ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជ័យ កុសល និង​កែវ រំចង់ តើ​អាច​ផ្តួល​ជើង​ខ្លាំង​ឆ្លង​ដែន​​​បាន​​ឬ​អត់​នៅ​សង្វៀន​បឹង​ស្នោ​ស្អែក​នេះ​?

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ​៖ ​នៅលើ​សង្វៀន​​បា​យ័ន​បឹង​ស្នោ​នា​ថ្ងៃ​សុក្រ​ទី​៥ មេសា ​ស្អែក​នេះ​អ្នក​រៀប​ចំ​កម្មវិធី​បាន​បង្កើត​​នូវ​ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​ជា​លក្ខណៈ​អន្តរជាតិ​សាជា​ថ្មី​ម្តង​​ទៀត ​ក្នុង​ន័យ​លើក​កម្ពស់​​ក្បាច់​គុន​បុរាណ​ខ្មែរ ​​ដែល​ធ្វើ​ឡើង​ដើម្បី​អប​អរ​​ឱកាស​ចូល​ឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​ផង​​ដែរ ។

រាជ​ធានី​ភ្នំពេញ ​៖ ​នៅលើ​សង្វៀន​​បា​យ័ន​បឹង​ស្នោ​នា​ថ្ងៃ​សុក្រ​ទី​៥ មេសា ​ស្អែក​នេះ​អ្នក​រៀប​ចំ​កម្មវិធី​បាន​បង្កើត​​នូវ​ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​ជា​លក្ខណៈ​អន្តរជាតិ​សាជា​ថ្មី​ម្តង​​ទៀត ​ក្នុង​ន័យ​លើក​កម្ពស់​​ក្បាច់​គុន​បុរាណ​ខ្មែរ ​​ដែល​ធ្វើ​ឡើង​ដើម្បី​អប​អរ​​ឱកាស​ចូល​ឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​ផង​​ដែរ ។

នៅ​ថ្ងៃ​ស្អែក​នេះ​​ទស្សនិកជន​ក្រៅ​ពី​បាន​ទស្ស​នា​ការ​ប្រកួត​កីឡាករ​ជើងខ្លាំង​មួ​យ​ចំនួន​ហើយ​នោះ​ នឹង​ជក់​ចិត្ត​មួយ​​កម្រិត​​ទៀត​ជា​មួយ​កំពូល​អ្នក​ប្រដាល់​ល្បី​ឈ្មោះ​កែវ ​រំចង់ ​មក​ពី​ក្លិប​កង​ពល​​​តូច​អន្តរាគមន៍​លេខ​៨​ភ្នំ​ទ្រព្យ ប៉ះ​ជា​មួយ​កីឡា​ករ​មក​ពី​ប្រទេស​ថៃ​ Pich Asawine ​ខណៈ​ដែល​កីឡា​ករ​ជើង​ចាស់​​វាយ​មិន​ចេះខ្លាច​ ជ័យ កុសល មក​ពី​ក្លិប​សិង្ហ​​កីឡា​​ត្រូវ​ប្រកួត​ជា​មួយ​ជើង​ខ្លាំង​មក​ពី​ប្រេ​​ស៊ីល​ Jero Alves Franca Neto ។ មជ្ឈ​ដ្ឋាន​ដែល​​បាន​ដឹង​ច្បាស់​ពី​ស្នៀត​ប្រដាល់​របស់​កីឡា​ករ​ខ្មែរ​យើង​កំពុង​តែរង់ចាំ​អ៊ុត​មើល​តើ​អ្នក​ប្រដាល់​​កម្ពុជា ២​រូប​នេះ​​អាច​​​​​​​បំបាក់​​កីឡា​ករ​​បរទេស​បាន​​ឬ​អត់នាថ្ងៃ​ស្អែក​នេះ​ ដែល​មាន​​ផ្សាយ​បន្ត​ផ្ទាល់​ចាប់ពី​ម៉ោង​៤​និង​៣០​នាទី​រសៀល​ត​ទៅ ។

