ថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០១២

Fast Internet Connection in Cambodia

គេកាប់​មួយ​កាំបិត​ផ្គាក់​ចំ​ក្បាល​ជង្គង់​៧​ថ្ងៃ​ក្រោយ​ស្លាប់

  • Text Size

ដោយ ៖ អប្សរា

ថ្ងៃសុក្រ ទី៣ ខែកញ្ញា ឆ្នាំ២០១០ ម៉ោង ១៦:២២

សពបុរស​ម្នាក់​ត្រូវ​បានគេ​កាប់​មួយ​កាំបិត​ផ្គាក់​ចំ​ក្បាល​ជង្គង់​​របួស​យ៉ាង​ធ្ងន់​ធ្ងរ​

នាយកឺប

សពបុរស​ម្នាក់​ត្រូវ​បានគេ​កាប់​មួយ​កាំបិត​ផ្គាក់​ចំ​ក្បាល​ជង្គង់​​របួស​យ៉ាង​ធ្ងន់​ធ្ងរ​

សន្ដិសុខ​សង្គម ជា​ច្រើន​ទៀត

ខេត្ត​កំពត ៖ បុរស​ម្នាក់​ត្រូវ​បានគេ​កាប់​មួយ​កាំបិត​ផ្គាក់​ចំ​ក្បាល​ជង្គង់​​របួស​យ៉ាង​ធ្ងន់​ធ្ងរ​ ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​ទៅ​កាន់​មន្ទីរពេទ្យ​ខេត្ត​តាកែវ ដើម្បី​ព្យាបាល​ ប៉ុន្តែ​ជា​អកុសល​៧​ថ្ងៃ​ក្រោយ​ក៏​ស្លាប់​ចោល​ប្រពន្ធ​ និង​កូន​ប្រុស​ស្រី​ចំនួន​៧​នាក់ កាលពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃទី​២ កញ្ញា ។​ បុរស​ដែល​ត្រូវ​គេ​កាប់​មួយ​កាំបិត​ហើយ​ទើបតែ​​ត្រូវ​ស្លាប់​នេះ​ឈ្មោះ​យន់ តេង​ អាយុ​៤២​ឆ្នាំ នៅ​ភូមិ​ឈើ​ទាល​រាំ​ ឃុំ​ស្វាយ​ទងខាង​ជើង​ ស្រុក​​កំពង់​ត្រាច ​។ តាម​សំដី​លោក​មេភូមិ​ឈើ​ទាលរាំ​ បាន​ប្រាប់​ឱ្យ​កោះសន្តិភាព​ដឹង​ថា នៅ​វេលាម៉ោង​៥​និង​៣០នាទី​ល្ងាច​ថ្ងៃទី​២៦ សីហា បុរស​រង​គ្រោះ​បាន​ត្រឡប់​ពី​ស្ទូង​វិញ​ស្រាប់​តែ​ឃើញ​ទា​របស់​ខ្លួន​ងាប់​នៅ​ក្នុង​ស្រែ​៣ទៅ៤​ក្បាល ​​ហើយ​និយាយ​ចោទ​ប្រកាន់​ទៅ​លើ​យុវជន​ឈ្មោះ​អ៊ុម លីម អាយុ​១៨​ឆ្នាំ និង​ស្ត្រី​ជា​ម្តាយ​ថា បាន​ដាក់​ថ្នាំ​បំពុល​ទើប​ធ្វើ​ឱ្យទា​​គាត់​ងាប់ ។

