ថ្ងៃព្រហស្បត្ត៏ ទី៩ ខែកុម្ភៈ ឆ្នាំ២០១២

Fast Internet Connection in Cambodia

អភិបាល​ក្រុង​មួយ​របស់​ម៉ិច​ស៊ិក​ត្រូវ​បាន​បាញ់​សំលាប់​​ក្នុង​ការិយាល័យ

  • Text Size

ដោយ​ ៖ ប្រុសកោះ

ថ្ងៃព្រហស្បត្ត៏ ទី៩ ខែកញ្ញា ឆ្នាំ២០១០ ម៉ោង ១០:៤៦

មន្ត្រី​នានា​និយាយ​ថា អភិបាលក្រុង El Naranjo រដ្ឋ San Luis Potosi ប្រទេស​ម៉ិច​ស៊ិក ត្រូវ​បានជន​ប្រដាប់​អាវុធ​បាញ់​សំលាប់​នៅ ក្នុង​ការិយាល័យ​របស់​លោក​កាលពីល្ងាច​ថ្ងៃទី​៨ កញ្ញា កន្លង​មក ។​ ទាក់​ទិន​ទៅនឹង​ការ​បាញ់​ប្រហារ​នេះ​ សាក្សី​និយាយថា ជន​ប្រដាប់​អាវុធ​៤នាក់ បានចុះ​ពី​រថយន្ត​កាំមី​ញ៉ុង​ ពណ៌​ស មួយ​គ្រឿង ដែល​ចត​នៅ​បរិវេណ​ខាង​មុខ​សាលា​ក្រុង  El Naranjo ។ បន្ទាប់​មក​ ជនប្រដាប់​អាវុធ​២​នាក់​ក្នុងចំណោម​ជនប្រដាប់​អាវុធ​ទាំង​៤​ បាន​ចូលទៅ​​ក្នុង​អគារ​ការិយាល័យ​របស់​អភិបាល​ក្រុង ហើយ​បានបាញ់​សំលាប់​អភិ​​បាល​ក្រុង​តែម្តង ។
អភិ​បាល​ក្រុង​ដែល​ត្រូវ​បាន​បាញ់​សំលាប់​រូប​នោះ​ឈ្មោះ Alexander Lopez Garcia បាន​ចូល​កាន់​តំណែង​ជា​អភិបាល​ក្រុង El Naranjo កាលពី​ខែ​តុលា ឆ្នាំ​២០០៩​កន្លងមក ។
ក្នុងឆ្នាំ​២០១០​នេះ​មាន​អភិបាល​ក្រុង​៧​រូប​ក្នុង​រដ្ឋ​ផ្សេងៗ​គ្នា​ក្នុង​ប្រទេស​ម៉ិច​ស៊ិក​ត្រូវ​បាន​ធ្វើ​ឃាត ។ ប្រធានាធិបតី​ម៉ិច​ស៊ិក​ លោក Felipe Calderon បាន​ថ្កោល​ទោស​​ការធ្វើ​ឃាត​អភិ​បាល​​ក្រុង​ទាំង​នេះ​ថា ជា​អំពើ​ឧក្រិដ្ឋ​ និងជាទង្វើ​កំសាក​បំផុត ៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 08-02-2012 ម៉ោង 07:47 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0424,050
បាត ថៃឡង់ (1USD)30.931
ដុង វៀតណាម (1USD)20,97021,050
យ៉េន ជប៉ុន (10.000JPY)129.5130.7
ដុល្លារ សិង្ហបូរី (100SGD)80.280.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)32.933.1
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)131.7132.2
ផោន អង់គ្លេស (100GBP)158.2158.8
ដុល្លារ អូស្ត្រាលី (100AUD)107.2107.8
ដុល្លារ កាណាដា (100CAD)99.7100.3
ហ្វ្រង់ ស្វ៊ីស (100CHF)108.8109.3
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)2,0902,100
 

qbmore - Cambodia Advance Communication Ltd