ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និស្សិត​ស្រីបើក​រថយន្ត​បុក​រះ​ត្រូវ​បាន​ឃុំ​ខ្លួន​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ និស្សិត​ស្រី​ដែល​ម្តាយ​​អះអាង​ម្តងថាសរសៃប្រសាទ ម្តង​ថា​មិន​គ្រប់​​អាយុ បន្ទាប់​ពី​បើក​រថយន្ត​បុករះ​ បណ្តាល​ឱ្យ​​ស្លា.ប់​ និង​របួស​ច្រើន​នាក់​នោះ ​ត្រូវ​បាន​ព្រះ​រាជអាជ្ញា​រង​អម​សាលា​​ដំបូង​រាជធានីភ្នំពេញ ​ចេញដីកា​សម្រេច​​ឃុំ​ខ្លួន​ជា​បណ្តោះ​អាសន្ន​​ហើយ​កាល​ពី​រសៀល​ថ្ងៃទី ៣ មីនា ២០១៣ ។

រាជធានីភ្នំពេញ ៖ និស្សិត​ស្រី​ដែល​ម្តាយ​​អះអាង​ម្តងថាសរសៃប្រសាទ ម្តង​ថា​មិន​គ្រប់​​អាយុ បន្ទាប់​ពី​បើក​រថយន្ត​បុករះ​ បណ្តាល​ឱ្យ​​ស្លាប់​ និង​របួស​ច្រើន​នាក់​នោះ ​ត្រូវ​បាន​ព្រះ​រាជអាជ្ញា​រង​អម​សាលា​​ដំបូង​រាជធានីភ្នំពេញ ​ចេញដីកា​សម្រេច​​ឃុំ​ខ្លួន​ជា​បណ្តោះ​អាសន្ន​​ហើយ​កាល​ពី​រសៀល​ថ្ងៃទី ៣ មីនា ២០១៣ ។

សូមរំលឹក​ឡើង​វិញថា ម៉ូតូ​ប្រមាណ​៩​គ្រឿង​និងកង់​៤​គ្រឿង ​ត្រូវ​បាន​រថយន្ត​កាមរី​បាឡែន​មួយគ្រឿង​បុករះ​​ឥត​មេត្តា​​នៅ​លើ​កំណាត់​មហា​វិថី​​​ព្រះ​ន​រោត្តម​ ស្ថិតក្នុងសង្កាត់​​ទន្លេបាសាក់ ​ ខណ្ឌ​​ចំការ​​​​មន ​​ចំពី​មុខ​ក្រសួង​មហា​ផ្ទៃ​​នា​​​វេលា​ម៉ោង​​ជាង​៥​ល្ងាច​ថ្ងៃទី​១ មីនា​ ដែល​​បាន​ធ្វើ​ឱ្យ​មានការ​ស្លាប់ដ៏​រន្ធត់​បំផុត​២នាក់​នៅ​នឹង​កន្លែង​និង​ជាង​១០​នាក់​ទៀត​របួស​ធ្ងន់ ​និងស្រាល ​ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅតាម​​មន្ទីរ​​ពេទ្យ​នានា ។ ​ឧប​ទ្ទវ​ហេតុ​នេះ​បណ្តាល​ឱ្យ​មាន​ការ​កក​ស្ទះ​ចរា​ចរណ៍​លើ​កំណាត​់​ផ្លូវ​​មុខ​​ក្រសួង​មហា​ផ្ទៃ​ណែន​ណាន់​​​តាន់​តាប់​ផងដែរ ​។ ​

