អ្វីដែលលោកអ្នកទន្ទឹងរង់ចាំអស់រយៈពេល៤ឆ្នាំមកហើយនោះ វានឹងកើតឡើងហើយសំរាប់រាត្រីថ្ងៃសុក្រនេះ គឺការប្រកួត បាល់ទាត់ World Cup នេះគឺជាការចាប់ផ្ដើម បើកឆាកប្រកួតបាល់ទាត់ពិភពលោកមាន២ ប្រកួត គឺជាការជួបគ្នារវាងក្រុមម្ចាស់ផ្ទះ អាហ្វ្រិកខាងត្បូង និងម៉ិចស៊ីកូ និងមួយគូ ទៀតគឺក្រុមបារាំង មិនធ្លាប់មានប្រវត្ដិចាញ់ អ៊ូរូហ្គាយ ។
អាហ្វ្រិកខាងត្បូង V ម៉ិចស៊ិក
អាហ្វ្រិកខាងត្បូង ចំណាត់ថ្នាក់លេខ៨៣ របស់ FIFA ធ្លាប់បានបង្ហាញវត្ដមាននៅក្នុង ការប្រកួតបាល់ទាត់ពិភពលោកត្រឹមតែ២ដងប៉ុណ្ណោះ។ កីឡាករសំខាន់ៗក្នុងក្រុមអាហ្វ្រិក ខាងត្បូង គឺកីឡាករខ្សែបំរើ Steven Pienaar បច្ចុប្បន្នលេងឱ្យក្លឹប Everton និងកីឡាករ ខ្សែប្រយុទ្ធ Bernaard Parker បច្ចុប្បន្នលេង ឱ្យក្លឹប Twente (ហុល្លង់) ។ ប្រព័ន្ធលេង របស់ក្រុមអាហ្វ្រិកខាងត្បូងគឺ ៤-៤-២។ ប្រវត្ដិក្រុមអាហ្វ្រិកខាងត្បូងជួបម៉ិចស៊ិក ធ្លាប់យកឈ្នះ ២-១ ក្នុងការប្រកួត Conca caf ។
ក្រុមនេះមិបានឆ្លងកាត់ការប្រកួត ជំរុះទេដោយសារគេជាម្ចាស់ផ្ទះ ។ ទោះបីជាយ៉ាងណាក្ដី លទ្ធផល៥ប្រកួតចុងក្រោយនេះ គឺ ៣-២-០ ។ ៣ប្រកួតចុងក្រោយគឺឈ្នះ Gutemala ៥-០, ឈ្នះ Denmark ១-០, បន្ទាប់មកលេងស្មើ Zambia ១-១ ប្រកួត មិត្ដភាពទាំង៣ប្រកួត ។ ក្នុងនាមជាក្រុម ម្ចាស់ផ្ទះ ការប្រកួតនៅថ្ងៃនេះក្រុម អាហ្វ្រិក ខាងត្បូងទំនងជាទទួលបានលទ្ធផលចាប់ពីស្មើឡើងទៅ ។
ម៉ិចស៊ិក ចំណាត់ថ្នាក់លេខ១៧ របស់ FIFA ធ្លាប់បានបង្ហាញវត្ដមាននៅក្នុងការ ប្រកួតបាល់ទាត់ពិភពលោកចំនួន១៣ដង ក៏ប៉ុន្ដែក្រុមរបស់គេមិនធ្លាប់ជាប់ជើងឯកនោះទេ ។ ប្រព័ន្ធលេងរបស់ក្រុមម៉ិចស៊ិកគឺ ៤-៣-១-២ ។ កីឡាករសំខាន់ៗរបស់ក្រុម ម៉ិចស៊ីកូមាន៣រូប គឺកីឡាករខ្សែការពារ Rafael Marquez បច្ចុប្បន្នលេងឱ្យក្លឹប Barcelona, កីឡាករខ្សែប្រយុទ្ធ Franco បច្ចុប្បន្នលេងឱ្យក្លឹប West Ham និងកីឡាករ Blanco បច្ចុប្បន្នលេងឱ្យក្លឹប Chicago។ ប្រកួតជំរុះ World Cup ម៉ិចស៊ិកជាប់ចំណាត់ ថ្នាក់លេខ២ បន្ទាប់ពីអាមេរិក ជាមួយនឹង ប្រវត្ដិ១០ប្រកួតគឺ ៦-១-៣ ទាត់បាល់បាន ១៨គ្រាប់និងរបូត វិញ១២គ្រាប់ ។ ៥ប្រកួត ចុងក្រោយនេះគឺ ៣-០-២ ។ ៣ប្រកួតចុង ក្រោយគឺចាញ់ Holland ២-១ ក្រៅផ្ទះ, ឈ្នះ Gambia ៥-១ ក្នុងផ្ទះ, និងឈ្នះ Italy ២-១ ប្រកួតទឹកដីកណ្ដាល ។
