ថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០១២

Fast Internet Connection in Cambodia

កង​រាជ​អាវុធ​ហត្ថ​ស្រុក​កំពង់​ត្រាច ចុះ​ជួយ​ស្ទូង​​ស្រូវ​ប្រជា​ពល​រដ្ឋ​ក្រីក្រ

  • Text Size

ដោយ ៖ អប្សរា

ថ្ងៃអង្គារ ទី៧ ខែកញ្ញា ឆ្នាំ២០១០ ម៉ោង ១៥:៥៤

កង​រាជ​អាវុធ​ហត្ថ​ស្រុក​កំពង់​ត្រាច ចុះ​ជួយ​ស្ទូង​​ស្រូវ​ប្រជា​ពល​រដ្ឋ

កែវឆាត

កង​រាជ​អាវុធ​ហត្ថ​ស្រុក​កំពង់​ត្រាច ចុះ​ជួយ​ស្ទូង​​ស្រូវ​ប្រជា​ពល​រដ្ឋ

ខេត្ត​កំពត ៖ ​កំលាំង​កង​រាជ​​អាវុធ​ហត្ថ​ស្រុក​កំពង់​ត្រាច បាន​ចុះ​ជួយ​ស្ទូង​​ស្រូវ​ប្រជា​ពល​រដ្ឋ​ក្រីក្រ​មួយ​គ្រួសារ​នៅ​ភូមិ​កោះ​ខ្លូត ឃុំ​កំពង់​ត្រាច​ខាង​កើត កាល​ពី​រសៀល​ថ្ងៃ​ទី​៤ កញ្ញា កន្លង​មក​នេះ ។ លោក​អនុ​សេនីយ៍​ឯក លឹម ហុក​សេង មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​​ស្រុក​​កំពង់​ត្រាច បាន​មាន​ប្រសាសន៍​ថា ឆ្នាំ​នេះ ប្រជា​កសិ​ករ​ធ្វើ​ស្រែ​ចំការ​ក្នុង​រដូវ​វស្សា​នេះ​មាន​ការ​យឺត​យ៉ាវ​​ ព្រោះ​ជួប​នឹង​ការ​រាំង​ស្ងួត​ដែល​​មក​ដល់​ខែ​កញ្ញា ទៅ​ហើយ​នៅ​តែ​មិន​​ទាន់​បាន​ស្ទូង​ដក​នៅ​ឡើយ ។ លោក​មេ​បញ្ជា​ការ​បាន​បន្ត​ថា ថ្វី​ដ្បិត​តែ​​កំលាំង​​កង​រាជ​អាវុធ​ហត្ថ​​ស្រុក​មាន​គ្នា​តិច​មែន ប៉ុន្តែ​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​ប្រជា​កសិ​ករ​ក្រីក្រ​ជាង​គេ​នៅ​ភូមិ​​កោះ​ខ្លូត ​លោក​បាន​ដឹក​នាំ​កំលាំង​ចុះ​​មក​ជួយ​ដក​ស្ទូង​​​ពួក​គាត់​ ដើម្បី​រួម​ចំណែក​ក្នុង​ការ​បង្ក​បង្កើន​ផល​ក្នុង​រដូវ​វស្សា​នេះ​ ។

រីឯ​ស្រ្តី​ជា​ម្ចាស់​ស្រែ​ឈ្មោះ​ប៉ែន ទ្រី មាន​ការ​សប្បាយ​រីក​រាយ​ដោយ​មិន​នឹក​ស្មាន​ថា មាន​កំលាំង​កង​រាជ​អាវុធ​ហត្ថ​ចុះ​​មក​ជួយ​ស្ទូង​ស្រូវ​គាត់​​បែប​នេះ​សោះ​ឡើយ ។ ម្ចាស់​ស្រែ​និយាយ​ថា គាត់​ឃើញ​កំលាំង​ប៉េអឹម​មក​ច្រើន​ស្មាន​តែ​​ចុះ​ចាប់​នរណា​ម្នាក់​​​ធ្វើ​ឱ្យ​គាត់​ភ័យ​​ស្រាប់​តែ​ប៉េអឹម​​ប្រាប់​ថា ពួក​គាត់​​ចុះ​មក​ជួយ​ស្ទូង​​ស្រូវ​ ទើប​​គាត់​មាន​ចិត្ត​រំភើប​រីក​រាយ​វិញ ។ មន្ត្រី​ផ្សេងៗ​ក៏​ដូច​ជា​មន្ត្រី​ខាង​កសិ​កម្ម​បាន​​ធ្វើ​ការ​ជំរុញ​ឱ្យ​ប្រជា​​ពល​រដ្ឋ​​គ្រប់​ទី​កន្លែង​ធ្វើ​យ៉ាង​ណា​ឱ្យ​រក​ប្រភព​ទឹក​បូម​ដាក់​ស្រែ​ និង​ប្រញាប់​ប្រញាល់​ដក​ស្ទូង​ឱ្យ​ហើយ ព្រោះ​នៅ​ខេត្ត​កំពត មិន​ធ្លាប់​ជួប​ប្រទះ​​នូវ​ភាព​រាំង​ស្ងួត​​បែប​នេះ​ទេ ប៉ុន្តែ​ស្រុក​ខ្លះ​ក៏​មាន​ការ​ស្ទូង​​ស្រូវ​ហើយ​ដែរ ៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 07-02-2012 ម៉ោង 08:17 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0404,050
បាត ថៃឡង់ (1USD)30.9531.03
ដុង វៀតណាម (1USD)21,02021,100
យ៉េន ជប៉ុន (10.000JPY)129.7130.3
ដុល្លារ សិង្ហបូរី (100SGD)8080.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)32.933.1
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)130.5131.2
ផោន អង់គ្លេស (100GBP)157.3158
ដុល្លារ អូស្ត្រាលី (100AUD)106.5107.3
ដុល្លារ កាណាដា (100CAD)99.7100.5
ហ្វ្រង់ ស្វ៊ីស (100CHF)108108.5
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)2,0752,085
 

qbmore - Cambodia Advance Communication Ltd