តាម​ប្រភព​ព័ត៌​មាន​​ជំហាន​ដំបូង​​​ឱ្យ​ដឹង​ថា ​នៅ​វេលា​​ម៉ោង​​ខាងលើ​នេះ​រថយន្ត​កាម​រី​ធុន​បាឡែន​​ពណ៌​មាស ​​ពាក់​ស្លាក​លេខ​ភ្នំពេញ​២​R ៥០០៨ ​ដែល​បើក​បរ​មក​ពី​ទិស​​វិមាន​ឯក​រាជ្យ​ពេល​មក​ដល់​ចំណុច​មុខ​ស្ថាន​ទូត​ថៃក៏​​​ជ្រុល​ល្បឿន​​​បុក​ម៉ូតូ​១​គ្រឿង​ ហើយ​បន្ទាប់​​មក​ក៏​បាន​បុក​ម៉ូតូ​២​គ្រឿង​ទៀត​នៅចំណុច​​ផ្លូវ​បំបែក​លេខ​៤៦៦ កែង​របង​​ក្រសួង​មហា​ផ្ទៃ ។ ​ដោយ​សារ​តែការ​ស្លន់ស្លោ​​បាត់​ម្ចាស់​ការ ​​អ្នក​បើក​​​រថយន្ត​ក៏​បាន​​បុក​រះ​​ម៉ូតូ​៦​គ្រឿងជាបន្ត​ប​ន្ទាប់ ​ហើយ​ក៏​បាន​​បុក​កង់៤​គ្រឿង​​ទៀត​ដែល​សិស្ស​សាលា​ជិះ​ពេល​ចេញ​ពីសាលា​ទៅ​ផ្ទះ ។ ​ភ្លាម​ៗ​​នោះ​​​រថយន្ត​ក៏​​​បាន​ជ្រុល​ល្បឿន​ទៅ​បុក​ដើម​ជើង​គោ​១​ដើម​ដាច់​ហើយ​ហោះ​ទៅបុក​របង​​ក្រសួង​​មហា​ផ្ទៃ​ទើប​រថយន្ត​អស់​ល្បឿនទៅ​មុខ​ទៀត​លែង​រួច​​ ។

ក្នុងការ​បុករះ​ជាបន្ត​បន្ទាប់​នោះ​តាម​ប្រភព​ព័ត៌​មាន​​​​ជំហាន​ដំបូង​​​ឱ្យដឹង​ថា ​សិស្ស​សាលា​ប្រុស​ម្នាក់​​និងស្រី​ម្នាក់​ ដែល​មានអាយុ​ក្រោម​១០​ឆ្នាំ ​ត្រូវ​ស្លាប់នៅ​កន្លែងកើតហេតុ​ និង​ជាង​១០​នាក់​ទៀតបានរ​ង​របួស​ធ្ងន់​និងស្រាលដេក​ដួល​រដូក​រណែល​ដាប​ទៅ​​​​​​​ ដោយ​​ឈាម​រលន​ពេញ​​​រាងកាយ​ ​។ តាម​ហេតុការណ៍​​ដ៏​អាក្រក់​បំផុត​​​នេះ​​ វាសនា​អ្នក​របួស​ធ្ងន់​ខ្លះ​ទៀត​មិនដឹងថា អាច​​សង្គ្រោះ​ជីវិត​បាន​ ឬ​យ៉ាងណា​​នៅ​ឡើយ​ទេ ​ព្រោះ​រថយន្ត​សង្គ្រោះ​មកដឹក​ជញ្ជូន​ជាបន្ត​បន្ទាប់​ឆ្ពោះ​ទៅ​មន្ទីរ​ពេទ្យ​ផ្សេង​ៗ​គ្នា ​។

