ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បែង​ស្នេហ៍​ទំ​មុន​ស្រគាល​យុវ​ជន​17​ឆ្នាំ​នាង​សង្សារ​14​ឆ្នាំ​ស្រលាញ់​ពេក​ដេក​ផ្ទះ​សំណាក់

11 ឆ្នាំ មុន

ខេត្ត​ពោធិ៍សាត់​ ៖ គូ​​ស្នេហ៍​​វ័យ​ក្មេង​​​មួយគូ​​ដែលអះអាង​ថា ​​ស្រឡាញ់គ្នា​​​ខ្លាំង​ពេក ​​​បាន​នាំ​គ្នា​​ប្រព្រឹត្ត​​ខុស​គន្លង​ប្រពៃណី​​ទៅលួច​​ក្រេប​ទឹក​ឃ្មុំ​​នៅ​ឯ​ភ្នំពេញអស់​រយៈ​ពេល​​២យប់​​​ ក្នុង​ផ្ទះ​សំណា​ក់​​ ​លុះម្ដាយ​ខាង​ស្រី​ដឹង​ក៏​អន្ទង​​​​ឱ្យ​វិល​ត្រឡប់​​​មក​ផ្ទះវិញ​​​រួច​ហើយ​​បាន​ប្ដឹង​​ប៉ូលិស​​ឱ្យឃាត់​​​ខ្លួន​​​ខាង​ប្រុស​តែម្ដង​ ។​​ ​តួ​ប្រុស​ជាប់​ចោទ​​​ដែល​ឃាត់​​ខ្លួន​​​នេះ​ត្រូវ​​បាន​​ប៉ូលិស​ព្រហ្មទណ្ឌ​​​កម្រិត​ធ្ងន់​នៃស្នង​ការ​ដ្ឋាន​​នគរបាល​​ខេត្ត​​ឱ្យ​ដឹងថា ​​ឈ្មោះណាំង ​​សុច ​អាយុ​​​​

ខេត្ត​ពោធិ៍សាត់​ ៖ គូ​​ស្នេហ៍​​វ័យ​ក្មេង​​​មួយគូ​​ដែលអះអាង​ថា ​​ស្រឡាញ់គ្នា​​​ខ្លាំង​ពេក ​​​បាន​នាំ​គ្នា​​ប្រព្រឹត្ត​​ខុស​គន្លង​ប្រពៃណី​​ទៅលួច​​ក្រេប​ទឹក​ឃ្មុំ​​នៅ​ឯ​ភ្នំពេញអស់​រយៈ​ពេល​​២យប់​​​ ក្នុង​ផ្ទះ​សំណា​ក់​​ ​លុះម្ដាយ​ខាង​ស្រី​ដឹង​ក៏​អន្ទង​​​​ឱ្យ​វិល​ត្រឡប់​​​មក​ផ្ទះវិញ​​​រួច​ហើយ​​បាន​ប្ដឹង​​ប៉ូលិស​​ឱ្យឃាត់​​​ខ្លួន​​​ខាង​ប្រុស​តែម្ដង​ ។​​ ​តួ​ប្រុស​ជាប់​ចោទ​​​ដែល​ឃាត់​​ខ្លួន​​​នេះ​ត្រូវ​​បាន​​ប៉ូលិស​ព្រហ្មទណ្ឌ​​​កម្រិត​ធ្ងន់​នៃស្នង​ការ​ដ្ឋាន​​នគរបាល​​ខេត្ត​​ឱ្យ​ដឹងថា ​​ឈ្មោះណាំង ​​សុច ​អាយុ​​​​១៧ឆ្នាំ ​​រស់នៅ​​​ភូមិ​​ក្របៅជ្រុំ​ ឃុំ​បាក់​ចិញ្ចៀ​ន​​ រី​ឯតួស្រី​​ អាយុ​​១៤ឆ្នាំ ​​។

