ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ​បោក​ម៉ូតូគេ​យក​ទៅ​លក់​ចាយ​អស់​លុយ​ចាប់​ខ្លួន​ឱ្យ​ប៉ូ​លិស

11 ឆ្នាំ មុន

ខេត្ត​តាកែវ ៖​ ជន​សង្ស័យ​ម្នាក់​បាន​ត្រូវ​ម្ចាស់​ម៉ូ​តូ​ចាប់​ខ្លួន​ប្រគល់​ឱ្យ​ប៉ូ​លិស​ស្រុក​បា​ទី​ ដោយ​ចោទ​ប្រ​កាន់​ពី​បទ​​ឆបោក​ម៉ូ​តូ​១​គ្រឿង​យក​ទៅ​លក់​ និង​​គេច​ខ្លួន​បាត់​រហូត​ លុះ​រូប​គេ​​វិល​ត្រឡប់​មក​ផ្ទះ​វិញ​ម្ចាស់​ម៉ូ​តូ​ឃើញ​ក៏​ចាប់​ប្រគល់​​ឱ្យ​ប៉ូ​លិស​តែ​ម្តង ។ ការ​ចាប់​​ជន​សង្ស័យ​​ឆបោក​​យក​ម៉ូ​តូ​នេះ​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​១០​ កុម្ភៈ​ វេ​លា​ម៉ោង​៩​និង​៣០​នា​ទី​ព្រឹក​ ​នៅ​ភូមិ​ស្មៅ​ខ្ចី​ ឃុំ​ត្រ​ពាំង​សាប​ ស្រុក​

ខេត្ត​តាកែវ ៖​ ជន​សង្ស័យ​ម្នាក់​បាន​ត្រូវ​ម្ចាស់​ម៉ូ​តូ​ចាប់​ខ្លួន​ប្រគល់​ឱ្យ​ប៉ូ​លិស​ស្រុក​បា​ទី​ ដោយ​ចោទ​ប្រ​កាន់​ពី​បទ​​ឆបោក​ម៉ូ​តូ​១​គ្រឿង​យក​ទៅ​លក់​ និង​​គេច​ខ្លួន​បាត់​រហូត​ លុះ​រូប​គេ​​វិល​ត្រឡប់​មក​ផ្ទះ​វិញ​ម្ចាស់​ម៉ូ​តូ​ឃើញ​ក៏​ចាប់​ប្រគល់​​ឱ្យ​ប៉ូ​លិស​តែ​ម្តង ។ ការ​ចាប់​​ជន​សង្ស័យ​​ឆបោក​​យក​ម៉ូ​តូ​នេះ​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​១០​ កុម្ភៈ​ វេ​លា​ម៉ោង​៩​និង​៣០​នា​ទី​ព្រឹក​ ​នៅ​ភូមិ​ស្មៅ​ខ្ចី​ ឃុំ​ត្រ​ពាំង​សាប​ ស្រុក​បាទី​ ។

លោក​ង៉ាន់​ សា​រី​ អ​ធិ​ការ​ប៉ូ​លិស​ស្រុក​បា​ទី​​ឱ​្យ​​ដឹង​ថា​ ជន​សង្ស័យ​​ឆបោក​យក​ម៉ូ​តូ​​នេះ​​ឈ្មោះ​ខៀវ​ រ៉ា​យូ​ ហៅ​ឆក​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ រស់​នៅ​ភូមិ​ចក​ ឃុំ​ត្រ​ពាំង​សាប​ ស្រុក​បា​ទី​ ឯ​ម្ចាស់​ម៉ូ​តូ​ឈ្មោះ​ចក់​ ចំ​រុង​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ ។ ​កាល​ពី​ថ្ងៃ​ទី​២៥​ ធ្នូ​ ២០១២ វេ​លា​ម៉ោង​៧​ព្រឹក​ម្ចាស់​ម៉ូ​តូ​ម៉ាក​ស្មាស​ ស៊េ​រី​០៨​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំ​ពេញ​1AA3312 បាន​ជិះ​ទៅ​រៀន​នៅ​វិទ្យា​ល័យ​ប៊ុន​ រ៉ា​នី​ ហ៊ុន​ សែន​បា​ទី​ ស្ថិត​នៅ​ភូមិ​ត្រ​ពាំង​លាន​ ឃុំ​ចំបក់​ ។ គ្រា​នោះ​គេ​មិន​ទាន់​ចូល​ទៅ​ក្នុង​សា​លា​ទេ​ ដោយ​ឈប់​ស្រស់​ស្រូប​អាហារ​ខាង​ក្រៅ​សា​លា​​ ឯ​ជន​សង្ស័យ​ដែល​ជា​មនុស្ស​ស្គាល់​គ្នា​​មក​ដល់​ក៏​ពឹង​ពាក់​ឱ្យ​ជូន​រូប​គេ​ទៅ​ផ្ទះ​បន្តិច​ ។

