រាជធានីភ្នំពេញ ៖ កម្មករសំណង់នាំគ្នាភ្ញាក់ផ្អើល ខណៈពេលត្រឡប់មកពីហូបបាយថ្ងៃត្រង់វិញ ប្រទះឃើញជនបរទេសម្នាក់ចង.កសម្លាប់ខ្លួននៅលើអគារកំពុងជួសជុលជាន់ទី៤ កាលពីវេលាម៉ោង១រសៀលថ្ងៃទី២៧ កុម្ភៈ ២០១៣ នៅចំណុចផ្លូវលេខ១៦៩ ភូមិ១២ សង្កាត់វាលវង់ ខណ្ឌ៧មករា ។
ប្រភពព័ត៌មានពីកម្មករសំណង់ធ្វើការនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុពួកគេដល់ម៉ោងចុះទៅហូបបាយពេលថ្ងៃត្រង់ទាំងអស់គ្នា ខណៈពេលត្រឡប់មកវិញស្រាប់តែប្រទះឃើញជនជាតិបរទេសម្នាក់ចង.កស្លាប់នៅជាន់ទី៤ ដោយចងនឹងខ្សែមួយចង្វាយធំ ។ ប្រភពដដែលបន្តទៀតថា កាលពីថ្ងៃទី២៦ កុម្ភៈ កម្មករបានប្រទះឃើញជនបរទេសរូបនេះឡើងទៅលេងនៅខាងលើ ប៉ុន្តែត្រូវកម្មករដេញឲ្យចុះទៅខាងក្រោមវិញ ព្រោះពួកគេកំពុងធ្វើការ ។
លុះនៅថ្ងៃកើតហេតុស្រាប់តែប្រទះឃើញចង.កសម្លាប់ខ្លួននៅលើអគារដែលកំពុងតែជួសជុល ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប៉ូលិសចុះទៅធ្វើអន្តរាគមន៍ដឹកសពយកទៅតម្កល់ទុកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ៕
ចែករំលែកព័តមាននេះ