ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​​តវ៉ា​​លើក​ទី​២ ​ខណៈ​​តម្លៃភ្លើង​​នៅតែពុំទាន់​ដោះស្រាយ​

11 ឆ្នាំ មុន

​ខេត្តមណ្ឌលគិរី ៖ ​ជាលើកទី​២​ហើយ​ដែល​ពល​រដ្ឋ​រស់​នៅ​ក្រុង​សែន​មនោរម្យ ​​បាន​នាំ​គ្នា​មកកាន់​សាលា​ខេត្ត ​បំណង​សុំ​ឱ្យ​អាជ្ញា​​ធរ​ខេត្ត​ជួយ​ដោះស្រាយ​ពី​បញ្ហា​តម្លៃអគ្គិសនី ។ បាតុ​ភាព​ដែល​​បង្កើត​ទៅជា​ការ​ប្រមូល​ផ្តុំ​នេះ ធ្លាប់​កើតមាន​កាល​​ពីថ្ងៃទី​​១៨ កុម្ភៈ ២០១៣ រួច​មក​ម្តងហើយ ​តែត្រូវ​​បាន​ខាង​​ជំនាញ​អគ្គិសនី​​ក៏ដូចជា​​អាជ្ញាធរ​ខេត្ត​សន្យាពន្យា​​ពេល​ដោះ​ស្រាយ​នៅថ្ងៃទី​២៥ កុម្ភៈ ​២០១៣ តែ​ដោយ​ចំ​ថ្ងៃ​

​ខេត្តមណ្ឌលគិរី ៖ ​ជាលើកទី​២​ហើយ​ដែល​ពល​រដ្ឋ​រស់​នៅ​ក្រុង​សែន​មនោរម្យ ​​បាន​នាំ​គ្នា​មកកាន់​សាលា​ខេត្ត ​បំណង​សុំ​ឱ្យ​អាជ្ញា​​ធរ​ខេត្ត​ជួយ​ដោះស្រាយ​ពី​បញ្ហា​តម្លៃអគ្គិសនី ។ បាតុ​ភាព​ដែល​​បង្កើត​ទៅជា​ការ​ប្រមូល​ផ្តុំ​នេះ ធ្លាប់​កើតមាន​កាល​​ពីថ្ងៃទី​​១៨ កុម្ភៈ ២០១៣ រួច​មក​ម្តងហើយ ​តែត្រូវ​​បាន​ខាង​​ជំនាញ​អគ្គិសនី​​ក៏ដូចជា​​អាជ្ញាធរ​ខេត្ត​សន្យាពន្យា​​ពេល​ដោះ​ស្រាយ​នៅថ្ងៃទី​២៥ កុម្ភៈ ​២០១៣ តែ​ដោយ​ចំ​ថ្ងៃ​ឈប់​សម្រាក​​របស់​មន្ត្រី​​រាជការ​ក៏ត្រូវ​បាន​លើក​មក​ថ្ងៃ​ទី​២៦ កុម្ភៈ ២០១៣វិញ ។

បំណងរបសប់​បង​ប្អូន​ប្រជា​ពលរដ្ឋ​តវ៉ា​នៅសាលា​ខេត្ត​​គឺ​សុំ​ឱ្យ​អាជ្ញាធរ​ខេត្ត​ អង្គ​ភាព​អគ្គិសនី​​មណ្ឌល​គិរី និង​មន្ទីរ​ជំនាញ​ក្នុង​តំបន់​នេះ ជួយ​លើក​យក​បញ្ហា​​នេះ​ឱ្យ​អាជ្ញាធរ​អគ្គិ​សនី​កម្ពុជា មេត្តា​ជួយ​ពិចារណា​​ចំពោះ​សេវា​តម្លៃ​ប្រើ​ប្រាស់​អគ្គិសនី​​នៅ​មណ្ឌល​គិរី មានតម្លៃ​​ខ្ពស់​ពេក​ពួក​គាត់​​មិន​អាច​ទទួល​​យក​បាន​ ហើយ​បញ្ហា​នេះ​អាច​ប៉ះពាល់​ដល់​ជីវ​ភាព​នៃ​ការ​រស់​នៅ​ប្រចាំ​​ថ្ងៃ​របស់​ពួកគាត់​ទៀត​ផង ។​

​នា​ពេល​នោះ​​គេសង្កេត​ឃើញ​មាន​វត្ត​​មាន​របស់​លោក​ស្រី អាយ ស៊ីសុគន្ធារី អភិ​បាល​​រង​ខេត្ត​ លោក​គង់ ពិសិដ្ឋ ​ប្រធាន​​មន្ទីរ​​ ឧស្សាហ​​កម្ម រ៉ែ និងថាម​ពល​​ខេត្ត​លោក​ជិត សុឃុន ​ប្រធាន​អង្គ​ភាព​អគ្គិសនី​​កម្ពុជា​ខេត្ត និង​មន្ត្រី​បម្រើ​ការ​​អង្គ​ភាពអគ្គិសនី​កម្ពុជា​​ខេត្ត​បាន​ចូលរួម​យ៉ាងច្រើន​ផង​ដែរ ។

លោក​ជិន សុឃុន ​ប្រធានអង្គភាព​អគ្គិសនី​កម្ពុជា​ខេត្ត បាន​លើក​ឡើង​ថា ​អង្គ​ភាព​អគ្គិសនី​​កម្ពុជា​ខេត្ត​មណ្ឌល​គីរី ​មាន​ការ​ខាត​បង់​ថវិកា​យ៉ាង​ច្រើន​ចំពោះ​​ថាមពល​ប្រើ​ប្រាស់​នេះ ក្នុង​មួយ​ឆ្នាំ​​រហូតដល់​ចំនួន​៤​រយ​​លាន​រៀល ។

​ទោះ​ជា​យ៉ាង​ណា​​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​ក្នុង​ពេល​នេះ​ពុំទាន់​មាន​លទ្ធ​ផល​ដូច​ដែល​អ្វី​​ជា​ការ​ទាមទារ​​របស់​ពួក​គាត់​ឡើយ ព្រោះ​​ត្រូវ​បាន​ពន្យា​​ពេល​​ដល់​សប្តាហ៍​ក្រោយ​ដដែល ហើយ​គេ​ក៏​មិន​ដឹងថា ខាង​ជំនាញ​អគ្គិសនី​​និង​ដោះ​ស្រាយ​បែប​ណា​​នោះ​ដែរ៕