ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក​បង្កើត​​ទាត់ និង​កា.ប់​កូន​ស្រី​កំពុងមានផ្ទៃ​ពោះ​៨ខែ​

11 ឆ្នាំ មុន

ខេត្តកំពង់​ឆ្នាំង ៖ ​ស្ត្រីមាន​ផ្ទៃពោះ​​៨​ខែ​​ម្នាក់បាន​រង​របួស​ក្បាល​ដេរ​៥​ថ្នេរ ដោយ​សារ​ឪពុក​បង្កើត​បាន​កា.ប់​​១​កាំបិត​​ត្នោត និង​ទាត់​១​ជើង​ បណ្តាល​​ឱ្យ​រង​របួសចុក​ចាប់​កាល​ពី​វេលា​ម៉ោង​​៥ល្ងាចថ្ងៃទី​​៣០ មករា ​២០១៣ នៅ​លំនៅ​ឋាន​ស្ថិត​ក្នុង​​ភូមិ​ត្រពាំង​​រាំង ឃុំ​អភិ​វឌ្ឍន៍​ ស្រុក​ទឹក​ផុស ខណៈ​​ដែល​​កូន​ស្រី​​រូបនេះ​ចូល​ទៅ​​ឃាត់​ឪពុក​ម្តាយ​ឈ្លោះ​គ្នា ។ ​ទោះ​យ៉ាង​ណា​ឪពុក​រូប​នេះ​ត្រូវ​បាន​ប៉ូលិស​មូល​ដ្ឋាន​ចាប់​បញ្ជូន​មក​កាន់​​ស្នងការ​ដ្ឋាន​តាម​នីតិ​វិធី​ច្បាប់​​ផង​

ខេត្តកំពង់​ឆ្នាំង ៖ ​ស្ត្រីមាន​ផ្ទៃពោះ​​៨​ខែ​​ម្នាក់បាន​រង​របួស​ក្បាល​ដេរ​៥​ថ្នេរ ដោយ​សារ​ឪពុក​បង្កើត​បាន​កាប់​​១​កាំបិត​​ត្នោត និង​ទាត់​១​ជើង​ បណ្តាល​​ឱ្យ​រង​របួសចុក​ចាប់​កាល​ពី​វេលា​ម៉ោង​​៥ល្ងាចថ្ងៃទី​​៣០ មករា ​២០១៣ នៅ​លំនៅ​ឋាន​ស្ថិត​ក្នុង​​ភូមិ​ត្រពាំង​​រាំង ឃុំ​អភិ​វឌ្ឍន៍​ ស្រុក​ទឹក​ផុស ខណៈ​​ដែល​​កូន​ស្រី​​រូបនេះ​ចូល​ទៅ​​ឃាត់​ឪពុក​ម្តាយ​ឈ្លោះ​គ្នា ។ ​ទោះ​យ៉ាង​ណា​ឪពុក​រូប​នេះ​ត្រូវ​បាន​ប៉ូលិស​មូល​ដ្ឋាន​ចាប់​បញ្ជូន​មក​កាន់​​ស្នងការ​ដ្ឋាន​តាម​នីតិ​វិធី​ច្បាប់​​ផង​ដែរ។

​តាម​ប្រភព​ពី​មន្ត្រី​​ប៉ូលិស​ស្រុក​ទឹកផុស​បាន​និយាយ​ឱ្យ​ដឹងថា ឪពុក​​​ជា​ជនដៃ​ដល់​មាន​ឈ្មោះ​​សោម រឿន អាយុ​​៥៦​ឆ្នាំ ចំណែក​កូន​ស្រី​រងគ្រោះ​​មាន​ឈ្មោះ​រ៉ឹម រ៉ុម ​អាយុ​៣៦​ឆ្នាំ ​មាន​ផ្ទៃពោះ​៨​ខែ ។ ប្រភព​​ដដែល​បាន​បន្តថា មុន​ពេល​កើត​ហេតុ​​កូន​ស្រី​រងគ្រោះ​បាន​ទៅ​ចាប់​កូន​ជ្រូក​​ពី​ផ្ទះ​ឪពុក​បង្កើត​​ដែល​មាន​ចម្ងាយ​​ប្រមាណ​២០០​ម៉ែត្រ​ពី​ផ្ទះ​របស់​ខ្លួន ។ លុះ​​ពេល​ដើរ​ទៅ​ដល់​​ផ្ទះ​ឃើញ​ឪពុក​កំពុង​រក​រឿង​ឈ្លោះ​ជា​មួយ​ម្តាយ​ឈ្មោះ​ប៉ា រ៉េត អាយុ​៥៥​ឆ្នាំ។ ឃើញដូច​នោះ​កូន​ស្រី​ក៏​​​ឃាត់ និង​និយាយ​ថា «ឪឯង​រក​រឿង​តែម៉ែ» ​ពេល​នោះ​ឪពុក​​បាន​តប​វិញ​ថា «ង៉ែង​កុំ​ចេះ​មិន​មែន​ង៉ែង​រក​ស៊ី​ចិញ្ចឹម​អញ​ទេ» ថា ​ហើយ​ឪពុក​​បាន​ទាត់​កូន​ស្រី​ដែល​កំពុង​មាន​ផ្ទៃ​​ពោះ​៨​ខែ​ រួច​ហើយ​បាន​យក​កាំបិត​​ត្នោត​កាប់​ក្បាល​កូន​១​កាំបិត​ បណ្តាល​ឱ្យ​របួស​ទៅ​ពេទ្យ​​ដេរ​៥​ថ្នេរ៕