Smart People  

ថ្ងៃព្រហស្បត្ត៏ ទី១៧ ខែឧសភា ឆ្នាំ២០១២

Fast Internet Connection in Cambodia

វិភាគ​ការ​វិវាទ​នៅ​តំបន់​ប្រាសាទព្រះវិហារ​ខ្មែរ

  • Text Size

ដោយ ៖ អប្សរា

ថ្ងៃអង្គារ ទី៩ ខែមីនា ឆ្នាំ២០១០ ម៉ោង ១០:០៧

ប្រាសាទព្រះវិហារ​ជា​កេរ​មរតកនិង​ជា​សម្បត្ដិ​វប្បធម៌​ដ៏​មាន​តំលៃ​របស់​ខ្មែរ និង​ជាសម្បត្ដិ​បេតិកភណ្ឌ​របស់​ពិភពលោក ។ ប្រាសាទព្រះវិហារ​ចាប់ផ្ដើម​សាងសង់​ពី​សតវត្សទី​១១​រួចរាល់​ជា​ស្ថា​រ​ពនៅ​ដើម​សតវត្ស​ទី​១២ស្ថិត​នៅ​លើ​កំពូលភ្នំ​ដងរែក​នា​ភាគ​ពាយ័ព្យ​នៃប្រទេស​កម្ពុជា​សព្វថ្ងៃ ។ ការ​សាង​សាង់​ប្រាសាទ​នេះគឺ​ដើម្បី​គោរព​ថ្វាយ​ដល់​ព្រះ​អាទិទេពនិង​ជា​ការ​បង្ហាញ​ពី​ម​ហិ​ទ្ធិ​ឫទ្ធ​អំណាចនិង​ភាព​រុងរឿង​នៃ​ចក្រភព​ខ្មែរ​នា​សម័យ​នោះ ។
នៅ​ឆ្នាំ​១៩៦២តុលាការ​យុត្ដិធម៌​ទីក្រុង​ឡា​អេ បាន​សំរេច​សាលក្រម​ជា​ស្ថា​រ​ព​ផ្ដល់​យុ​ត្ដិធម៌​ឱ្យ​កម្ពុជា​ឈ្នះក្ដី​រឿង​ប្រាសាទព្រះវិហារ​ពេល​នោះ សៀម​ក៏​យល់ព្រម​ទទួលស្គាល់​ថាប្រាសាទព្រះវិហារ​ពិតជា​របស់​ខ្មែរ ។
នៅ​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០០៨ ថៃ​បាន​បញ្ជូន​កងទ័ព​ឈុត​ខ្មៅ​ចូល​មក​កាន់កាប់​វត្ដ​កែវសិក្ខា​គិរី​ស្វា​រៈ ហៅ​វត្ដ​ប្រាសាទព្រះវិហារដើម្បី​បង្ក​ជំ​លោះ​ជាមួយ​កម្ពុជា ។ ខ្ញុំ​សូម​ធ្វើការ​បកស្រាយ​អំពី​មូលហេតុ​នៃ​ការ​បង្ករឿង​របស់​ថៃ​មក​លើ​តំបន់​ប្រាសាទព្រះវិហារ​ដូច​ខាងក្រោមនេះ ៖

