ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកជំទាវ​​ជា ខេង​ស៊ុយ សែម​​ចែក​សម្ភារ​សិក្សា​​នៅ​សាលា​វត្តជ្រៃ

11 ឆ្នាំ មុន

ខេត្តពោធិ៍សាត់​ ៖ ​ដោយ​ការ​យក​ចិត្ត​ទុក​្ខ​ដាក់​​​ចំពោះកូន​ចៅប្រជា​ពលរដ្ឋ​​​​ក្រីក្រ​​នៅទី​ជន​បទ​​​ កាលពី​ថ្ងៃទី ៣ មីនា ​​​លោកជំទាវ​​ជា ខេង ​​ភរិយា ​លោក​រដ្ឋ​មន្ត្រី​​ ស៊ុយ សែម​​​​​ ប្រធាន​ក្រុម​ការ​​ងារ​​​គណបក្ស​​ប្រជា​ជន​កម្ពុជា​​​ ចុះ​ជួយ​ខេត្ត​​​ ពោធិ៍សាត់ និង​​លោកជំទាវ​​​លឹម ឆេង ​ភរិយា​លោក​​តាន់ គឹមវិន ​រដ្ឋលេខាធិការ​​​ក្រសួង​ឧស្សា​-​ហក​ម្ម​រ៉ែ និង​ថាម​ពល​​​ និង​សហកា​រី​មួយ​ចំនួន​ទៀត​បាន​ចុះ​​សួរ​សុខទុក្ខ​​

ខេត្តពោធិ៍សាត់​ ៖ ​ដោយ​ការ​យក​ចិត្ត​ទុក​្ខ​ដាក់​​​ចំពោះកូន​ចៅប្រជា​ពលរដ្ឋ​​​​ក្រីក្រ​​នៅទី​ជន​បទ​​​ កាលពី​ថ្ងៃទី ៣ មីនា ​​​លោកជំទាវ​​ជា ខេង ​​ភរិយា ​លោក​រដ្ឋ​មន្ត្រី​​ ស៊ុយ សែម​​​​​ ប្រធាន​ក្រុម​ការ​​ងារ​​​គណបក្ស​​ប្រជា​ជន​កម្ពុជា​​​ ចុះ​ជួយ​ខេត្ត​​​ ពោធិ៍សាត់ និង​​លោកជំទាវ​​​លឹម ឆេង ​ភរិយា​លោក​​តាន់ គឹមវិន ​រដ្ឋលេខាធិការ​​​ក្រសួង​ឧស្សា​-​ហក​ម្ម​រ៉ែ និង​ថាម​ពល​​​ និង​សហកា​រី​មួយ​ចំនួន​ទៀត​បាន​ចុះ​​សួរ​សុខទុក្ខ​​ និងនាំ​​យក​សម្ភារ​​សិក្សា​​ទៅ​ចែក​​ជូន​​ដល់​​លោកគ្រូ​ អ្នក​គ្រូ​ និង​សិស្សា​នុសិស្ស​​​សាលាបឋម​សិក្សា​​វត្តជ្រែ​​ ស្ថិត​ក្នុង​​ឃុំបឹង​​ខ្នា ​ស្រុក​​បាកាន ។​