​​ប្រភពព័ត៌មានបាន​បន្ត​ថា អ្នក​បើក​បរ​​​​រថ​យន្ត​គឺ​ជា​និស្សិត​​ស្រី​ម្នាក់​​​ឈ្មោះ​គៀម ពិសិដ្ឋ​ម៉ារីតា ​​​អាយុ​​២២ឆ្នាំ  ជានិស្សិត​ពេទ្យ​​​ ហើយ​អ្នក​ជិះ​​​ក្នុង​រថយន្ត​នេះ​មាន​​យុវ​និស្សិត ឬ​សិស្ស ភេទ​​​​​​ប្រុស ពីរ​នាក់​ទៀត​​​​​ ។​ ​​បន្ទាប់​ពី​រថយន្ត​​​បានជ្រុល​ល្បឿន​​ទៅបុក​របង​ក្រសួង​មហាផ្ទៃ​​​នោះ​ មនុស្ស​ម្នាក់​ដែល​មានកំហឹង​នៅ​តាម​ដង​ផ្លូវ​បាន​ទៅ​ចោម​រោម​រថយន្តនោះ​​​ តែ​​ចាត់​​ទុក​ជាសំណាង​ដែរ​​​​​ នៅ​កន្លែងកើត​ហេតុ​​​មុខ​ក្រសួង​មហាផ្ទៃ​​​​មាន​ប៉ូលិស​ច្រើន​ក៏​រំដោះ​​​​អ្នក​នៅ​ក្នុង​រថយន្ត​​ដែល​បុក​​គេ​នាំ​​ចូល​ទៅ​ក្នុង​បរិវេណ​​ក្រសួងមហាផ្ទៃ​ នៅ​សល់​តែ​រថយន្ត​​​ត្រូវ​​បាន​អ្នកមានកំហឹង​​​​​​ប៉ុន​ប៉ង​​នាំ​គ្នា​វាយ​បំផ្លាញខ្លះៗ​បន្សាប​កំហឹង​​។ ​​ពិត​​ណាស់​ថា​ ប្រសិន​​បើមិន​មានសមត្ថកិច្ច​​ ឬ​ប៉ូលិស​ធ្វើ​អន្តរា​គមន៍​​​​​នាំ​ចូល​​បរិវេណ​ក្រសួង​​​​​ទាន់​​​ពេលវេលានោះ​ អ្នក​បើក​បរ​​និង​អ្នកជិះ​ក្នុងរថយន្ត​នោះជា​មួយ​​ច្បាស់​ជា​​ត្រូវ​​វាយ​ដំ​​​មិនខាន​ឡើយ​ ។

មន្ត្រីប៉ូលិស​មួយរូប​ដែលស្ថិត​នៅ​កន្លែង​កើត​ហេតុ​​បាន​និយាយថា​​ ហេតុការណ៍បុក​រះ​នេះ​ដោយ​សារ​តែ​និស្សិត​ស្រី​​​​​អ្នក​បើក​រថយន្ត​នេះ​ស្លន់​ស្លោ​ពេក​​បុក​ម៉ូតូ​តាម​ដង​ផ្លូវ​​​ ហើយ​បានព្យា​យាម​បើក​គេច​ក៏ជ្រុលទៅបុករះ​បន្ត​បន្ទាប់​តែម្ដង ។​

មន្ត្រី​ប៉ូលិស​​ឱ្យ​ដឹងថា ​អ្ន​ក​បើ​ក​រថយន្ត​និង​អ្នក​រួម​ដំណើរ​ជា​មួ​យ​ត្រូវ​បាន​បញ្ជូន​តាម​រថយន្ត​ប៉ូលិស​មក​កាន់​អធិការ​ដ្ឋាន​​នគរបាល​​ខណ្ឌ​ចំកា​រ​មន​ ដោយ​មាន​ការដាក់​កម្លាំង​ការពារ​យ៉ាងប្រុង​ប្រយ័ត្ន​​ផងដែរ ព្រោះ​តែ​ខ្លាច​​អ្នកមាន​កំហឹង​តាម​វាយ​សម្លាប់​ដោយសារ​​តែ​​ការ​អាណិត​អាសូរ​សិស្ស​​​សាលា​តូច​​ៗ​ដែលត្រូវ​បាន​បុក​​ស្លាប់ ។ ​ត្រឹម​​វេលា​ម៉ោង​៧​​យប់​ទៅ​ហើយមិន​មាន​ព័ត៌​មាន​​បន្ថែម​ឱ្យ​ដឹង​​ ​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ​ ទាំង​អ្នក​​​ស្លាប់​​ អ្នក​​របួស​ និងម៉ូតូ​​ ព្រម​ទាំង​កង​់​​​ដែល​ត្រូវ​បុក ៕ ​