​​តាម​ពាក្យ​​បណ្ដឹង​​​របស់ស្ត្រី​​​​ជាម្ដាយ​​​​បាន​​ចោទ​ប្រកាន់​ថា ឈ្មោះ​​​សុច នោះបាន​លួង​លោម​​​កូន​ស្រី​​​​​គាត់​​​ អាយុ​​១៤ឆ្នាំ ​​ទៅ​រំលោភ​​​នៅ​ឯ​ភ្នំពេញ​ អស់​​​រយៈ​ពេល​​​២​យប់​​ ។ ​​​នៅពេល​​​ដឹង​ថា ​​អ្នក​ទាំង​​​ពីរនាក់​​​​​នៅជាមួយ​គ្នា​ឯ​ភ្នំពេញ​​ ​​ស្ត្រីជាម្ដាយ​បាន​លួង​លោម​​​អង្វរ​​ឱ្យ​​ពួកគេ​​​ត្រឡប់​​មក​ផ្ទះ​វិញ​​ដោយ​សន្យា​ថា ​មិន​យក​​ទោស​​ទេ ​គឺ​រៀប​មង្គល​ការ​​​​ឱ្យ​​​ពួកគេ​​ទាំងពីរ​​នាក់​ជាប្ដីប្រពន្ធ​​នឹង​គ្នា ។​ ​លុះពេលត្រឡប់​​មក​វិញ​​​មិន​ដឹង​​ជា​យ៉ា​ង​​ម៉េច​​ស្រាប់​តែ​​ម្ដាយ​​ និង​​កូន​ដែល​​ជាសាមីខ្លួន​បែរ​ជា​ ​​ប្ដឹង​នគរបាល​​​​ទៅវិញ​ ​​ទើប​​ឈាន​ទៅ​ឃាត់​​ខ្លួន​តួ​​​ប្រុស​​​នៅ​ថ្ងៃ​​ទី​​២៧ ​មករា ​វេលាម៉ោង​​​៤រសៀល​​​​ដោយ​ចោទ​ពី​​បទ​លួង​​លោម​​​​រួម​ភេទ​​ជាមួយ​​ក្មេង​ស្រី​​អនីតិជនអាយុ​ក្រោម​​១៥​​​ឆ្នាំ ​។

​នគរបាល​​​​ព្រហ្មទណ្ឌ​​​ឱ្យ​ដឹងថា​​​ ​នេះ​​មិន​មែន​​​ជាករណី​​ចាប់​រំ​លោភ​​​ទេគឺ​ត្រូវ​រ៉ូវ​គ្នា​​​​ស្មោះ​ស្ម័គ្រ​​នឹងគ្នា​រហូត​​​នាំគ្នា​​​ ចាក​ចេញ​​ពីស្រុក​ភូមិ​​ទៅ​ឡើង​ផ្ទះសំណាក់​​​​២យប់​​​ក្បត់ប្រពៃណី​​ ក្បត់​ឪពុក​ម្ដាយ​​​ទៅហើយ ​​​ប៉ុន្តែ​​សំខាន់​គឺ​​មានពាក្យបណ្ដឹង​​​​ពី​សាម៉ី​ខ្លួន​ខាងស្រី​​អាច​ខាង​ប្រុស​​​បម្រុង​ដោះដៃក៏​​​មិន​ដឹង​​ ​ទើប​​​ឈាន​​ទៅឃាត់ខ្លួន​​​ពី​បទ​​លួង​លោម​​​​រួម​ភេទ​​ជាមួយក្មេងស្រី​​អនីតិជន​​អាយុ​ក្រោម​​​១៥ឆ្នាំ​​តែម្ដង​ ។​ ជនជាប់​ចោទ​ត្រូវ​​​​​​បាន​​​កសាង​​​សំណុំ​​រឿង​​​​បញ្ជូន​​​ទៅ​សាលា​​ដំបូងនា​រសៀល​ថ្ងៃទី​​២៨ មករា ដើម្បី​​​​ផ្ដន្ទាទោស​តាម​ច្បាប់ ៕