ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ជនជាតិ​អូស្ត្រាលី​ម្នាក់​ដេកស្លាប់ក្នុងផ្ទះ​សំណាក់​វ៉ាយរីវើ

13 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ មាន​ការភ្ញាក់ផ្អើលនៅផ្ទះសំណាក់​វ៉ាយរីវើ ទីតាំងលេខ១១១ ផ្លូវលេខ១៧២​ភូមិទី៨ សង្កាត់ជ័យជំនះ ​ខណ្ឌ​ដូន​ពេញ ​កាល​ពីវេលាម៉ោង៤​រសៀល ថ្ងៃទី២០ ​​មីនា ​​២០១៣​ ខណៈពេល​ដែលគេប្រទះឃើញបុរស​ជនជាតិអូស្រ្តាលីម្នាក់​ ដេក​ស្លាប់​ផ្កាប់មុខ​នៅ​លើគ្រែ​​ពូកក្នុងបន្ទប់​លេខ៣០៥ ។

បុរស​ជនជាតិអូស្រ្តាលីដែល​ស្លាប់ក្នុងផ្ទះសំណាក់វ៉ាយរីវើត្រូវបាន​គេស្គាល់ឈ្មោះ HEA GEREA អាយុ៥៧ឆ្នាំ ជាអ្នកទេស​ចរ​កាន់​លិខិតឆ្លង​​ដែនលេខ​អិល០៦៧៨៨០៤ ស្នាក់នៅ​ផ្ទះសំណាក់ខាងលើ ។យោងតាម​សេចក្តីរាយការណ៍របស់​សមត្ថកិច្ច​​បាន​ឲ្យដឹងថា នៅថ្ងៃទី១៨ ​មីនា​ ២០១៣​វេលាម៉ោង៤​ និង៣០នាទីរសៀល ​បុរស​ជន​ជាតិអូស្រ្តាលីឈ្មោះ HEA GEREA បានមកជួល​បន្ទប់លេខ​៣០៥ ក្នុងផ្ទះ​សំណាក់វ៉ាយ​រីវើស្នាក់​នៅម្នាក់ឯង ។

លុះ​ដល់ថ្ងៃទី២០ មីនា​​២០១៣​វេលាម៉ោងប្រហែលជា០១និង៣០នាទីរសៀល បុគ្គលិកស្រីបានទៅ​គោះទ្វារបន្ទប់ដែល​បុរសនោះ​ស្នាក់​នៅ ដើម្បីរៀបចំបន្ទប់ ​ក៏ប៉ុន្តែមិន​មានការ​ឆ្លើយតប និងបើកទ្វារ ស្របពេលដែលមានអ្នករត់រ៉ឺម៉កម៉ូតូមក​រង់ចាំ​បុរសជន​ជាតិអូស្រ្តាលីខាងលើ ដើម្បីដឹកទៅកាន់ស្ថានទូតវៀតណាម ហើយពេលនោះអ្នកទទួលភ្ញៀវឈ្មោះនីន បាននាំមកបន្ទប់​ជនរង​គ្រោះ និងយកកូនសោមកចាក់បន្ទប់ ​រួចចូលទៅអង្រួនឲ្យបុរសរងគ្រោះភ្ញាក់ ។

​តែ​ជន​ជាតិអូស្ត្រាលីនេះ ដៃជើងឡើងរឹង ហើយ​ហូរ​ទឹកមាត់គ្មានដង្ហើម ទើបដឹងថា គាត់ស្លាប់បាត់ទៅហើយ​ ទើបរាយការណ៍ឲ្យនគរបាល​បុ៉ស្តិ៍រដ្ឋ​បាលជ័យជំនះ ។ មូល​ហេតុ​នៃ​ការ​ស្លាប់​ជន​ជាតិ​អូស្ត្រាលី​​ខាង​លើ មិន​ត្រូវ​​បាន​សមត្ថកិច្ច​​ឱ្យ​ដឹង​នោះឡើយ៕