ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​រ៉ាវ​ស្ថាប័ន​​គយ​សាខា​​ខេត្ត​ព្រៃ​វែង ​ប្រធាន​ត្រូវដក​ ស្នាក់​ការ​ត្រូវ​រុះរើ​ប្តូរ​ទីតាំង​

11 ឆ្នាំ មុន

​ខេត្ត​ព្រៃវែង ៖ កាល​ពី​វេលា​ម៉ោង​ជាង​៦​ល្ងាច​ថ្ងៃទី​១៩ កុម្ភៈ ២០១៣ នេះ គេ​សង្កេត​ឃើញ​ស្នាក់​ការ​សាខា​គយ និង​រដ្ឋា​ករ​ខេត្ត​ព្រៃវែងត្រូវ​បាន​គេ​រុះ​រើ​ប្តូរ​ទីតាំង​​ពី​កន្លែង​ចាស់​ដែល​ស្ថិត​​នៅ​ជាប់​ផ្លូវ​ជាតិ​លេខ​១ ត្រង់​ចំណុច​​ភូមិ​ព្រៃ​ខ្លា ឃុំ​កំពង់​សឹង្ហ ​ស្រុក​ព្រះ​​ស្តេច ​មក​នៅ​ទី​តាំង​ថ្មីដែល​ជាប់​នឹង​ផ្លូវជាតិ​លេខ​១​ដដែល ប៉ុន្តែ​​ស្ថិត​ក្នុង​ភូមិ​ស្ទឹង​ស្លូត ​ឃុំ​អ្នក​លឿង​ ស្រុក​ពាមរក៍ ​និង​មាន​ចម្ងាយ​ប្រមាណ​​ជា​៤​គីឡូ​​ម៉ែត្រ​​

​ខេត្ត​ព្រៃវែង ៖ កាល​ពី​វេលា​ម៉ោង​ជាង​៦​ល្ងាច​ថ្ងៃទី​១៩ កុម្ភៈ ២០១៣ នេះ គេ​សង្កេត​ឃើញ​ស្នាក់​ការ​សាខា​គយ និង​រដ្ឋា​ករ​ខេត្ត​ព្រៃវែងត្រូវ​បាន​គេ​រុះ​រើ​ប្តូរ​ទីតាំង​​ពី​កន្លែង​ចាស់​ដែល​ស្ថិត​​នៅ​ជាប់​ផ្លូវ​ជាតិ​លេខ​១ ត្រង់​ចំណុច​​ភូមិ​ព្រៃ​ខ្លា ឃុំ​កំពង់​សឹង្ហ ​ស្រុក​ព្រះ​​ស្តេច ​មក​នៅ​ទី​តាំង​ថ្មីដែល​ជាប់​នឹង​ផ្លូវជាតិ​លេខ​១​ដដែល ប៉ុន្តែ​​ស្ថិត​ក្នុង​ភូមិ​ស្ទឹង​ស្លូត ​ឃុំ​អ្នក​លឿង​ ស្រុក​ពាមរក៍ ​និង​មាន​ចម្ងាយ​ប្រមាណ​​ជា​៤​គីឡូ​​ម៉ែត្រ​​ខាងលិច​ទីតាំង​ចាស់ ។

​ប្រភព​ព័ត៌​មាន​​ពី​ក្នុង​ស្ថាប័ន​​គយ​បាន​ប្រាប់​ឱ្យ​​កោះ​សន្តិ​ភាព​ដឹងថា ទីតាំង​ស្នាក់​ការ​មុន​នោះ​គឺ​ជាដី​កម្ម​សិទ្ធិ​​​ឯក​ជន​​របស់​លោក​ឃុត សារិនឌី ​ហើយ​បាន​ជួល​ធ្វើ​ជា​ស្នាក់​ការរបស់​មន្ត្រីគយ​សាខា​ខេត្ត​ក្នុង​អាណត្តិ​​ដែល​រូប​លោក​​គឺជា​មេគយ​សាខា​នេះ ។ ប៉ុន្តែក្រោយ​​ពីរូប​លោក​ត្រូវ​បាន​ថ្នាក់​លើ​ដក​តំណែង​កាល​​ពីថ្មី​ៗ​នេះ​មក​លោក​ឃុត សារិនឌី ក៏​​ឈប់​ជួល​ទីតាំង​នេះ​ឱ្យ​បន្ត​ទៀត ទើប​មាន​ការ​រុះ​​រើ​ប្តូរ​ទីតាំង​ថ្មី​យ៉ាង​​ប្រញាប់​​បែប​នេះ ។

​ជុំវិញ​មូល​ហេតុ​នៃ​ការ​ដក​លោក​ឃុត សារិន​ឌី ​មេគយ​សាខា​ខេត្ត​ព្រៃ​វែង​នេះ​ ប្រភព​​ព័ត៌​មាន​ពី​ក្នុង​ស្ថាប័ន​គយ​បាន​ប្រាប់​ថា ​គឺដោយ​សារ​តែ​​គេបាន​រក​ឃើញ​ថា ស្នាក់​ការ​គយ​សាខា​នេះ​បានធ្វើ​​ឱ្យ​បាត់​​​លុយ​ពន្ធ​មិន​បាន​​បង់​ចូល​រតនា​គារ​រហូតដល់​ទៅ​​ជាង​១០០​លាន​រៀល ហើយ​​មាន​ភាព​មិន​ប្រក្រតី​​ជា​ច្រើន​​​នៅ​ក្នុង​កិច្ច​ការ​ងារ​រដ្ឋ​បាល​របស់​មន្ត្រីគយ​សាខា​​ខេត្ត​ ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​លោក​ឃុត ​សារិនឌី ​ហេតុ​នេះ​ហើយ​​ទើប​ថ្នាក់​លើ​សម្រេច​ដក​លោក​ឃុន សារិនឌី ពីតំណែង​​ប្រធាន​គយ​សាខា​បែប​នេះ ៕