ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាន់ ប៊ុនលាភ​ ជួប​នួន ភិរក្ស ចំណែក​ចាន់ សុខហួន​ ជួប​ពុទ្ធ​ ឆាយ​កុសល នៅ​លើ​សង្វៀន​កោះ​ពេជ្រ

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ នា​រាត្រី​ថ្ងៃ​អាទិត្យ​ ទី​២៤​ កុម្ភៈ​នៅ​សង្វៀន​បាយ័ន​ព័ត៌មាន​កោះ​ពេជ្រ​ មាន​ការប្រកួត​ប្រដាល់​ដូច​សព្វ​ដង​ ដោយ​មាន​ការ​ចូលរួម​ពី​កីឡាករ​ជើង​ខ្លាំង​ជា​ច្រើន​គូ​ឡើង​មក​សម្តែង​ឫទ្ធិ​ដាក់​គ្នា​ជូន​ទស្សនិកជនបាន​ទស្សនា​មិន​ឱ្យ​ខក​ចិត្ត​ឡើយ ។​ ក្នុង​ចំណោម​កីឡាករ​ដែល​ចូលរួម​អុក​ឡុក​សង្វៀន​នា​ថ្ងៃ​នោះ​មាន​កីឡាករ​ ចាន់ ប៊ុនលាភ​ មក​ពី​ក្លិប​និរោធ​មាន​ជ័យ​ ប៉ះ​ជា​មួយ​កីឡាករ​ នួន​ ភិរក្ស​

រាជ​ធានី​ភ្នំពេញ ៖ នា​រាត្រី​ថ្ងៃ​អាទិត្យ​ ទី​២៤​ កុម្ភៈ​នៅ​សង្វៀន​បាយ័ន​ព័ត៌មាន​កោះ​ពេជ្រ​ មាន​ការប្រកួត​ប្រដាល់​ដូច​សព្វ​ដង​ ដោយ​មាន​ការ​ចូលរួម​ពី​កីឡាករ​ជើង​ខ្លាំង​ជា​ច្រើន​គូ​ឡើង​មក​សម្តែង​ឫទ្ធិ​ដាក់​គ្នា​ជូន​ទស្សនិកជនបាន​ទស្សនា​មិន​ឱ្យ​ខក​ចិត្ត​ឡើយ ។​ ក្នុង​ចំណោម​កីឡាករ​ដែល​ចូលរួម​អុក​ឡុក​សង្វៀន​នា​ថ្ងៃ​នោះ​មាន​កីឡាករ​ ចាន់ ប៊ុនលាភ​ មក​ពី​ក្លិប​និរោធ​មាន​ជ័យ​ ប៉ះ​ជា​មួយ​កីឡាករ​ នួន​ ភិរក្ស​ មក​ពី​ក្លិប​ក្រសួង​មហា​ផ្ទៃ​ និង​កីឡាករ​ ចាន់​ សុខហួន​ មក​ពី​ក្លិប​និរោធ​មាន​ជ័យ​ ជួបកីឡាករ​​ ពុទ្ធ​ ឆាយ​កុសល​ មក​ពី​ក្លិប​ពុទ្ធ​សេរីវង្ស​កីឡា​ ។​

សម្រាប់​គូ​ឯកប្រចាំ​សប្តាហ៍​នា​សង្វៀន​បាយ័ន​កោះ​ពេជ្រ​ ដែល​មហា​ជន​កំពុងរង់ចាំ​​តាមដាន​នោះ​ គឺ​ការ​ជួប​គ្នា​រវាង​កីឡាករ​ ចាន់ ប៊ុនលាភ​ និង​កីឡា​ករ​ នួន ភិរក្ស ។​ អ្នក​ប្រដាល់​ទាំង​២​រូប​នេះ​មាន​ប្រវត្តិ​ឡើងប្រកួត​ច្រើន​ដង​ដូច​គ្នា​ និងសុទ្ធ​តែ​មាន​បទ​ពិសោធន៍​ក្នុងការ​វាយលុក​មិន​អន់​ជាង​គ្នា​ប៉ុន្មាន​ឡើយ ។​ ចាន់ ប៊ុនលាភ​ ជា​កីឡាករ​ដែល​មាន​ភាព​ស៊ូ​ណាស់​មិន​សូវ​ចេះ​ដក​ថយ​ទេ​ ទោះ​ជា​ត្រូវ​ដៃ​គូ​វាយទ្រម​ខ្លួន ក៏​គេ​ខំ​ចូល​វាយ​វិញ​ទាំង​ត្រដាប​ត្រដួស​រហូត​ធ្វើ​ឱ្យ​ដៃ​គូ​ខ្លះ​ភ័យ​ស្លន់​ស្លោវិញ​នៅ​ពេលផ្តួល​ ប៊ុនលាភ មិន​បាន ។​ ប៊ុនលាភ​ កាយ​វិការ​វាយ​របស់​គេ​លឿន​បន្តិច​ គេ​ពូកែ​ខាង​កែង​បក ​ម៉ាត់​ ជង្គង់​បាន​មួយ​ៗ​ ភាគរយ​នៃ​ជ័យ​ជម្នះ​ ប៊ុនលាភ​ ទទួល​បាន​ច្រើន​គួរ​សម ។​ ចំណែក​ នួន ភិរក្ស​ ក៏​ជា​ជើង​ខ្លាំង​គួរសម​ដែរ​ គេ​ជាអ្នក​ប្រដាល់​ចិត្ត​ស៊ូ​មិន​ចេះ​ខ្លាច​ញញើត​អ្នក​ណា​ទេ​ កាន់​តែវាយ​ត្រូវ​ភិរក្ស​ កាន់​តែ​ដើរ​ចូល​ដោយ​មិន​ដឹង​ថា​សន្លប់​ឬ​មិន​សន្លប់​ទេ​ គឺ​ស្ទុះ​ទៅ​វាយ​ថែម​ ដែល​នេះ​ជា​យុទ្ធ​វិធី​ធ្វើ​ឱ្យដៃ​គូ​ពិបាក​បំបាក់​ណាស់ ។​ នួន ភិរក្ស​ ល្អ​ខាង​កណ្តាប់​ដៃ​ ជើង ជង្គង់​ បូក​រួម​ជា​មួយ​នឹង​កម្លាំង​ស៊ុហ្វ​ក៏​ល្អ​ ការ​វាយ​លុក​​របស់​គេ​កន្លង​មក​អាច​កំដរ​ដៃ​គូ​បាន​៥​ទឹក​ពេញ​ ។​

