ព្រៃនោះ ក្រោម​​ពន្លឺ​ភ្លើង​ទៀតប្លុងៗ​គួរ​អាសូរ​ក្រៃ​លែង រួច​រាយ​ការណ៍​ប្រាប់​សមត្ថ​កិច្ច​ឱ្យ​ជួយ​អន្តរាគមន៍​ភ្លាមៗ​ដែរ ។ ​ពួក​គេ​ទាំង​២​នាក់​​បង​ប្អូន​មាន​សម្លៀក​បំពាក់​​ចាស់ៗ​១​ស្បោង​ម្នាក់ និងមាន​ទឹក​សុទ្ធ​ម្នាក់១​ដប​ផង​ដែរ ។ ​សមត្ថ​កិច្ច​បាន​​នាំក្មេង​ប្រុសទាំង​២​នាក់​ទៅ​កាន់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​​ទាំង​យប់ ដើម្បី​សាកសួរ​ពី​ដំណើរ​រឿង​នោះហើយ៕