ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយពែក​មី​ហួស​ចិត្ត​និយាយ​លែង​ចេញ​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ មុន​នេះបន្តិចមាន​បណ្តា​សារ​ព័ត៌​​មាន​មួយ​បាន​ចុះផ្សាយថា នាយ​ពែក​មី ត្រូវបាន​ម្ចាស់​ដើម​ការ​បណ្តេញ​​ចេញពី​រោង បន្ទាប់​ពី​បាន​ប្រើ​​ពាក្យ​មិន​សម​​រម្យ​ក្នុង​ពិធីកាត់​សក់​​ចៅស្រី​របស់​​លោក​ឧកញ៉ា​​មាន​មុខមាត់​ម្នាក់ រួមជា​មួយ​នឹង​កំហុស​មួយ​ទៀត​ដែល​នាយ​បាន​​ហៅ​ឱ្យ​អ្នក​កំដរ​កូន​ក្រមុំ​​ម្នាក់​មក​​អង្គុយ​លើ​ភ្លៅ​​ ហើយ​ក្រោយ​មក​ទើប​ដឹងថា នារី​នោះជា​កូន​ស្រី​លោកធំ​ម្នាក់ ។ ​​ទង្វើ​នេះ​បាន​ធ្វើ​ឱ្យ​ម្តាយ​​របស់​នារី​រូប​នោះ​​មួហ្មង​ក្នុង​ចិត្ត​ក៏​បាន​​ស្នើ​

រាជធានីភ្នំពេញ ៖ មុន​នេះបន្តិចមាន​បណ្តា​សារ​ព័ត៌​​មាន​មួយ​បាន​ចុះផ្សាយថា នាយ​ពែក​មី ត្រូវបាន​ម្ចាស់​ដើម​ការ​បណ្តេញ​​ចេញពី​រោង បន្ទាប់​ពី​បាន​ប្រើ​​ពាក្យ​មិន​សម​​រម្យ​ក្នុង​ពិធីកាត់​សក់​​ចៅស្រី​របស់​​លោក​ឧកញ៉ា​​មាន​មុខមាត់​ម្នាក់ រួមជា​មួយ​នឹង​កំហុស​មួយ​ទៀត​ដែល​នាយ​បាន​​ហៅ​ឱ្យ​អ្នក​កំដរ​កូន​ក្រមុំ​​ម្នាក់​មក​​អង្គុយ​លើ​ភ្លៅ​​ ហើយ​ក្រោយ​មក​ទើប​ដឹងថា នារី​នោះជា​កូន​ស្រី​លោកធំ​ម្នាក់ ។ ​​ទង្វើ​នេះ​បាន​ធ្វើ​ឱ្យ​ម្តាយ​​របស់​នារី​រូប​នោះ​​មួហ្មង​ក្នុង​ចិត្ត​ក៏​បាន​​ស្នើ​ឱ្យ​នាយ​បញ្ចប់​​កម្មវិធី​ឱ្យ​បាន​ឆាប់​​ចំពោះ​ការ​សម្តែង​មិន​ស័ក្តិ​សម​​នេះ ហើយ​ក្រោយ​មក​ក៏ត្រូវ​បណ្តេញ​ចេញពី​រោង​ការ​តែម្តង ។

ទាក់ទិន​ទៅនឹង​បញ្ហា​នេះ​នាយ​ពែក​មី​ដែល​ជាតារា​កំប្លែង​ដ៏ល្បី​​បាន​ប្រាប់​​កោះ​សន្តិ​ភាព​តាម​ទូរស័ព្ទ​​ឱ្យ​ដឹងថា នាយ​ហួស​ចិត្ត​ខ្លាំង​ណាស់ នៅពេល​ដែល​មាន​គេ​ចុះ​ផ្សាយ​ថា នាយ​​មាន​បញ្ហា​ត្រូវគេ​បណ្តេញ​ចេញ​ពីរោងការ ព្រោះតែនាយ​ប្រើ​ពាក្យ​មិន​សមរម្យ និងបាន​​​ហៅ​កូន​កំដរ​មក​អង្គុយ​​លើ​ភ្លៅ​នោះ​ដែលទាំង​ការ​​ពិត​រឿង​នេះ​វា​មិន​មែន​ទាល់​តែ​សោះ នាយ​និង​មិត្តភគ្តិ​គ្រាន់តែ​ដឹង​រឿង​នេះ នាយ​ហួស​ចិត្ត​និយាយ​លែង​ចេញ​ទៅ​ហើយ​៕