ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិព័រណ៍​រូប​ភាព «អ្នក​ប្រដាល់​ខ្មែរ» ដាក់​តាំងបង្ហាញ​​នៅវិទ្យាស្ថាន​បារាំង​នៃ​កម្ពុជា​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​រូបភាព​​អ្នក​ប្រដាល់​​​ខ្មែរ​ដែល​ជា​ស្នាដៃ​​ថត​របស់​លោក​អង់ ទ័ន​អារ៉ាប់ ​ជនជាតិ​បារាំង​ត្រូវ​បាន​យក​មកដាក់​តាំង​បង្ហាញ​​ជូន​ទស្សនា​​ជា​សាធារណៈ​ចាប់​ពីថ្ងៃទី​៧ ដល់​ថ្ងៃទី​៣០ មីនា ២០១៣ ​នេះតទៅ នៅវិទ្យាស្ថាន​​បារាំង​នៃ​កម្ពុជា ។

​លោក​អង់ ទ័ន​អារ៉ាប់ ​បាន​ឱ្យ​ដឹងថា អ្នក​ប្រដាល់​ខ្មែរ គឺ​ជា​ស៊េរីរូប​ភាព​២២​រូប​ដែល​មានអាយុ​ចាប់​ពី​៧​ទៅ​៣៥​ឆ្នាំ​ត្រូវបាន​ថត​​​បន្ទាប់​ពី​កីឡា​

រាជធានីភ្នំពេញ ៖ ​រូបភាព​​អ្នក​ប្រដាល់​​​ខ្មែរ​ដែល​ជា​ស្នាដៃ​​ថត​របស់​លោក​អង់ ទ័ន​អារ៉ាប់ ​ជនជាតិ​បារាំង​ត្រូវ​បាន​យក​មកដាក់​តាំង​បង្ហាញ​​ជូន​ទស្សនា​​ជា​សាធារណៈ​ចាប់​ពីថ្ងៃទី​៧ ដល់​ថ្ងៃទី​៣០ មីនា ២០១៣ ​នេះតទៅ នៅវិទ្យាស្ថាន​​បារាំង​នៃ​កម្ពុជា ។

​លោក​អង់ ទ័ន​អារ៉ាប់ ​បាន​ឱ្យ​ដឹងថា អ្នក​ប្រដាល់​ខ្មែរ គឺ​ជា​ស៊េរីរូប​ភាព​២២​រូប​ដែល​មានអាយុ​ចាប់​ពី​៧​ទៅ​៣៥​ឆ្នាំ​ត្រូវបាន​ថត​​​បន្ទាប់​ពី​កីឡា​ករ​​ទាំង​នេះ​បាន​ប្រដាល់​ចប់​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ ។ ​លោក​និយាយថា នៅ​ពេល​ចុះ​​ចេញ​ពី​សង្វៀន​​មក​ពួក​គេ​បាន​ខិត​ខំ​ប្រមូល​កម្លាំង​ដែល​នៅ​សេស​សល់​ចុង​ក្រោយ​​មក​ឈរ​នៅ​ពី​មុខ​ម៉ាស៊ីន​​ថត​របស់​ខ្ញុំ ។ ​ខ្ញុំ​ចង់​ថត​រូប​យក​នា​ពេល​នោះ ព្រោះ​ជា​ពេល​ដែល​យើង​នៅ​ឃើញ​មាន​សម្ពាធ​​ប្រដាល់​លាយ​ឡំ​នឹង​សភាព​អស់​កម្លាំង​នៅឡើយ ។ ​ចំណាប់​អារម្មណ៍​របស់​ខ្ញុំ​ទៅ​លើ​គុន​ខ្មែរ​ ឬប្រដាល់​​ខ្មែរ​​បាន​ចាប់​ផ្តើម​​នៅឆ្នាំ​២០០៧ ​ពេល​ដែល​ខ្ញុំ​ទៅ​​លេង​ស្រុក​​ខ្មែរ​លើក​ដំបូង ។ ខ្ញុំចាប់​​អារម្មណ៍​ខ្លាំងទៅ​លើ​​ការ​ប្តេជ្ញា​របស់​អ្នក​ប្រដាល់​ទាំងនេះ ទៅលើ​ការគោរព​ប្រពៃណីប្រដាល់ និង​​ការ​គោរពដៃ​គូ​ប្រយុទ្ធ​ទៅវិញទៅ​មក។ លោក​បញ្ជាក់ថា ​រូបភាពទាំង​នេះ​លោក​បាន​ថត​នៅភ្នំពេញ និង​នៅខេត្តបាត់ដំបង​កាល​ពី​និទាឃរដូវ​ឆ្នាំ​២០១២ ៕