ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​ដំឡូង​មី​ចំណុះ​5​តោន​កៀរ​រ៉ឺម៉ក​ដឹក​នំបុ័ង​សាច់​ក្រឡាប់​បះ​ជើង​

11 ឆ្នាំ មុន

ខេត្ត​កំពង់​ចាម​ ៖ រ៉ឺម៉ក​ម៉ូតូ​លក់​នំ​បុ័ង​សាច់​និង​ប្រហិត​ចៀន​ត្រូវ​រថយន្ត​កូរ៉េ​ធុន​ធំ​១​គ្រឿង​ចំណុះ​៥​តោន​ដឹក​ដំឡូង​មី​បាន​បើក​មក​កៀរ​ ខណៈ​កំពុង​​បើក​បរ​នៅ​លើ​ដង​ផ្លូវ​មួយ​​បណ្តាល​ឱ្យ​ក្រឡាប់​បះ​ជើង​ទ្រមេឃ ។​ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ប្រមាណ​ជា​៥​ល្ងាច​ថ្ងៃ​ទី​១៩​ មីនា​ ស្ថិត​នៅ​ភូមិ​មាឃ​១​ ឃុំ​ព្រែក​កក់​ ស្រុក​ស្ទឹង​ត្រង់​ ។ ចាត់​ទុក​ជា​សំណាង​ដែល​២​នាក់​ប្តី​ប្រពន្ធ​ជិះ​

ខេត្ត​កំពង់​ចាម​ ៖ រ៉ឺម៉ក​ម៉ូតូ​លក់​នំ​បុ័ង​សាច់​និង​ប្រហិត​ចៀន​ត្រូវ​រថយន្ត​កូរ៉េ​ធុន​ធំ​១​គ្រឿង​ចំណុះ​៥​តោន​ដឹក​ដំឡូង​មី​បាន​បើក​មក​កៀរ​ ខណៈ​កំពុង​​បើក​បរ​នៅ​លើ​ដង​ផ្លូវ​មួយ​​បណ្តាល​ឱ្យ​ក្រឡាប់​បះ​ជើង​ទ្រមេឃ ។​ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ប្រមាណ​ជា​៥​ល្ងាច​ថ្ងៃ​ទី​១៩​ មីនា​ ស្ថិត​នៅ​ភូមិ​មាឃ​១​ ឃុំ​ព្រែក​កក់​ ស្រុក​ស្ទឹង​ត្រង់​ ។ ចាត់​ទុក​ជា​សំណាង​ដែល​២​នាក់​ប្តី​ប្រពន្ធ​ជិះ​លើ​ម៉ូតូ​គ្រាន់​តែ​រង​របួស​បន្តិច​បន្តួច​ ចំណែក​រថយន្ត​បាន​បើក​រត់​បាន​ចម្ងាយ​ប្រហែល​១០​គីឡូ​ម៉ែត្រ​ទើប​សមត្ថ​កិច្ច​​ឃាត់​បាន​ ។​

ប្រភព​ពីប្រជាពលរដ្ឋ​នៅ​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា​ រ៉ឺម៉ក​ម៉ូតូដឹក​នំបុ័ង​សាច់​បាន​ចេញ​មក​ពីខាង​ស្រែ​វាល​ ឃុំ​មេស​ជ្រៃ​ ជិះ​២​នាក់​ប្តី​ប្រពន្ធ​ក្នុង​ទិស​ដៅ​ពី​លិច​មកកើត​តាម​ផ្លូវ​ថ្នល់​កាត់​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​ ក្នុង​គោល​បំណង​ទៅ​លក់​នៅ​កន្លែង​បុណ្យ​កាន់​អង្គ​ក្នុង​វត្ត​មួយ​នៅ​ភូមិ​បែក​អន្លូង ឃុំ​អារក្ស​ត្នោត​ ស្រុក​ស្ទឹង​ត្រង់​ ។​ ​ពេល​ជិះ​មក​ដល់​ក្នុង​ភូមិ​មាឃ​១​ ឃុំ​ព្រែក​កក់​ ស្រាប់​តែ​មាន​រថយន្ត​ធុនធំ​១​គ្រឿង​ដឹក​ដំឡូង​មី​បាន​មក​ពី​ក្រោយ​ស្រប​ទិស​គ្នា​ក៏​វ៉ា​រ៉ឺម៉ក​ម៉ូតូ​ តែ​វ៉ា​មិន​ផុត​ប៉ះ​ដំបូល​រ៉ឺម៉ក​ ក៏​បណ្តាល​ឱ្យ​ម៉ូតូ​លក់​នំបុ័ង​នោះ​ប៉ើង​ទៅ​ចិញ្ចើម​ថ្នល់​បុក​​បង្គោល​ស្លាក​គណបក្ស​ពេញ​ទំហឹង​បាក់​រាប​ដល់​ដី​ ឯ​ម៉ូតូ​បាន​ក្រឡាប់​បះ​ជើង​ទ្រ​មេឃ​ បែក​កញ្ចក់​ទូ​ដាក់​ប្រហិត​ខ្ទេច​តែ​ម្តង​ ។ ភ្លាមៗ​នោះ​រថយន្ត​មិន​បាន​ឈប់​នៅមើល​ទេ​ បាន​បន្ថែម​​ល្បឿន​បើក​រត់​ទៅ​មុខ​ទៀត ។​

ប្រជាពលរដ្ឋ​បាន​បឹ្តឹង​មក​នគរ​​បាល​ប៉ុស្តិ៍​រដ្ឋ​បាល​ឃុំ​ព្រែក​កក់​ឱ្យ​ជួយ​អន្តរាគមន៍​ដេញ​តាម​ចាប់​រថយន្ត​បង្ក​ហេតុ​ចម្ងាយ​​ជិត​១០​គីឡូ​ម៉ែត្រ​​ទើប​សមត្ថ​កិច្ច​ឃាត់​រថយន្ត​នោះ​បាន ។​ប៉ូលិស​បាន​បញ្ជាក់​ថា​ ករណី​នេះ​ត្រូវ​ភាគី​ម្ចាស់​រថយន្ត​ដឹក​ដំឡូងមី​យល់​ព្រម​ចេញ​សំណង​ចំពោះ​ការ​ខូច​ខាត​ទៅ​ឱ្យ​ម្ចាស់​រ៉ឺម៉ក​ម៉ូតូ ៕​