រដ្ឋាភិបាល​របស់​លោកនាយក​រដ្ឋមន្ដ្រី​អាប់​ភី​ស៊ី​តវេចា​ជីវ៉ា សព្វថ្ងៃ​បាន​កាន់កាប់​អំណាចដោយសារ​ការ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​អតីត​នាយក​រដ្ឋមន្ដ្រី​ថា​ក់​ស៊ី​ន ស៊ី​ណា​វ៉ា​ត្រា ពី​សំណាក់​ក្រុមយោធា ដែល​មាន​ឧត្ដមសេនីយ៍ឯក ប្រេ​ម ទី​ន​ស៊ូ​ឡា​នុ​ន បច្ចុប្បន្ន​ជា​ប្រធាន​ក្រុមប្រឹក្សាព្រះមហាក្សត្រ​ថៃ ។ បន្ទាប់​មក​បាន​ប្រើ​អំណាចតុលាការ​ដើម្បី​ទម្លាក់​អតីត​នាយក​រដ្ឋមន្ដ្រី សា​ម៉ាក ស៊ុន​ដា​រ៉ា​វ៉េ​ត និង​ជា​ចុង​ក្រោយ​បាន​ទម្លាក់​អតីត​នាយក​រដ្ឋមន្ដ្រី​ស៊ុម ឆាយ ដោយ​ប្រើ អំណាច​រដ្ឋសភា ។ លោក​អាប់​ភី​ស៊ី​តនិង​ក្រុម​របស់​គាត់​មាន​ដូច​ជា ប្រេ​ម ស្ថិត​នៅ​ខាង​រាជានិយម “​ស្ដេច​” ចំណែក​លោក​ថា​ក់​ស៊ី​ន ស្ថិត​នៅ​ខាង​ប្រជាជន​នៅ​មូលដ្ឋាន ។ នៅ​ពេល​ដែលលោក​ថា​ក់​ស៊ី​ន ជា​នាយក​រដ្ឋមន្ដ្រីគាត់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ថៃ​ប្រមាណ​៧០%​គាំទ្រ ដូច​ជានៅ​ខេត្ដ​អ៊ូ​ដ​ន​ថា​នី សំបូរ​អ្នកគាំទ្រ​គាត់​ច្រើន​លើសលប់ ។ ដោយ​មើលឃើញ​ពី​ប្រជាប្រិយភាព​របស់​លោក​ថា​ក់​ស៊ី​ន កាន់តែ​កើនឡើងធ្វើ​ឱ្យ​មានការ​ព្រួយបារម្ភ​ពី​ការ​បាត់បង់​ប្រជា ប្រិយភាពនិង​ការ​ដួល​រលំ​នៃ​របប​រាជា​និយម ។

លោក​អាប់​ភី​ស៊ី​ត និង​ក្រុម​របស់​គាត់​រក​គ្រប់​វិធីដើម្បី​ទាក់ទាញ​អារម្មណ៍​ប្រជាពលរដ្ឋ​ថៃដែល​គាំទ្រ​លោក​ថា​ក់​ស៊ី​ន ឱ្យ​ងាក​មក​គាំទ្រ​រដ្ឋាភិបាល​សព្វថ្ងៃ និង​ព្រះមហាក្សត្រ​វិញដោយយក​បញ្ហា​តំបន់​ប្រាសាទព្រះវិហារ​ជា​ចំណាប់ខ្មាំង​នយោបាយ ។ បច្ចុប្បន្នប្រជាពលរដ្ឋ​កម្ពុជា ក៏​ដូច​ជា​សហគមន៍​អន្ដរជាតិ​មើលឃើញ​ពី​ទ​ង្វើ​អាក្រក់​របស់​លោក​អាប់​ភី​ស៊ី​ត និង​ក្រុម​របស់គាត់ “​អាមាត្យ​” ដែល​បំពាន​មក​លើ​បូរណភាព​ទឹកដី​កម្ពុជា ។
តាម​ទស្សន​ផ្ទាល់​របស់ខ្ញុំ ប្រសិនបើ​លោក​អាប់​ភី​ស៊ី​ត និង​ក្រុម​របស់​គាត់ “​អាមាត្យ​” នៅតែ​ចិញ្ចឹមចិត្ដ​យក​បញ្ហា​តំបន់​ប្រាសាទព្រះវិហារ​របស់​ខ្មែរ​មក​ធ្វើ​ជា​បញ្ហា​នយោបាយ​ផ្ទៃក្នុងរបស់​ខ្លួន​នោះ រដ្ឋាភិបាល​ថៃ​បច្ចុប្បន្ន​នឹង​រលាយ ហើយ​របប​រាជា​និយម​នឹង​ដួល​រលំ​នា​ពេលអនាគត ។

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 17-05-2012 ម៉ោង 08:09 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0534,060
បាត ថៃឡង់ (1USD)31.2331.3
ដុង វៀតណាម (1USD)20,92021,000
យ៉េន ជប៉ុន (10.000JPY)123.7124.2
ដុល្លារ សិង្ហបូរី (100SGD)7979.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)3232.2
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)126.5127.3
ផោន អង់គ្លេស (100GBP)158.3159
ដុល្លារ អូស្ត្រាលី (100AUD)9898.5
ដុល្លារ កាណាដា (100CAD)98.599.2
ហ្វ្រង់ ស្វ៊ីស (100CHF)105.2106
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)1,8701,880
 

qbmore - Cambodia Advance Communication Ltd