តាម​លោក​មេភូមិ​ឱ្យដឹងទៀត​ថា ពេល​នោះ​បុរស​រង​គ្រោះ​ក៏​ទំនង​ជា​ស្រវឹង​ស្រា​ផងដែរ ។ ដោយ​សារ​តែ​ការ​ចោទ​ប្រកាន់​នេះ ទើប​បង្ក​ឱ្យ​មាន​​ជំលោះ​គ្នា​ក៏​ឈាន​ទៅ​ដល់​ប្រើ​អំពើ​ហិង្សា​យ៉ាង​ក្តៅ​គគុក ​។ យុវជន​អ៊ឹម​ លីម ដែល​មាន​ផ្ទះ​ឃ្លាត​គ្នា​ប្រហែល​ជា​៧០​ម៉ែត្រ​បាន​យក​កាំ​បិត​ផ្គាក់​តាម​មក​កាប់​ដល់​ក្នុង​ត្រពាំង​ទឹក​បណ្តាល​ឱ្យ​បុរស​ឈ្មោះ​យន់ តេង ដួល​នៅ​នឹង​ កន្លែង​ ។ បន្ទាប់​ពី​យុវជន​ឈាម​រាវ​នោះ​កាប់​ជន​រង​គ្រោះ​ចំ​ក្បាល​ជង្គង់​ជើង​ឆ្វេង​មួយ​កាំ​បិត​រួច ​​មនុស្សពីរ​នាក់​ទៀត​ ​ម្នាក់​ឈ្មោះ​សេង គិត បាន​រួម​គ្នា​វាយ​​ប៉ង​សំលាប់​ ប៉ុន្តែ​តាម​លោក​មេភូមិ​និយាយ​ថា​ ជន​​ដៃ​ដល់​បាន​គេច​ខ្លួន​បាត់​បន្ទាប់​ពី​បង្ក​ហេតុ​ឯមនុស្ស​២​នាក់​ទៀត​ដែល​ផ្សំ​គំនិត​​ទើប​តែនាំ​គ្នា​​រត់​គេច​ខ្លួន​កាលពី​ព្រឹក​ថ្ងៃទី​២ កញ្ញា ក្រោយ​ពី​ទទួល​ដំណឹង​​ថា​ជន​រងគ្រោះ​ត្រូវ​ស្លាប់​ ។

ប្រពន្ធ​បុរស​រង​គ្រោះ​បាននិយាយថា​ គាត់​​​បាន​លើក​ដៃ​សំ​ពះ​​ទាំង​២​នាក់​ប្តី​ប្រពន្ធ​ដល់​ពួកគេ​​និងកូន​ដែល​រួម​គ្នា​ប៉ុន​ប៉ង​សំលាប់​ប្តី​គាត់​ថា កុំឱ្យ​សំលាប់​ប្តី​គាត់​អី​​​ព្រោះ​កូន​ច្រើន​ណាស់​ទើប​ពួក​គេ​មិន​កាប់​បន្ថែម​ ។​ យោង​តាម​មន្ត្រី​នគរបាល​ស្រុក​និយាយថា ពេល​កើត​ហេតុ​ដំបូង​​យើង​មិន​ទាន់​ដឹងថា​ភាគី​ណា​ម្នាក់​ខុស​ត្រូវ​ទេ តែ​ជន​រង​គ្រោះ​ត្រូវ​បាន​ដឹក​ទៅ​កាន់​មន្ទីរ​ពេទ្យ​ខេត្ត​តាកែវ​ ចំណែក​​ជន​សង្ស័យ​និង​បក្ស​ពួក​​​គេច​ខ្លួន​បាត់​ស្រមោល ។ ទោះ​បី​ជា​បែបណា  មន្ត្រី​ប៉ូលិស​និយាយ​ថា ករណី​​នេះនឹង​បន្ត​ស្វែង​រក​ចាប់​ខ្លួន ​​មិន​អាច​ឱ្យ​ជន​ដៃ​ដល់​និង​អ្នក​រួម​គំនិត​រួច​ខ្លួន​ទេ ៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 07-02-2012 ម៉ោង 08:17 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0404,050
បាត ថៃឡង់ (1USD)30.9531.03
ដុង វៀតណាម (1USD)21,02021,100
យ៉េន ជប៉ុន (10.000JPY)129.7130.3
ដុល្លារ សិង្ហបូរី (100SGD)8080.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)32.933.1
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)130.5131.2
ផោន អង់គ្លេស (100GBP)157.3158
ដុល្លារ អូស្ត្រាលី (100AUD)106.5107.3
ដុល្លារ កាណាដា (100CAD)99.7100.5
ហ្វ្រង់ ស្វ៊ីស (100CHF)108108.5
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)2,0752,085
 

qbmore - Cambodia Advance Communication Ltd