សម្រាប់​គូ​អន្តរជាតិ​ទី​១​រវាង​កំពូល​អ្នក​​ប្រដាល់​កែវ រំចង់ ​ជួប​​ប្រកួត​ជា​មួយ​កីឡា​ករ​ថៃ  Pich Asawine នោះ​អ្នក​គាំ​ទ្រ​រំចង់​​​ពិបាក​ប៉ាន់​ស្មាន​ស្នៀត​គុន​គេ​ណាស់ ​ព្រោះ​កីឡា​ករ​ថៃ​​​ដែល​មក​នេះ​​ក៏​មិន​មែន​អន់​ដែរ​ បើ​មិន​អ៊ីចឹង​​គេ​ក៏​មិន​មក​ចាប់​គូ​ប្រកួត​ជា​មួយ​​ជើង​ខ្លាំង​​ប្រចាំ​ស្រុក​ខ្មែរ​ឡើយ ។

យោង​តាម​ប្រភព​​ពី​អ្នក​រៀបចំ​កម្មវិធី​ប្រចាំ​ទូរទស្សន៍​បាយ័ន​បាន​ឱ្យដឹងខ្លះ​ៗ​ថា ​កីឡា​ករ​ថៃ​ដែល​មក​ប្រកួត​ជា​មួយ​​រំចង់​នោះ​ គេគឺជា​ម្ចាស់​ខ្សែ​ក្រវាត់​​ដល់​ទៅ​៣​ឯ​ណោះ  ។ ​ចំណែក​ប្រវត្តិ​ឡើង​រេញ​​ប៉ុន្មាន​ដង ​មាន​ឈ្នះ​មាន​ចាញ់​ប៉ុន្មាន​ដង​នោះ​នៅ​មិន​ទាន់ដឹង​នៅ​ឡើយ​ទេ ​គ្រាន់​តែ​​ដឹង​ថា​ ខាង​ថៃ​គេ​មានសមត្ថ​ភាព​ខ្លាំង​មិន​ធម្មតា​ឡើយ​ ដែល​ទាម​ទារ​ឱ្យ​​រំចង់ជា​ម្ចាស់​ផ្ទះ​ ត្រូវ​តែ​​​​ប្រុង​ប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់លើស​​​​ពេល​ណា​ទាំង​អស់​ និងបន្តការ​ហ្វឹក​ហាត់​បន្ថែម​ទៀតជា​ការ​ល្អ​សម្រាប់​ទប់ទល់ ។

​ចំពោះ​កែវ រំចង់ ​វិញ ​គេក៏​មិន​អន់​ជាង​កីឡា​ករ​ថៃ​​ដែរ​ ព្រោះ​បើ​គិត​ទៅ​គេ​​មាន​សមត្ថ​ភាព​គ្រង​ខ្សែ​ក្រវាត់​​ដល់​ទៅ​៤​​ឯណោះ ក្នុង​នោះ​ស្ពាយ​មក​ពី​ប្រទេសបារាំង២​ និង​បាន​មក​ពី​ធ្វើ​ការ​ប្រកួត​ក្នុងស្រុក​ខ្មែរ​២​ថែម​ទៀត ​។ ​កេរ្តិ៍​ឈ្មោះ​គេ​កាន់​តែ​ល្បី​ថែម​ទៀត​​បន្ទាប់​ពី​វាយ​ឈ្នះ​ជើង​ខ្លាំង​របស់​ថៃ​ Jatsda ដោយ​ពិន្ទុ​កាលពី​ដើ​ម​ខែ​មករា​កន្លង​ទៅ ​។ រំចង់​ធ្លាប់​ផ្តួល​​​​កីឡា​ករ​បរ​ទេស​ឱ្យ​​ដួល​រាប​ជាច្រើន​នាក់​ហើយ គឺមាន​អូស្ត្រាលី​ ជប៉ុន ​បារាំង ​អាល្លឺម៉ង់ ​ប្រេស៊ីល ​និងអ៊ូសបេគី​ស្ថាន​​ជាដើម ​។ អ៊ីចឹង​គេ​អាច​ចាប់​អារម្មណ៍​ថា ​គូ​ប្រកួត​ទី​១​​ អន្តរ​ជាតិ​​នឹង​បើក​ឈុតឆាក​ប្រយុទ្ធ​បែបញាក់សាច់​សាហាវ​ដល់​កម្រិត​ពុំ​​ខាន ។

