ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រទេះ​ដំរី​បុរាណ​អាយុ​ជាង​100​ឆ្នាំ​បន្សល់​ទុក​ក្នុង​វត្ត​ចុង​ជាច

11 ឆ្នាំ មុន

ខេត្ត​កំពង់ចាម ៖​ រទេះ​ដំរី​មាន​កង់​ធំ​ដាក់​តាំង​នៅ​ក្នុង​បរិវេណ​វត្ត​សិរី​មង្គល​ ហៅ​វត្ត​ចុង​ជាច​ ស្ថិត​នៅ​ភូមិ​ចុង​ជាច​ ឃុំ​ចុង​ជាច​ ស្រុក​តំបែរ​ ។ លោក​យាយ​យីម អំ​ អាយុ​៦៩​ឆ្នាំ​ រស់​នៅ​ភូមិ​គោក​ស្រឡៅ​ ឃុំ​ចុង​ជាច​ មាន​ប្រសាសន៍​ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៦ មេសា​ ថា​ កាល​ពី​ពេល​រូប​គាត់​នៅ​វ័យ​១៧​ឆ្នាំ​ ព្រះ​ចៅ​អធិការ​ព្រះនាម​យូ បាន​កៀង​គរ​ប្រជា​ជន​ប្រុស​ស្រី​នៅ​ក្នុង​ស្រុក​តំបែរ​ ទៅ​កា.ប់​ឈើ​នៅ​

ខេត្ត​កំពង់ចាម ៖​ រទេះ​ដំរី​មាន​កង់​ធំ​ដាក់​តាំង​នៅ​ក្នុង​បរិវេណ​វត្ត​សិរី​មង្គល​ ហៅ​វត្ត​ចុង​ជាច​ ស្ថិត​នៅ​ភូមិ​ចុង​ជាច​ ឃុំ​ចុង​ជាច​ ស្រុក​តំបែរ​ ។ លោក​យាយ​យីម អំ​ អាយុ​៦៩​ឆ្នាំ​ រស់​នៅ​ភូមិ​គោក​ស្រឡៅ​ ឃុំ​ចុង​ជាច​ មាន​ប្រសាសន៍​ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៦ មេសា​ ថា​ កាល​ពី​ពេល​រូប​គាត់​នៅ​វ័យ​១៧​ឆ្នាំ​ ព្រះ​ចៅ​អធិការ​ព្រះនាម​យូ បាន​កៀង​គរ​ប្រជា​ជន​ប្រុស​ស្រី​នៅ​ក្នុង​ស្រុក​តំបែរ​ ទៅ​កាប់​ឈើ​នៅ​ក្រសាំង​គោក​ ស្រឡៅ​ តា​រាម​… ក្នុង​ស្រុក​តំបែរ​ ហើយ​ប្រើ​រទេះ​យក្ស​១គ្រឿង​ដឹក​ឈើ​ចេញ​ពី​ក្នុង​ព្រៃ​ទៅ​ដាក់​បរិវេណ​វត្ត​ចុង​ជាច​ សម្រាប់​កសាង​ព្រះវិហារ​ ។ ការ​សង់​ព្រះ​វិហារ​នោះ​ប្រើ​ជាង​ជា​ច្រើន​នាក់​ ។

តាំង​ពី​តូច​មក​ លោក​យាយ​ឃើញ​រទេះ​ដំរី​១គ្រឿង​នោះ​នៅ​ក្នុង​វត្ត​ចុង​ជាច​ ។ ព្រះ​ចៅ​អធិការ​វត្ត​ដឹក​នាំ​ពុទ្ធ​បិរស័ទ​កសាង​ព្រះ​វិហារ​ពី​ឈើ​ និង​ថ្ម​ភក់​បុរាណ​ដោយ​ប្រើ​រទេះ​យក្ស​សម្រាប់​ដឹក​ជញ្ជូន​សម្ភារ​ធំៗ។ ថ្ម​ភក់​យក​ពី​ស្រះ​មួយ​ ដាក់​រៀប​ចំ​ធ្វើ​ជា​ខឿន​ព្រះ​វិហារ​ ផ្នែក​ខាង​ក្រោម​ឱ្យ​មាន​សោ​ភ័ណភាព​សម្រាប់​ទាក់​ទាញ​ដល់​ប្រជា​ពល​រដ្ឋ​ជិត​ឆ្ងាយ​ធ្វើ​បុណ្យ​ទាន​ ។