​លោកជំទាវ​​ជា​ ខេង ​​បាន​សម្ដែង​​ទឹក​ចិត្ត​​​សប្បាយ​រីក​រាយ​​ជា​​មួយក្មួយៗ​សិស្សានុសិស្ស​ និងបានពាំ​នាំ​​នូវ​សេចក្ដី​​​នឹក​រលឹក​​ពី​សំណាក់លោក​រដ្ឋ​មន្ត្រី​ស៊ុយ សែម​​​ ដែល​​លោក​ពុំបាន​​មក​ផ្ទាល់​នា​​ពេលនេះ​​​​ ប៉ុន្តែ​​​នឹកគិត​គ្រប់ពេលវេលា​ ។​ លោក​ជំទាវ​​​មាន​ប្រសាសន៍​​ថា កន្លងមក​​​​តែង​ធ្វើ​ដំណើរ​​​ឆ្លងកាត់​​​ទៅ​ផុត​​មក​ផុត​មិន​​​ដែលបាន​ចូល​​សួរ​សុខ​ទុក្ខ​​​ក្មួយ​​​ៗ​សាលា​បឋម​សិក្សា​​វត្តជ្រែនេះ​ទេ​ ​ទើប​តែ​ថ្ងៃនេះ​​នាំយក​​អំណោយ​​​ទៅជូន​​​លោក​យាយ​ចាស់ជរា អាយុ​ជាង​​​១០០​​ឆ្នាំ​​ ២នាក់​ នៅ​ក្នុងឃុំ​​​​បឹង​ខ្នានេះ​ក៏ឆ្លៀត​​​ចូល​តែម្ដង​​ ។​ លោក​ជំទាវបាន​​​​ផ្ដាំ​ផ្ញើ​​ឱ្យ​ក្មួយ​​ៗខិត​ចំ​​រៀន​សូត្រ​ឱ្យ​មាន​ចំណេះ​ដឹង​​​នៅក្នុង​ខ្លួន​ ដើម្បី​​​បាន​ធ្វើការ​ជា​​មេឃុំ​​​ ចៅហ្វាយ​ស្រុក ចៅហ្វាយ​ខេត្ត ​​ រហូត​ដល់​​រដ្ឋ​មន្ត្រី​​​ ឬ​ក្រុម​ហ៊ុន​​​ផ្សេង​ៗ ។ ​​​​ដើម្បី​អនាគត​រុង​រឿង​​ ​ក្មួយ​​​​ប្រាកដ​​ជាមក​​​ជួយកសាង​​អភិវឌ្ឍន៍​​​ភូមិ​-ឃុំ​​ និងនាំ​យក​អំណោយ​​​មក​ចែក​ជូន​​យា​ តា​ចាស់ ៗ​ និងសិស្សានុសិស្ស​​នៅទ​ឹក​ដី​​កំណើត​​របស់ខ្លួន​​ជាមិនខាន ។​

ទន្ទឹមនឹង​​​នេះ​លោកជំទាវ​​ក៏បាន​ផ្ដាំផ្ញើ​ដល់​លោក​គ្រូ​ អ្នកគ្រូ​  និងប្រជាពលរដ្ឋ​​​ទាំង​អស់សូម​​​កុំជឿ​ពាក្យ​ឃោ​ស​នា​​បោក​ប្រាស់​​​​របស់​គណបក្សន​យោបាយ​​មួយ​ចំនួន​​​ដែលសន្យា​​ខ្យល់​ឃើញមុខ​តែ​​ពេល​​បោះ​ឆ្នោ​ត​ប៉ុណ្ណោះ​​មិន​ដែលបានជួយ​កសាង​អ្វី​​ទុក​ជា​សម្បត្តិ​សាធារណៈ​​​ ឬ​ដឹង​សុខទុក្ខ​​​គ្រប់​ពេល​វេលា​ដូច​គណ​បក្ស​ប្រជា​ជន​​កម្ពុជា​​​នោះទេ ។

​​ក្នុង​ឱកាស​នោះ​លោកជំទាវ​ជា ខេង ​ស៊ុយ សែម ​បាន​ចែកអំណោយ​​​ដល់​គ្រូ​​ ៤នាក់​ម្នាក់​ៗ​ទទួលបាល​បានសារុង​​១​​ ក្រមា ១​​ សៀវ​​ភៅ ៥ក្បាល ​ប៊ិក​១​ដើម​​​ ថវិកា​​​២០.០០០​រៀល​​ សិស្ស​​​១៩០នាក់​​​ ម្នាក់​ៗ​​​សៀវភៅ​​៣ក្បាល​​ ប៊ិក​​២​ដើម​​ប្រជាពលរដ្ឋ​​​​៥៥នាក់ ម្នាក់ៗ​​១០.០០០​រៀល ​ដោយ​ឡែក​​ក្រុ​មប្រឹក្សា​ឃុំ​ -ស្រុក​​ ប៉ូលិស​​​ ប៉េអឹម សរុប​​២៣នាក់ ម្នាក់ៗសាប៊ូម្សៅ ​១ថង់ ថវិកា​​​២០.០០០​រៀល ៕​