ខេត្តកណ្តាល ៖ ក្មេងស្រីកំព្រាអាយុ១៤ឆ្នាំ ម្នាក់ត្រូវបានម្តាយចិញ្ចឹមនាំមកកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត កាលពីថ្ងៃទី២០ មីនា ២០១៣ ដើម្បីដាក់ពាក្យប្តឹងចោទប្រកាន់បុរសម្នាក់អាយុ៤៤ឆ្នាំ ថា បានចាប់រំលោភក្មេងស្រីនោះ រហូតបានសម្រេចគ្រាដែលនៅផ្ទះតែម្នាក់ឯង និងបានគំរាមសម្លាប់បើសិនហ៊ានប្រាប់គេ ។
មន្ត្រីប៉ូលិសបានឱ្យដឹងថា ហេតុការណ៍រំលោភនេះបានកើតឡើងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១០ មីនា ២០១៣ នៅផ្ទះកុមាររងគ្រោះ ស្ថិតក្នុងឃុំកោះខែល ស្រុកស្អាង ។ ជនសង្ស័យដែលរងការចោទប្រកាន់នេះ ឈ្មោះកុល វណ្ណា ភេទប្រុស អាយុ៤៤ឆ្នាំ នៅភូមិទេពអជូន ឃុំកោះខែល ។ ចំណែកក្មេងស្រីរងគ្រោះអាយុ១៤ឆ្នាំ ជាក្មេងកំព្រាឪពុកម្តាយ រស់នៅជាមួយម្តាយចិញ្ចឹមត្រូវជាសាច់ញាតិ ៕
ចែករំលែកព័តមាននេះ