ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​​អង់​គ្លេស​ដេកស្លា.ប់​ក្នុង​សណ្ឋាគារឃីង​ហ្គោល អត់ដឹង​មូលហេតុ

10 ឆ្នាំ មុន

ខេត្ត​ព្រះសី​ហនុ​៖ សព​បុរស​ជនជាតិ​អង់គ្លេស​ម្នាក់ត្រូវ​បានគេប្រទះ​ឃើញ​ដេក​ស្លា.ប់​ក្នុងបន្ទប់លេខ​១៣ ជាន់​ទី៤​នៃសណ្ឋាគារឃីង​ហ្គោល ដែលមាន​លក្ខណៈ​ហើម​ស្អុយ​រលួយ និង​បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើល​កាលពីវេលា​ម៉ោង៩ព្រឹក​ថ្ងៃទី៣០ មីនា ២០១៣ស្ថិត​ក្នុង​ក្រុម​ទី១៣ ភូមិ​២ សង្កាត់២ ក្រុង​​ព្រះសីហនុ​​ ខណៈ​បុគ្គលិកអនាម័យមិន​ឃើញចុះមកខាង​ក្រោម៤ថ្ងៃមក​ហើយ ដោយ​មានការសង្ស័យក៏យក​កូនសោចាក់ចូលមើល​​ ស្រាប់តែឃើញដេក​

ខេត្ត​ព្រះសី​ហនុ​៖ សព​បុរស​ជនជាតិ​អង់គ្លេស​ម្នាក់ត្រូវ​បានគេប្រទះ​ឃើញ​ដេក​ស្លាប់​ក្នុងបន្ទប់លេខ​១៣ ជាន់​ទី៤​នៃសណ្ឋាគារឃីង​ហ្គោល ដែលមាន​លក្ខណៈ​ហើម​ស្អុយ​រលួយ និង​បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើល​កាលពីវេលា​ម៉ោង៩ព្រឹក​ថ្ងៃទី៣០ មីនា ២០១៣ស្ថិត​ក្នុង​ក្រុម​ទី១៣ ភូមិ​២ សង្កាត់២ ក្រុង​​ព្រះសីហនុ​​ ខណៈ​បុគ្គលិកអនាម័យមិន​ឃើញចុះមកខាង​ក្រោម៤ថ្ងៃមក​ហើយ ដោយ​មានការសង្ស័យក៏យក​កូនសោចាក់ចូលមើល​​ ស្រាប់តែឃើញដេក​ស្លាប់​តែម្តង​​។

ជនជាតិ​បរទេសដែលដេកស្លាប់​ត្រូវបាន​គេស្គាល់​ឈ្មោះ បឺតទ្រីម៉ាស អាឡិចសិនឌ័រ អាយុ​៥២ឆ្នាំ ជនជាតិ​អង់គ្លេស ជាភ្ញៀវ​ទេសចរ បានចូល​មកស្នាក់​នៅក្នុង​សណ្ឋាគារខាង​លើកាលពីថ្ងៃទី៣ វិច្ឆិកា ២០១២ ។ ការស្លាប់ជនជាតិ​បរទេសនេះ សមត្ថកិច្ច​មិនទាន់​សន្និដ្ឋានថា​ជាករណីអ្វីនោះនៅឡើយទេ ព្រោះ​សពមាន​លក្ខណៈហើមស្អុយ​រលួយទៅហើយ។