ជួបគ្នា១ប្រកួតគឺ ៖
០៧-០៥ South Africa ២-១ Mexico
ទស្សនៈរបស់ WWD ស្មើ 1-1
បារាំង V អ៊ូរូហ្គាយ
បារាំងចំណាត់ថ្នាក់លេខ៧ របស់ FIFA ធ្លាប់បានបង្ហាញវត្ដមាននៅក្នុងការប្រកួតបាល់ទាត់ពិភពលោកចំនួន១២ដង។ ក្រុមនេះធ្លាប់ជាប់ជើងឯកម្ដងក្នុងឆ្នាំ១៩៩៨, លេខ២ ម្ដងក្នុងឆ្នាំ២០០៦ និងលេខ៣ពីរដង។ ប្រព័ន្ធលេងរបស់ក្រុមបារាំងគឺ ៤-២-៣-១។ ប្រវត្ដិបារាំង ជួបអ៊ូរូហ្គាយ ៣ដងគឺ ១-២-០។ កីឡាករសំខាន់ៗរបស់បារាំង គឺកីឡាករ ខ្សែប្រយុទ្ធ Thierry Henry បច្ចុប្បន្នលេងឱ្យ ក្លឹប ពាBarcelona, កីឡាករ Anelka បច្ចុប្បន្ន លេងឱ្យក្លឹប Chelsea និងកីឡាករខ្សែបំរើ ឆ្នើម Franck Ribery បច្ចុប្បន្នលេងឱ្យក្លឹប Bayern ។ ជំរុះ World Cup ទទួលបានចំណាត់ថ្នាក់លេខ២ បន្ទាប់ពីស៊ែប៊ី ។ ប្រវត្ដិ ១០ប្រកួតគឺ ៦-៣-១ ទាត់បាល់បាន១៨ គ្រាប់ និងរបូតវិញ៩គ្រាប់ ។ ៥ប្រកួតចុង ក្រោយនេះគឺ ១-២-២ ។ ៣ប្រកួតចុង ក្រោយគឺឈ្នះ Costa Rica ២-១ ក្នុងផ្ទះ, ស្មើ Tunisia ១-១ ក្រៅផ្ទះ, បន្ទាប់មកចាញ់ China ១-០ ទឹកដីកណ្ដាល ។
អ៊ូរូហ្គាយ ចំណាត់ថ្នាក់លេខ១៦ របស់ FIFA ។ ក្រុមនេះធ្លាប់បានបង្ហាញវត្ដមាននៅ ក្នុងការប្រកួតបាល់ទាត់ពិភពលោកចំនួន១០ ដង ហើយទទួលបានជើងឯកចំនួន២លើក គឺ ក្នុងឆ្នាំ១៩៣០ ក្រោយពីផ្ដួលអាហ្សង់ទីន ៤-១ ក្នុងទឹកដី និងឆ្នាំ១៩៥០ ក្រោយពីផ្ដួល ប្រេស៊ីល ២-១ ។ ក្រៅពីនេះក្រុមអ៊ូរូហ្គាយ ធ្លាប់ជាប់ចំណាត់លេខ៤ ពីរលើក គឺក្នុងឆ្នាំ ១៩៥៤ និងឆ្នាំ១៩៧០ ។ ប្រព័ន្ធលេងរបស់ ក្រុមនេះគឺ ៥-៣-២ ។ កីឡាករសំខាន់ៗក្នុង ក្រុមអ៊ូរូហ្គាយរួមមាន កីឡាករខ្សែប្រយុទ្ធ Diego Forlan បច្ចុប្បន្នលេងឱ្យក្លឹប Atle tico, កីឡាករខ្សែការពារ Diego Lugano បច្ចុប្បន្នលេងឱ្យក្លឹប Fenerbahce របស់ ហុល្លង់ ។ ជំរុះ World Cup ក្រុមអ៊ូរូហ្គាយ ស្ថិតនៅចំណាត់ថ្នាក់លេខ៥ បន្ទាប់ពីអាហ្សង់ទីន ។ ប្រវត្ដិ១៨ប្រកួតគឺ ៦-៦-៦ ទាត់បាល់ បាន២៨គ្រាប់ និងរបូតវិញ២០គ្រាប់ ។ ៥ ប្រកួតចុងក្រោយនេះគឺ ៣-១-១។ ៣ប្រកួត ចុងក្រោយគឺលេងស្មើ Costa Rica ១-១ ជំរុះ World Cup ក្នុងផ្ទះ, ឈ្នះ Swit zerland ៣-១, និងឈ្នះ Israel ៤-១ ប្រកួតមិត្ដភាព ទឹកដីកណ្ដាល ។
ជួបគ្នា៣ប្រកួតគឺ ៖
07-66 Uruguay 2-1 France
06-02 France 0-0 Uruguay
11-08 France 0-0 Uruguay
ទស្សនៈរបស់ WWD ស្មើ ១-១