Smart People  

ថ្ងៃព្រហស្បត្ត៏ ទី១៧ ខែឧសភា ឆ្នាំ២០១២

Fast Internet Connection in Cambodia

សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី​នឹង​ប្រែក្លាយ​ប្រទេស​កម្ពុជា​ឱ្យទៅ​ជា​ប្រទេស​នាំ​អង្ករ​ចេញ​ទី​៣​នៅ​តំបន់​អាស៊ី

  • Text Size

ដោយ ៖ អប្សរា

ថ្ងៃអាទិត្យ ទី២៥ ខែកក្កដា ឆ្នាំ២០១០ ម៉ោង ១០:៤៥

សម្ដេច​តេ​ជោ​ចាប់ដៃ​ស្វាគមន៍​លោក​ឆាល​រ៉េ

ច័ន្ទថា

សម្ដេច​តេ​ជោ​ចាប់ដៃ​ស្វាគមន៍​លោក​ឆាល​រ៉េ

​នយោបាយ ជា​ច្រើន​ទៀត

រាជធានី​ភ្នំពេញ ៖ លោក​អ៊ា​ង សុ​ផល្លែ​ត ជំនួយការ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា បាន​ថ្លែងប្រាប់​ឱ្យ​ដឹង​ថា នៅ​ក្នុងជំនួប​សំដែង​ការ​គួរសម​នា​រសៀល​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១០ ជាមួយ​សម្ដេច​តេ​ជោ នាយក​រដ្ឋមន្ដ្រី​នៅ​ភូមិ​គ្រឹះ​ក្បែរ​វិមាន​ឯករាជ្យ លោក CHARLE RAY អតីត​ឯកអគ្គរដ្ឋ​ទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា និងជា​ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក​ប្រចាំ​នៅ​ហ្សំ​បា​វ៉េ បាន​សំដែង​ជា​ថ្មី​ម្ដងទៀត​នូវ​អំណរ​គុណ​យ៉ាងជ្រាលជ្រៅ​បំផុត​ចំពោះ​សម្ដេច​តេ​ជោ នាយករដ្ឋមន្ដ្រី ក៏​ដូច​ជា​រាជរដ្ឋាភិបាល​កម្ពុជា ដែលផ្ដល់​នូវ​កិច្ច​សហប្រតិបត្ដិការ​យ៉ាង​ល្អ​ប្រសើរ ជាទី​បំផុត​នៅ​ពេល​លោក​បំពេញបេសកកម្មនៅ​កម្ពុជា ។

លោក​អតីត​ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក​រូបនេះ​បន្ដ​ថា នៅ​ពេល​ដែល​លោក​វិល​ត្រឡប់ មក​កម្ពុជា​នៅ​ពេល​នេះ​គឺ​ដើម្បី​ចូលរួម​ក្នុង​ខួប៦០​ឆ្នាំ រវាង​ទំនាក់ទំនង​កម្ពុជា​-​សហរដ្ឋ​អា​មេរិ​ក ក្នុង​នោះ​លោក​មាន​ចំណាប់អារម្មណ៍ និងមាន​ក្ដី​រីករាយ​យ៉ាង​ខ្លាំង​ដោយ​បានឃើញ កម្ពុជា​មានការ​ផ្លាស់​ប្ដូរ​និង​រីក​ចំរើន​យ៉ា​ងខ្លាំង​ជាទី​បំផុត ។ ក្នុង​ន័យ​នេះ លោក​អតីតឯកអគ្គរដ្ឋទូត​បាន​សំដែង​នូវ​ការ​អបអរសាទរ ចំពោះ​សម្ដេច​តេ​ជោ នាយក​រដ្ឋមន្ដ្រី ក្នុង​ការដឹកនាំ​ដ៏​ឈ្លាសវៃ​បាន​នាំ​កម្ពុជា​ឈាន​ទៅ​ការអភិវឌ្ឍ ​។

ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរលោក​ជំទាវ​ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក​ប្រចាំ​នៅ​កម្ពុជា​បាន​មាន ប្រសាសន៍​ថ្លែងអំណរគុណ​ចំពោះ​សម្ដេចតេ​ជោ នាយក​រដ្ឋមន្ដ្រី​ដែល​បាន​ផ្ដល់​ឱកាស​ជូន​លោក WILLIAM J-BURNS អនុរដ្ឋមន្ដ្រី​ក្រសួង ការ​បរទេស​សហរដ្ឋអាមេរិក​ចូល​ជួប​សវ​នាការ ។ លោក​ជំទាវ​មាន​ប្រសាសន៍​ថា លោក BURNS បាន​ត្រឡប់​ទៅ​ទីក្រុង​វ៉ា​ស៊ី​ន​តោន​វិញ ប្រកបដោយ​មោទនភាព និង​មាន​សេចក្ដី​រីករាយ​យ៉ាង​ខ្លាំង​ក្នុង​គោលបំណង​ពង្រឹង​និង​ពង្រីក កិច្ច​សហប្រតិបត្ដិការ​ឱ្យ​បាន​កាន់តែ​ខ្លាំង​ថែមទៀត​ជាមួយ​ព្រះរាជាណាចក្រ​កម្ពុជា ។

លោក​ជំទាវ​ឯកអគ្គរដ្ឋទូត​ប្រចាំ​កម្ពុជា បាន​ថ្លែងអំណរគុណ​ចំពោះ​រាជរដ្ឋាភិបាលកម្ពុជា​ដែល​បាន​ផ្ដល់​នូវ​កិច្ច​សហប្រតិបត្ដិការ និង​បាន​ចូលរួម​យ៉ាង​សកម្ម​នៅ​ក្នុង​ពិធី​រៀបចំ​ខួប​ទី​៦០ឆ្នាំ​ទំនាក់ទំនង​កម្ពុជា​-​សហរដ្ឋអា​មេ​រិ​ក ។
ជា​ការ​ឆ្លើយ​តប​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី​បាន​ថ្លែងអំណរគុណ​ចំពោះ​សហរដ្ឋអា​មេ​រិ​ក ក៏​ដូច​ជា​ពាក្យពេចន៍​ដ៏​ល្អ​ប្រសើរ របស់​លោក CHARLE RAY និង​លោកជំទាវ​ឯកអគ្គរដ្ឋទូត​ប្រចាំ​កម្ពុជា ។ សម្ដេច បាន​ថ្លែងអំណរគុណ​ចំពោះ​សហរដ្ឋអាមេរិក ដែល​បាន​នាំ​មក​នូវ​រាល់​អតីត​ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​ទាំងអស់ ដើម្បី​ប្រារឰ​ធ្វើ​ខួប​៦០​ឆ្នាំ ទំនាក់ទំនង​កម្ពុជា​-​សហរដ្ឋអាមេរិក​នេះ ។ សម្ដេច​បាន​ជំរាប ជូន​លោក CHARLE RAY អំពី​សកម្មភាព របស់​ប្រទេស​កម្ពុជា ពាក់ព័ន្ធ​នឹង​កំណែទំរង់នានា ក៏​ដូច​ជា​ទស្សនវិស័យ​ជំរុញ​វិស័យកសិកម្ម​ធ្វើ​យ៉ាងណា​ជំរុញ​កម្ពុជា​ឱ្យ​ក្លាយ ទៅ​ជា​ប្រទេស​ទី​៣ នៅ​ក្នុង​អាស៊ី​ក្នុង​ការ នាំ​អង្ករ​ទៅ​ប្រទេស​ក្រៅ ៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 17-05-2012 ម៉ោង 08:09 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0534,060
បាត ថៃឡង់ (1USD)31.2331.3
ដុង វៀតណាម (1USD)20,92021,000
យ៉េន ជប៉ុន (10.000JPY)123.7124.2
ដុល្លារ សិង្ហបូរី (100SGD)7979.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)3232.2
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)126.5127.3
ផោន អង់គ្លេស (100GBP)158.3159
ដុល្លារ អូស្ត្រាលី (100AUD)9898.5
ដុល្លារ កាណាដា (100CAD)98.599.2
ហ្វ្រង់ ស្វ៊ីស (100CHF)105.2106
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)1,8701,880
 

qbmore - Cambodia Advance Communication Ltd