លោក​យាយ​យីម អំ បន្ត​ថា​ បើ​គិត​ពី​អាយុ​កាល​រទេះ​ដំរី​នោះ​តាំង​ពី​ជំនាន់​ ១-ព្រះ​ចៅ​អធិការ​វត្ត​ព្រះ​នាម​យូ ២-​ព្រះ​ចៅ​អធិការ​វត្ត​ព្រះ​នាម​ស៊ុំ ៣-ព្រះ​ចៅ​អធិការ​វត្ត​ព្រះ​នាម​សឿន​ និង​សព្វ​ថ្ងៃ​នេះ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ​ចៅ​អធិការ​ព្រះ​នាម​ម៉ុន ប៊ុន​ម៉ែន​ ។ រទេះ​នេះ​ គេ​ដាក់​តាំង​នៅ​មុខ​ព្រះ​វិហារ​ចាស់​ដែល​មិន​ប្រើ​ប្រាស់​ ។

ព្រះ​ចៅ​អធិការ​វត្ត​ចុង​ជាច​ និង​ជា​អនុ​គណ​ស្រុក​តំបែរ​ ព្រះ​នាម​ម៉ុន​ ប៊ុន​ម៉ែន មាន​ថេរ​ដីកា​ថា​ រទេះ​ដំរី​នេះ​មាន​សារសំខាន់​ណាស់​ ដោយ​ក្នុង​ជំនាន់​មុន​គេ​ប្រើ​សម្រាប់​អូស​ឈើ​ពី​ក្នុង​ព្រៃ​មក​កសាង​ព្រះ​វិហារ​ ។ ព្រះ​វិហារ​នោះ​តម្កល់​ព្រះ​ពុទ្ធ​រូប​ធំ​ និង​តូច​ ។ គិត​រហូត​ដល់​ឆ្នាំ​២០១៣​ ព្រះ​វិហារ​ចាស់​នោះ​មាន​អាយុ​កាល​១០៩​ឆ្នាំ​ហើយ​ ។

ព្រះ​ចៅ​អធិការ​វត្ត​ចុង​ជាច​ បញ្ជាក់​ថា​ ព្រះ​វិហារ​ចាស់​បិទ​ទ្វារ​មិន​អនុញ្ញាត​ឱ្យ​ប្រើ​ប្រាស់​៣​ឆ្នាំ​មក​ហើយ​ ដោយ​សារ​តែ​ចាស់​ទ្រុឌ​ទ្រោម​ពេក​ ខណៈ​ព្រះ​វិហារ​ថ្មី​សាង​សង់​ពី​បេតុង​ស្ថិត​នៅ​ទន្ទឹម​គ្នា​សម្រាប់​គោរព​បូជា​ ។ ពី​មុន​មាន​គម្រោង​វាយ​ព្រះ​វិហារ​ចាស់​ចោល​ តែ​ត្រូវ​មន្ទីរ​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ឱ្យ​រក្សា​ទុក​ ព្រោះ​ព្រះ​វិហារ​មាន​អាយុ​កាល​លើស​ពី​៨០​ឆ្នាំ​ ចាត់​ទុក​ថា​ជា​របស់​បុរាណ​ ។ ចំណែក​រទេះ​ដំរី​១គ្រឿង​នោះ​ តាំង​រក្សា​ទុក​នៅ​ខាង​មុខ​ព្រះវិហារ​ចាស់​ មិន​អនុញ្ញាត​ឱ្យ​នរណា​យក​ទៅ​ណា​ឡើយ​ ព្រោះ​ជា​របស់​បុរាណ​ មាន​អាយុ​កាល​ជាង​១០០​ឆ្នាំ​ដែរ ៕