ដោយឡែក​ ចំពោះ​ការ​ប្រកួត​រវាង​កីឡាករ​ ចាន់ សុខហួន​ និង​កីឡាករ​ ពុទ្ធ​ ឆាយ​កុសល​ វិញ​រឹត​តែ​ពិសេស​ដូចគ្នា​ ដោយសារ​តែ​អ្នក​ប្រដាល់​១​គូ​នេះ​សុទ្ធ​តែ​ជាអ្នក​ធ្លាប់​ឡើង​សង្វៀន​ ស្គាល់​បច្ចេកទេស​រៀង​ៗ​ខ្លួន​ ។ ចាន់ សុខហួន​ បើ​យោង​​ទៅ​លើ​ប្រវតិ្ត​ប្រកួត​គេ​ធ្លាប់​ឈ្នះច្រើន​ ហើយ​របៀប​វាយ​ច្រើន​តែ​ចង់​វាយ​ផ្តាច់​យក​ត្រឹម​ទឹក​ទី​១​ដល់ទី​៣​ច្រើន​ជាងការ​ចង់​បណ្តែត​ដល់​៥​ទឹក​ពេញ ​។​ ដោយសារ​ស្នៀត​របៀប​នេះ​ហើយ​ ទើប​ពេល​ខ្លះ​គេ​ត្រូវ​ដេក​ដួល​ក្រោម​ស្នាដៃ​ដៃ​គូ​ ព្រោះ​តែខំបញ្ចេញ​កម្លាំង​ខ្លាំង​ពេក​រហូត​នៅ​ទី​​បញ្ចប់​អស់​ថាមពល​ពី​ខ្លួន​ ដែល​ជា​ការ​បង្ក​ឱ្យ​ដៃ​គូ​ងាយ​ស្រួល​យក​ឈ្នះ​ បើ​សិន​ជា​ដៃគូ​នោះ​ចេះ​ចាប់​ចំណុច​ខ្សោយ​នេះ​បាន ។​

រី​ឯ ពុទ្ធ ឆាយ​កុសល​ វិញ​ ក៏​មាន​ចំណុច​ទាក់​ទាញ​ប្រហែល​នឹង​ សុខហួន​ ដែរ​ តែ​អ្នក​ប្រដាល់​រូប​នេះ​របៀប​វាយ​របស់​គេ​ចេញ​ទៅ​លឿន​រហ័ស​ ចំ​គោល​ដៅ​ល្អ​ណាស់​ មិនសូវ​ជា​ខុស​ពេក​ទេ​ បើ​ដៃ​គូ​គេច​មិន​ទាន់​ច្បាស់​ជា​ដាច់​ផ្ងារ​ដោយ​សារ​តែ​កណ្តាប់​ដៃ​ដែក​របស់​គេ​មិន​ខាន។​

ក្រៅ​ពី​គូ​ឯក​២​គូ​នេះ​ទៅ នៅ​មាន​កីឡាករ​ជើង​ខ្លាំង​៣​គូ​ផ្សេង​ទៀត​ឡើង​មក​សាក​កណ្តាប់​ដៃ​គ្នា​ដើម្បី​កំដរ​បរិយា​កាស​ឱ្យ​កាន់​តែ​ពិសេស​ឡើង ៕​