ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ​ថ្នាក់​ចរាចរណ៍​ម្នាក់​ស្លា.ប់​​​ដោយ​រថយន្ត​បុក​ម្នាក់​ជិះ​ម៉ូតូធ្លាក់​​ស្នាម​ភ្លោះបាក់​ក

11 ឆ្នាំ មុន

ក្រុងប៉ោយប៉ែត​ ៖ មនុស្ស​២​នាក់​​បាន​ស្លា.ប់​ជា​បន្ត​បន្ទាប់​​នៅថ្ងៃទី​៣០ មករា​​​ដោយ​​ឧប្បត្តិ​​ហេតុ​គ្រោះ​ថ្នាក់​​ចរាចរណ៍​​ពីរ​កន្លែង​​​ផ្សេង​គ្នា​​ក្នុង​​ក្រុង​ប៉ោយ​ប៉ែត​​​ដែល​ម្នាក់​ស្លា.ប់​​ដោយ​រថយន្ត​ដឹក​ដី​​​បុក​ និង​ម្នាក់​ទៀត​ស្លា.ប់​​​ដោយ​ជិះម៉ូតូ​ធ្លាក់​ស្នាម​ភ្លោះ​​​ត្រង់​ចំណុច​​ផ្លូវ​កែង​ដួល​បាក់​ក​ ។

ក្រុងប៉ោយប៉ែត​ ៖ មនុស្ស​២​នាក់​​បាន​ស្លាប់​ជា​បន្ត​បន្ទាប់​​នៅថ្ងៃទី​៣០ មករា​​​ដោយ​​ឧប្បត្តិ​​ហេតុ​គ្រោះ​ថ្នាក់​​ចរាចរណ៍​​ពីរ​កន្លែង​​​ផ្សេង​គ្នា​​ក្នុង​​ក្រុង​ប៉ោយ​ប៉ែត​​​ដែល​ម្នាក់​ស្លាប់​​ដោយ​រថយន្ត​ដឹក​ដី​​​បុក​ និង​ម្នាក់​ទៀត​ស្លាប់​​​ដោយ​ជិះម៉ូតូ​ធ្លាក់​ស្នាម​ភ្លោះ​​​ត្រង់​ចំណុច​​ផ្លូវ​កែង​ដួល​បាក់​ក​ ។

​ករណី​ដែល​​ស្លាប់​ដោយ​រថយន្ត​ដឹក​ដី​បុក​​​​​បាន​កើតឡើង​​នៅ​​វេលា​ម៉ោង​​៥​និង៤៥​នាទី​​​ល្ងាច​​ចំណុច​​ផ្លូវ​បំបែក​​​ជា​បួន​​ក្នុង​ភូមិ​ព្រៃ​​គប់ សង្កាត់​​ផ្សារ​កណ្តាល​ ក្រុង​ប៉ោយ​ប៉ែត​ គឺម៉ូតូ​​​ម៉ាក​ឌ្រីម​សេ​១២៥ ស៊េរី​ឆ្នាំ​២០០៨​មួយ​គ្រឿង​​​បើក​បរ​ពី​កើត​​ទៅ​លិច​ត្រូវ​រថយន្ត​​​ដឹក​ដី​ដែល​​បើក​ពី​ជើង​​​​ទៅ​ត្បូង​​​ខ្វែង​ទិស​គ្នា​បុក​ពេញ​ទំហឹង​បណ្តាល​ឱ្យ​យុវជន​​ម្នាក់​ឈ្មោះ​​ផល ស៊ីណា អាយុ​១៨​ឆ្នាំ​​ ជា​កម្មករ​​​មាន​លំនៅ​​ភូមិ​សិលា​ខ្មែរ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ រង​របួស​​ធ្ងន់​​បាក់​ដៃ​ បាក​​់​ជើង​​​ទាំង​២ត្រូវ​ប៉ូលិស​​​ជំនាញ​​ក្រុង​​បញ្ជូន​ទៅ​សង្គ្រោះ​​នៅ​មន្ទីរ​ពេទ្យ​​មិត្ត​ភាព​​កម្ពុជា​-ជប៉ុន​មង្គល​បូរី ប៉ុន្តែ​​ជា​អកុសល​​ជនរង​គ្រោះ​​បាន​​ស្លាប់​​​ពេល​បញ្ជូន​​​​ដល់​មន្ទីរ​ពេទ្យ​ ។

រថយន្ត​បង្ក​ហេតុ​ម៉ាក​​នីស្សាន់​​ ពណ៌​លឿង​ អ្នក​បើកបរ​​បានគេច​ខ្លួន​បាត់​​​​ក្រោយ​កើត​ហេតុ​ ។ សព​ត្រូវ​បាន​​ឪពុក​ម្តាយ​​យក​ទៅ​លំនៅ​ឋាន​ធ្វើបុណ្យ​​តាមប្រពៃណី​ ។ ចំណែក​ម៉ូតូ​​ និង​​រថយន្ត​​​​ត្រូវ​ប៉ូលិស​​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​​​នគរ​បាល​​ក្រុង​​ដោះ​ស្រាយ​​តាម​ផ្លូវ​ច្បាប់​ ។ ដោយ​ឡែក​​ករណី​​បុរស​​ម្នាក់​ដែល​ជិះ​​ម៉ូតូ​ធ្លាក់​ស្នាម​​ភ្លោះ​​បាក់​ក​ស្លាប់​​បាន​កើតឡើង​​​នៅ​វេលា​ម៉ោង​​៨​និង​៣០​នាទី​​យប់​​នៅ​ក្នុង​ភូមិ​ផ្សារ​កណ្តាល​ សង្កាត់​​ផ្សារ​កណ្តាល​​​ ក្រុង​ប៉ោយប៉ែត ។ ជន​រង​គ្រោះ​​ឈ្មោះ​ធឿន ឌុក​ អាយុ​៥១​ឆ្នាំ ជា​កម្មករ​​លើកដាក់​គីប​​ខោ​អាវជជុះក្នុង​ក្រុង​​ប៉ោយ​ប៉ែត​​ និង​មាន​លំនៅ​ក្នុង​ភូមិ​​កើត​​ហេតុ​ខាងលើ ។

​មន្ត្រី​​ប៉ូលិស​​​ចរាចរ​ក្រុង​​ប្រាប់​ថា ជនរង​គ្រោះ​​មុន​ស្លាប់​​បាន​ជិះ​ម៉ូតូ​​ត្រឡប់​មក​​ពី​កន្លែង​​ធ្វើការ​ក្នុង​ទិស​ដៅ​​​ពី​លិច​ទៅ​កើត​​​លុះ​ដល់​ចំណុច​​កើត​ហេតុ​​ទំនង​ជា​​បើក​លឿន​ហើយ​ ​ស្រវឹង​​ផង​ក៏​​ធ្លាក់​​​​ស្នាម​ភ្លោះ​ដួល​បាក់​ក​ស្លាប់​​តែម្តង ។ សព​​ជន​រង​គ្រោះ​​​ត្រូវ​ក្រុម​គ្រួសារ​​ និង​សាច​់​ញាតិ​​​យក​ទៅ​លំនៅ​​ឋាន​ដើម្បី​​ធ្វើបុណ្យ​​​​តាម​ប្រពៃណី។ ចំណែក​ម៉ូតូ​ប៉ូលិស​​ជំនាញ​យក​ទៅ​​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​​​នគរ​បាល​​ក្រុង រង់ចាំ​គ្រួសារ​​មក​យក ​៕