ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ខ្មែរ​​អាណិក​ជន​ស្រវឹង​ធ្លាក់​​ភ្នែក​បើក​​ម៉ូតូដឹក​​ប្រពន្ធ​​ពោះធំ​ទៅ​បុក​​របាំង​​ចែក​ផ្លូវ​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​​ជា​ខ្មែរ​អាណិក​ជន​បាន​រង​របួស​ធ្ងន់​ដេក​ក្នុងថ្លុក​ឈាម​ ឯ​ប្រពន្ធ​​ពោះ​ធំ​​រង​របួស​ស្រាល​ដោយ​គ្រាន់តែ​​រលាត់​ដៃ​ជើង​​តិច​តួច​ ខណៈ​​ពេល​ប្តី​ស្រវឹង​​ស្រា​ជោក​ជាំ​ហើយ​បើក​ម៉ូតូ​ទៅ​​បុក​ទ្រូង​ផ្លូវ​ចំពី​មុខពេញ​​ទំហឹង កាល​ពីវេលា​ម៉ោង​​១០​និង​៣០​នាទី​យប់​ថ្ងៃទី​​៣០​ មករា ​២០១៣ ​តាម​បណ្តោយ​ផ្លូវ​​២០០៤ ​ក្នុងសង្កាត់ទឹកថ្លា ខណ្ឌ​សែនសុខ ។ ជន​រងគ្រោះ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​​ប៉ូលិស​មិនទាន់​ស្គាល់​អត្ត​សញ្ញាណ​​នៅឡើយទេ។

លោក​ស៊ិន ​សុវណ្ណ នាយ​រង​ផ្នែក​​សណ្តាប់​ធ្នាប់​​ចរា​ចរ​ជើង​គោក​ខណ្ឌ​សែនសុខ ​បាន​ឱ្យ​ដឹង​ថា ​មុន​ពេល​កើត​ហេតុ​​គេ​ឃើញ​ម៉ូតូ​​សូនីក ពណ៌ខៀវ​លាយ​ខ្មៅ មួយ​​គ្រឿង​បើក​បរ​ដោយ​​បុរស​ស្រវឹង​ស្រា​ជោកជាំ​​ម្នាក់​ជា​​ខ្មែរ​​អាណិក​ជន​បាន​ដឹក​ប្រពន្ធ​​ពោះ​ធំ​​ធ្វើ​ដំណើរ​​យ៉ាង​លឿន​តាម​ផ្លូវ​២០០៤ ​ក្នុងទិស​ដៅ​​ពី​កើត​ទៅ​លិច ស្រាប់តែ​​មក​ដល់​ចំណុច​កើត​ហេតុ​​​ខាងលើ​ក៏​បាន​រេ​ចង្កូត​ទៅ​បុក​ទ្រូង​ផ្លូវ​២០០៤ ​ចំពី​មុខ​ពេញទំហឹង បណ្តាល​ឱ្យ​បុរស​អាណិក​ជន​ជាអ្នក​បើក​បរ​ដួល​បោកក្បាល​​ទៅ​នឹង​ថ្នល់​ហូរ​ឈាម​សន្លប់​​ស្តូក​​ស្តឹង​នៅ​កណ្តាល​​ផ្លូវ​ត្រូវ​រថយន្ត​​សាមុយ​ដឹក​​យក​ទៅ​សង្គ្រោះ​​នៅ​​មន្ទីរ​ពេទ្យ​ឯក​ជន​មួយ ៕