លោក​អ​ធិ​ការ​បន្ត​ថា​ នៅ​ពេល​ឌុប​គ្នា​ទៅ​ដល់​ផ្ទះ​ហើយ​ ជន​សង្ស័យ​ក៏​ឱ្យ​ម្ចាស់​ម៉ូ​តូ​ឌុប​ទៅ​ផ្ទះ​សំណាក់​សុខ​សាន្ត​នៅ​ម្តុំ​បឹង​សា​ឡាង​ ឯ​រា​ជ​ធា​នី​ភ្នំពេញ​ ដោយ​ជួល​បន្ទប់​មួយ​ស្នាក់​នៅ​ ។ ក្រោយ​ពេល​ដល់​ក្នុង​បន្ទប់​ហើយ​នោះ​ ជន​សង្ស័យ​ក៏​ធ្វើ​ជា​ខ្ចី​ម៉ូ​តូ​ចេញ​ទៅ​ក្រៅ​មួយ​ភ្លែត​ដោយ​ឱ្យ​ម្ចាស់​ម៉ូតូ​នៅ​រង​  ចាំ ។ ផ្ទុយ​ទៅ​វិញ​បន្ទាប់​ពី​បាន​ម៉ូតូ​ហើយ​​គេ​ក៏​ជិះ​ទៅ​បាត់​មិន​មក​វិញ​ទេគឺ​ទៅ​បាត់​រហូត​ តែ​ម្ចាស់​ម៉ូ​តូ​ក៏​មិន​បាន​ប្តឹង​ប៉ូ​លិស​អ្វី​ដែរ​ ក្នុង​រយៈ​ពេល​​ជិត​២​ខែ​មក​នេះ​ ។

លុះ​នៅ​ពេល​ចាយ​លុយ​អស់​ ជន​នេះ​ក៏​ត្រឡប់​មក​ផ្ទះ​វិញ​ដើរ​លេង​នៅ​ភូមិ​ជា​ធម្ម​តា​ ហើយ​ម្ចាស់​ម៉ូ​តូ​ឃើញ​ក៏​ចាប់​ខ្លួន​​ប្រ​គល់​ឱ្យ​​ប៉ូ​លិស​ជា​អ្នក​ចាត់​ការ​ ។ មុន​ដំ​បូង​ប៉ូ​លិស​គិត​ថា​ហៅ​ឪ​ពុក​ម្តាយ​ជន​សង្ស័យ​ឱ្យ​យក​ប្រាក់​មក​​សង​ទៅ​ម្ចាស់​ម៉ូ​តូ​វិញ​ តែ​ដោយ​អត់​មាន​លុយ​ទើប​សុំ​យោ​បល់​ពី​លោក​ព្រះ​រាជ​អា​ជ្ញា​ឃាត់​ខ្លួន​តែ​ម្តង​ ។ជន​សង្ស័យ​​សារ​ភាព​ប្រាប់​ប៉ូ​លិស​ថា​ រូប​​គេ​ពិត​ជា​បាន​យក​ម៉ូ​តូ​គេ​​ប្រា​កដ​មែន​យក​ទៅ​លក់​បាន​២៥០​ដុល្លារ​អា​មេ​រិក​ ដើរ​លេង​ស៊ី​ចាយ​អស់​ត្រឡប់​មក​ផ្ទះ​វិញ​ត្រូវ​ម្ចាស់​ម៉ូ​តូ​ចាប់​ខ្លួន​ប្រគល់​មក​ប៉ូ​លិស​ទៅ​ ។ នៅ​ព្រឹក​ថ្ងៃ​ទី​១១​ កុម្ភៈ​ ជន​សង្ស័យ​ត្រូវ​បាន​ប៉ូ​លិស​ក​សាង​សំ​ណុំ​រឿង​​បញ្ជូន​ទៅ​សា​លា​ដំ​បូង​ខេត្ត​ ៕