ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​សង្ស័យ​ក្រយៅ​ដេក​គុក​អស់​លក្ខណ៍​លើក​ទី​3​ចូល​គុក​វិញ​

11 ឆ្នាំ មុន

ខេត្ត​ព្រះវិហារ ៖​ ជន​សង្ស័យ​ម្នាក់​ឈ្មោះ​យ៉េត​ វាសនា​​ ហៅ​ចិត្រា​ អាយុ​១៩ឆ្នាំ​ រស់​នៅ​ភូមិ​ក្រចាប់​ ឃុំ​អាចារ្យ​លាក់​ ស្រុក​ស្ទឹង​សែន​ ខេត្ត​កំពង់​ធំ​ ។ ត្រូវ​បាន​សមត្ថ​កិច្ច​ធ្វើ​ការ​ឃាត់​ខ្លួន​បាន​កាល​ពី​ថ្ងៃ​ទី​២០ មីនា​ នៅ​ខេត្ត​កំពង់​ធំ​ រួច​ត្រូវ​បាន​បញ្ជូន​មក​កាន់​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ព្រះ​វិហារ​ ដើម្បី​ធ្វើ​ការ​សួរ​នាំ​ ជុំវិញ​ករណី​ឈ្មោះ​យ៉េត វាសនា​ ហៅ​ចិត្រា​ ដែល​បាន​លួច​ម៉ូតូ​ពី​ជន​រងគ្រោះ​នៅ​ស្រុក​

ខេត្ត​ព្រះវិហារ ៖​ ជន​សង្ស័យ​ម្នាក់​ឈ្មោះ​យ៉េត​ វាសនា​​ ហៅ​ចិត្រា​ អាយុ​១៩ឆ្នាំ​ រស់​នៅ​ភូមិ​ក្រចាប់​ ឃុំ​អាចារ្យ​លាក់​ ស្រុក​ស្ទឹង​សែន​ ខេត្ត​កំពង់​ធំ​ ។ ត្រូវ​បាន​សមត្ថ​កិច្ច​ធ្វើ​ការ​ឃាត់​ខ្លួន​បាន​កាល​ពី​ថ្ងៃ​ទី​២០ មីនា​ នៅ​ខេត្ត​កំពង់​ធំ​ រួច​ត្រូវ​បាន​បញ្ជូន​មក​កាន់​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ព្រះ​វិហារ​ ដើម្បី​ធ្វើ​ការ​សួរ​នាំ​ ជុំវិញ​ករណី​ឈ្មោះ​យ៉េត វាសនា​ ហៅ​ចិត្រា​ ដែល​បាន​លួច​ម៉ូតូ​ពី​ជន​រងគ្រោះ​នៅ​ស្រុក​សែន​ជ័យ​ ។

នៅ​ចំពោះ​មុខ​សមត្ថ​កិច្ច​ ឈ្មោះ​យ៉េត​ វាស​នា​ ហៅ​ចិត្រា​ បាន​សារ​ភាព​ថា​ ខ្លួន​ពិត​ជា​បាន​ប្រព្រឹត្ត​ការ​លួច​ជា​ច្រើន​លើក​មក​ហើយ​ ទាក់​ទិន​នឹង​ការ​លួច​ម៉ូតូ​របស់​មិត្ត​ភក្តិ​នៅ​ក្នុង​ខេត្ត​កំពង់​ធំ​ និង​នៅ​ខេត្ត​សៀម​រាប​ ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​ដាក់​ពន្ធនា​ការ​នៅ​ខេត្ត​កំពង់​ធំ​អស់​រយៈ​ពេល​១ឆ្នាំ​ គឺ​នៅ​ឆ្នាំ​២០០៩​ ។ នៅ​ពេល​ចេញ​ពី​ពន្ធ​នា​គារ​ខេត្ត​កំពង់​ធំ​ នៅ​ឆ្នាំ​២០១០​ រូប​គេ​បាន​ទៅ​រស់​នៅ​ក្នុង​ស្រុក​សែន​ជ័យ​ ហើយ​នៅ​ក្នុង​ឆ្នាំ​២០១២​ ខ្លួន​បាន​ធ្វើ​សកម្ម​ភាព​លួច​យក​ម៉ូតូ​មិត្ត​ភក្តិ​នៅ​ខេត្ត​សៀម​រាប​ ហើយ​ត្រូវ​បាន​សមត្ថ​កិច្ច​ខេត្ត​សៀម​រាប​ឃាត់​ខ្លួន​ ដាក់​ពន្ធ​នា​គារ​អស់​រយៈ​ពេល​១ឆ្នាំ​ទៀត​ ។

លុះ​ដល់​ថ្ងៃ​ទី​១៧ មីនា​ នៅ​វេ​លា​ម៉ោង​៨ និង​៣០នាទី​យប់​ ខ្លួន​ក៏​បាន​ធ្វើ​សកម្ម​ភាព​ប្លន់​យក​ម៉ូតូ​ម្តង​ទៀត​របស់​អ្នក​ភូមិ​ស្អាង​ ស្រុក​សែន​ជ័យ​ ខេត្ត​ព្រះ​វិហារ​ ។ នេះ​ជា​លើក​ទី៣​ហើយ​ ដែល​ខ្លួន​បាន​ប្រព្រឹត្ត​ ខណៈ​ខ្លួន​កំពុង​តែ​អង្គុយ​ផឹក​ទឹក​ត្នោត​ជូរ​ ក៏​បាន​ឃើញ​ក្មេង​ប្រុស​ម្នាក់​ជិះ​ម៉ូតូ​ធុន​សេ​១២៥​ ស៊េរី​២០១២​ ទៅ​ជិត​ខ្លួន​ ពេល​នោះ​ក៏​បាន​ហៅ​ក្មេង​ប្រុស​ជន​រង​គ្រោះ​ឱ្យ​ឌុប​ លុះ​ទៅ​ដល់​ជិត​សាលា​រៀន​ក្នុង​ទី​ប្រជុំ​ជន​ស្រុក​សែន​ជ័យ​ ក៏​ឱ្យ​ឈប់​បត់​ជើង​តូច​ ពេល​ឈប់​ម៉ូតូ​ ខ្លួន​ក៏​បាន​វាយ​ទៅ​លើ​ក្មេង​ប្រុស​នោះ​បណ្តាល​ឱ្យ​ដួលទៅ​លើ​ដី​ពី​បី​ត្រឡប់​ ពេល​នោះ​ខ្លួន​បាន​ទាញ​យក​ម៉ូតូ​ជិះ​គេច​ខ្លួន​តែ​ម្តង​ ។

លុះ​ដល់​ថ្ងៃ​ទី​២០ មីនា​ សមត្ថ​កិច្ច​ខេត្ត​កំពង់​ធំ​ ក៏​បាន​ធ្វើ​ការ​ឃាត់​ខ្លួន​ ហើយ​បញ្ជូន​មក​កាន់​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ព្រះវិហារ​ ដើម្បី​ចាត់​ការ​ទៅ​តាម​ផ្លូវ​ច្បាប់​ ។ ចំណែក​ម៉ូតូ​ជន​រង​គ្រោះ​ ត្រូវ​បាន​សមត្ថ​កិច្ច​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ព្រះវិហារ​ធ្វើ​ការ​ប្រគល់​ជូន​ម្ចាស់​ដើម​វិញ​ នៅ​ព្រឹក​ថ្ងៃ​ទី​២១ មីនា​ ផង​ដែរ​ ៕