ខេត្តកំពត៖លោកយាយចំណាស់ម្នាក់ត្រូវគេសម្លាប់នៅក្នុងចំការទុរេន ខ្នុរ ស្វាយ របស់ថៅកែស្រែអំបិលម្នាក់ក្នុងក្រុងកំពត ធ្វើឲ្យផ្អើលកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី១៥ មីនា ២០១៣ ស្ថិតក្នុងភូមិអណ្តូងខ្មែរ សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ដោយមិនទាន់ដឹងពីមូលហេតុនោះទេ ។
លោកយាយរងគ្រោះមានអាយុ ៧៤ឆ្នាំ ជាអ្នកចាំចំការឲ្យថៅកែខាងលើ មានទីលំនៅភូមិអូរតូច សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ។ នៅលើខ្លួនសពគេឃើញមានស្នាមរឹត.ក និងរបួសក្បាល តែសមត្ថកិច្ចមិនទាន់ សន្និដ្ឋានថាជាករណីអ្វីនោះនៅឡើយទេ ប៉ុន្តែបើតាមប្រភពនៅកន្លែងកើតហេតុខ្សឹបប្រាប់ឲ្យដឹងថាជាករណីរំលោភហើយសម្លាប់ ព្រោះសពត្រូវបានគេសម្រាតខោ ។ ទោះបីបែបណាគេនៅមិនទាន់ដឹងពីមូលហេតុពិតប្រាកដនៃការស្លាប់នៅឡើយ ដោយរង់ចាំមន្រ្តីជំនាញចុះមកពិនិត្យ។
ចែករំលែកព័តមាននេះ