ដោយឡែក​គូប្រកួត​ទី​២ ​ជ័យ​ កុសល នឹង​ប៉ះ​ជា​មួយ​កីឡាករ​ប្រេស៊ីល​Jero Alves Franca Neto ក៏​នឹងធ្វើ​ឱ្យ​សង្វៀន​កក្រើក​ពុំ​ខាន​​ ព្រោះ​គូ​នេះ​ក៏​ជា​គូជក់​ចិត្ត​ណាស់​ដែរ ។​ ​មួយ​រយៈ​នេះ ​ក្បាច់​គុន​កុសល​​​បាន​កើន​​ឡើង​ជាង​មុន បើ​ទោះ​ជា​មាន​អាយុ​ច្រើន​បន្តិច​មែន​ តែ​គេ​​​មាន​កម្លាំង​ពេញ​ល្អ ។ ​គេ​បាន​ធ្វើ​ឱ្យ​មហា​ជន​លាន់​មាត់​​សរ​សើរ​​គ្រប់គ្នា​កាលពី​ជួប​ប្រកួត​ជា​មួយ​កែវ ​រំ​ចង់ និងបើក​ការ​វាយ​លុក​​កក្រើក​សង្វៀន​ ឯ​​​លទ្ធ​ផល​គឺស្មើ​គ្នា​ ។​ តាំង​ពីពេល​នោះ​មក​ គេ​ត្រូវបាន​អ្នក​គាំ​ទ្រ​ស្រឡាញ់​និង​ចាត់​ទុក​ជាជើង​ខ្លាំង​ដូចពី​ពេល​មុន​ និងមាន​អ្នក​​អាណិត​ស្រឡាញ់​ច្រើន​​ ។ តាម​ប្រវត្តិ​ប្រកួត​​​រំចង់​​គឺ​​​​ចាញ់​កុសល​​​​ គេ​​ធ្លាប់​ឡើង​រេញ​​បាន​២១​ដង ឈ្នះ​១៩​ដង ​ចាញ់​៣​ដង មិន​ដែល​ស្មើ ។ កុសល​​​ធ្លាប់​ប៉ះ​ជា​មួយ​កីឡា​​ករ​បរទេស​ច្រើន​​នាក់​ និងជួប​ប្រកួត​ចុង​ក្រោយ​ចាញ់​កីឡា​ករ​មក​​ពី​ប្រទេស​ថៃ Amin Matli ​ដោយ​ពិន្ទុ ។ គេ​មានស្នៀត​គុន​ខ្លាំង​ខាង​កណ្តាប់​ដៃ​រហ័ស​​​​និង​វាយ​ចេញ​​ច្បាស់​លាស់​​ ។ បើ​និយាយ​ពីកែងវិញ​ក៏លឿន​កម្លាំង​ស៊ុហ្វ​ក៏​គ្រាន់​បើ ។ ដោយ​​ឡែក Jero គេ​ធ្លាប់​មកប្រកួត​នៅ​កម្ពុជា​ម្តង​​កាល​នោះ​បាន​ជួប​ប្រកួត​ជា​មួយ​​ភេឌី​ ម៉ឺន​​សុភា ​មក​ពី​ក្លិប​យុវ​ជន​​អង្គរ ហើយបាន​ឈ្នះ​កីឡា​​​ករ​ខ្មែរ​រូប​នេះ​​ ។ ដោយ​​​​​កីឡាករ​​​បរទេស​​រូប​នេះ​បាន​ស្គាល់ច្បាស់​ពី​គុន​​ខ្មែរ​​ទើប​​​​ទា​ម​ទារ​ឱ្យ​កុសល​មិន​ត្រូវ​ប្រហែស​​មួយ​វិនាទី​ណាឡើយ ៕​