ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ​ទី៣០ មករា ​មនុស្សស្លា.ប់​៩នាក់​ និងរបួស​ធ្ងន់​-ស្រាល​១៨នាក់​​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​

11 ឆ្នាំ មុន

​រាជធានីភ្នំពេញ ៖ នៅថ្ងៃទី​៣០ មករា ២០១៣ មានមនុស្ស​ស្លា.ប់៩នាក់ និងរង​របួសធ្ងន់-ស្រាល១៨​នាក់ ក្នុងករណីគ្រោះ​​ថ្នាក់​ចរា​ចរណ៍​​១៥លើក កើតឡើង​នៅទូទាំងប្រទេស​កម្ពុជា ។

យោង​តាមគេហទំព័រប៉ូលិសជាតិ​បានបញ្ជាក់ដែរថា ក្នុងគ្រោះថ្នាក់ចរាចរណ៍​ខាងលើ បង្កឲ្យខូចខាតយានយន្ត​សរុប២១គ្រឿង ក្នុង​

​រាជធានីភ្នំពេញ ៖ នៅថ្ងៃទី​៣០ មករា ២០១៣ មានមនុស្ស​ស្លាប់៩នាក់ និងរង​របួសធ្ងន់-ស្រាល១៨​នាក់ ក្នុងករណីគ្រោះ​​ថ្នាក់​ចរា​ចរណ៍​​១៥លើក កើតឡើង​នៅទូទាំងប្រទេស​កម្ពុជា ។

យោង​តាមគេហទំព័រប៉ូលិសជាតិ​បានបញ្ជាក់ដែរថា ក្នុងគ្រោះថ្នាក់ចរាចរណ៍​ខាងលើ បង្កឲ្យខូចខាតយានយន្ត​សរុប២១គ្រឿង ក្នុង​នោះ ម៉ូតូ១១គ្រឿង រថ​យន្តធុនធំ២​គ្រឿង រថយន្តធុនតូច​៦គ្រឿង និងយាន្តផ្សេងៗ​២គ្រឿង ។ ប្រភពដដែល​បន្តថា មូលហេតុ​ដែល​បណ្តាល​ឱ្យមាន​គ្រោះ​ថ្នាក់ គឺមកពីល្មើស​ល្បឿន២លើក មិនគោរពសិទ្ធិ៣​លើក ស្រវឹង​៣លើក សុខ​ភាព​ងងុយ​​ដេក២លើក ប្រជែង​គ្រោះថ្នាក់​២លើក មិន​ពាក់​មួក​៩នាក់ ។

ចំពោះ​រថយន្តដែលទទួល​រងការផាកពិន័យ​នៅអង្គភាពនៅថ្ងៃ​ទី៣០ មករា នេះ តាមប្រភព​ដដែលបានឲ្យ​ដឹងថា មានរថយន្តសរុប​១០៦​​គ្រឿង គឺរថយន្ត​ទេសចរ២៥​គ្រឿង រថយន្តដឹកអ្នកដំណើរ​ធុនតូច៤៨គ្រឿង រថយន្តដឹកអ្នកដំណើរ​ធុនធំ៩គ្រឿង រថ​យន្តដឹក​ទំនិញ​​ធុនតូច១៦​គ្រឿង និងរថយន្តដឹកទំនិញ​ធុនធំ៨គ្រឿង ។ រថយន្តទាំង១​០៦គ្រឿងខាងលើ បាន​បង់​ប្រាក់ពិន័យ​រួចរាល់​នៅ​អធិការ​ដ្ឋាននគរបាល​រាជធានី-ខេត្ត៧៦​គ្រឿង នៅស្នងការដ្ឋាន​នគរបាល​ខេត្ត-រាជធានី​៣០គ្រឿង ៕