ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យោធា​ដែល​ត្រូវ​ភ្លើង​ឆេះ​នៅ​ប្រាសាទ​តាមាន់​ ទទួល​​អំណោយ​​ពី​អភិ​បាល​ខណ្ឌឫស្សីកែវ

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ អំណោយរបស់​​អភិ​បាល​ខណ្ឌ​​ឫស្សីកែវ ផ្តល់​​ជូន​​ដល់​យោធា​​​កង​ពល​តូច​លេខ​៤៤២ ម្នាក់​ប្រចាំ​ការ​នៅ​ប្រាសាទ​តាមាន់ ដែល​ត្រូវ​ភ្លើង​ឆេះ​រលាក​ពេញខ្លួន​យ៉ាង​អាណោច​អាធ័ម​​កាល​ពីថ្ងៃទី​​១៣ កុម្ភៈ ​២០១៣ ​ខណៈ​ពេល​​​​យោធា​រូប​នេះ​ត្រូវ​អង្គ​ភាព​ដាក់​វិន័យ​​ក្នុង​ទ្រុង​ដែក ។ ជន​រង​គ្រោះ​​ត្រូវ​បាន​ក្រុម​គ្រួសារ​​ដឹក​យក​មក​ព្យា​បាល​​នៅ​មន្ទីរ​ពេទ្យ​​កាល់​ម៉ែត ​កាលពី​​រសៀល​ថ្ងៃទី២១ កុម្ភៈ ២០១៣

រាជធានីភ្នំពេញ ៖ អំណោយរបស់​​អភិ​បាល​ខណ្ឌ​​ឫស្សីកែវ ផ្តល់​​ជូន​​ដល់​យោធា​​​កង​ពល​តូច​លេខ​៤៤២ ម្នាក់​ប្រចាំ​ការ​នៅ​ប្រាសាទ​តាមាន់ ដែល​ត្រូវ​ភ្លើង​ឆេះ​រលាក​ពេញខ្លួន​យ៉ាង​អាណោច​អាធ័ម​​កាល​ពីថ្ងៃទី​​១៣ កុម្ភៈ ​២០១៣ ​ខណៈ​ពេល​​​​យោធា​រូប​នេះ​ត្រូវ​អង្គ​ភាព​ដាក់​វិន័យ​​ក្នុង​ទ្រុង​ដែក ។ ជន​រង​គ្រោះ​​ត្រូវ​បាន​ក្រុម​គ្រួសារ​​ដឹក​យក​មក​ព្យា​បាល​​នៅ​មន្ទីរ​ពេទ្យ​​កាល់​ម៉ែត ​កាលពី​​រសៀល​ថ្ងៃទី២១ កុម្ភៈ ២០១៣ នេះ ។ 

មន្រ្តីយោធាមួយរូបបានឲ្យដឹងថា យោធា​រង​គ្រោះ​​នេះ​នៅ​កងពលតូចលេខ​៤៤២ ប្រចាំការ​នៅប្រាសាទ​តាមាន់​បាន​​រងគ្រោះរលាក​ពេញ​ខ្លួន ដោយសារ​ភ្លើង​ឆេះ កាលពីថ្ងៃទី១៣ កុម្ភៈ ២០១៣ ។ ​ជន​រង​គ្រោះ​ឈ្មោះអោក ឃួច ភេទ​ប្រុស អាយុ២៣ឆ្នាំ មានទីលំនៅ​ផ្ទះលេខ​៤៤៩ ក្រុមទី៧ ភូមិ​ដើម​គរ សង្កាត់​ជ្រោយ​ចង្វា ខណ្ឌឫស្សីកែវ ហើយបានស្ម័គ្រចិត្តចូល​បំរើកងទ័ពតាម​រយៈសាលាខណ្ឌឫស្សីកែវ​កាល​ពីថ្ងៃទី១ សីហា ២០១១។ មូល​ហេតុ​ឈានដល់​ការ​ឆេះ​រលាកពេញខ្លួន​នេះ ដោយសារតែយោធារូបនេះត្រូវបានអង្គភាពដាក់វិន័យ​ឲ្យនៅ​ក្នុង​ទ្រុងដែករយៈ​ពេល១២មោ៉ង បន្ទាប់​ពីមានជម្លោះ និងយោធាម្នាក់​ទៀត​ដែលនៅអង្គភាពជាមួយគ្នា។ ខណៈពេលអោក ឃួច ជាប់​វិន័យ​នោះមិត្តភក្តិ​រួមអង្គភាពបាន​មកលេង និងយក​មែក​ឈើស្ងួតដាក់បាំងជុំវិញទ្រុងដែក កុំ​ឱ្យ​ក្តៅ ស្របពេលជាមួយគ្នានោះក៏មាន​មិត្ត​ភក្តិ​ម្នាក់យកដែកកេះ​ដុតជន្លលេង បណ្តាលឲ្យ​ឆាប​ឆេះ​ទ្រុង​ដែកតែម្តង ៕