ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិចិន​ទិញទូរស័ព្ទ​ដៃ​អត់​ឱ្យ​លុយ​គំរាមបា.ញ់​ប្រហារ​ ប៉េអឹមចាប់ខ្លួន​

11 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ ជន​ជាតិ​ចិន​ពីរនាក់ ត្រូវបានកម្លាំង​កង​រាជ​អាវុធហត្ថ​​ខេត្ត ​ធ្វើការ​ឃាត់ខ្លួន​រួមទាំង​វត្ថុតាង ខណៈ​ដែល​​ពួកគេ ​បាន​ចូលទៅទិញទូរស័ព្ទដៃ​មួយគ្រឿង នៅក្បែរ​ហាង​របស់ពួកគេ ហើយ​មិនបានឱ្យលុយថ្លៃទូរស័ព្ទទេ ​ទើបម្ចាស់ទូរស័ព្ទ​ទៅទារ​​ប្រាក់ តែបែរ​ជាជនជាតិ​ចិននោះ​យក​ប៉ាន់​តែ កែវ បំរុងចោល​ក្បាល​អ្នក​លក់ទូរស័ព្ទ និង​បានយកកាំភ្លើង​ខ្លី​មកបា.ញ់​ក្បាល​ថែមទៀត

ខេត្តកំពង់ស្ពឺ ៖ ជន​ជាតិ​ចិន​ពីរនាក់ ត្រូវបានកម្លាំង​កង​រាជ​អាវុធហត្ថ​​ខេត្ត ​ធ្វើការ​ឃាត់ខ្លួន​រួមទាំង​វត្ថុតាង ខណៈ​ដែល​​ពួកគេ ​បាន​ចូលទៅទិញទូរស័ព្ទដៃ​មួយគ្រឿង នៅក្បែរ​ហាង​របស់ពួកគេ ហើយ​មិនបានឱ្យលុយថ្លៃទូរស័ព្ទទេ ​ទើបម្ចាស់ទូរស័ព្ទ​ទៅទារ​​ប្រាក់ តែបែរ​ជាជនជាតិ​ចិននោះ​យក​ប៉ាន់​តែ កែវ បំរុងចោល​ក្បាល​អ្នក​លក់ទូរស័ព្ទ និង​បានយកកាំភ្លើង​ខ្លី​មកបាញ់​ក្បាល​ថែមទៀត ​​តែពុំផ្ទុះ​​បានបង្ក​ឱ្យ​មានការភ្ញាក់​ផ្អើលឆោឡោឡើង​ពេញកន្លែង​កើតហេតុ ត្រូវ​​ប៉េអឹម​ចាប់​ខ្លួនតែម្តង ។

ហេតុការណ៍នេះកើតឡើងកាលពី​វេលាម៉ោង១០ និង​៣០ព្រឹក​ថ្ងៃទី​១៨ កុម្ភៈ ២០១៣ នៅ​ចំណុច​ផ្ទះលក់​ទូរស័ព្ទ​​ក្នុង​ផ្សារ​​ ​ស្ថិត​នៅ​ភូមិ​ត្រពាំង​អំពិល ឃុំ​​ត្រពាំង​គង ស្រុក​សំរោងទង ។​នាយការិយាល័យ​ស្រាវជ្រាវ​បទ​ល្មើស​កងរាជអាវុធហត្ថ​​ខេត្ត​ លោកអនុសេ​នីយ៍ឯក​ទិត្យ វណ្ណៈ បានឱ្យ​ដឹងថា ​កាលពីវេលាម៉ោង​ខាង​លើ មានបុរស​ជន​ជាតិចិន​ម្នាក់ឈ្មោះ​លាន ហ្វៃ ភេទប្រុស ​អាយុ​៤២ឆ្នាំ ​(ជនជាតិ​ចិនដីគោក) ជា​មេចុងភៅ​ធ្វើម្ហូបចិន​ ស្នាក់នៅផ្ទះជួល​ភូមិត្រពាំង​អំពិល ឃុំ​ត្រពាំង​គង ស្រុក​សំរោងទង មានអាវុធខ្លី​មួយដើមម៉ាក​ប្រាហា  និងបង់មួយ ឯអ្នកទី២-ឈ្មោះ​សៀវ ចឹវួយ ភេទប្រុស អាយុ​២៥ឆ្នាំ ជនជាតិ​ចិនដូចគ្នា ស្នាក់នៅ​ផ្ទះជួលជាមួយគ្នា ។ ​ដោយបើកហាង​លក់​អាហារចិន (ភោជនីយដ្ឋាន​ឆ្ងាញ់ ឆ្ងាញ់) ។

យោងតាម​​ពាក្យបណ្តឹង​​របស់ឈ្មោះឆែម សំអន ​ភេទប្រុស ​អាយុ​៣០ឆ្នាំ ​ជាអ្នកលក់ទូរស័ព្ទ​ដៃ​នៅ​ជាប់ផ្ទះជួល​កន្លែងកើតហេតុ មាន​ទីលំនៅភូមិ​សង្គ្រោះ​ជាតិ ឃុំត្រពាំងគង ស្រុក​សំរោងទង ។ ពាក្យបណ្តឹងចោទប្រកាន់​ពីបទ​ប្រើប្រាស់អាវុធ​ខុសច្បាប់ និងភ្ជង់​គំរាម​អ្នកដទៃ  ៕