ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉ូឡា​​បើក​ដោយ​នារីវ័យ​ក្មេង​​បុក​រះ​​ម៉ូតូ​​រថយន្ត​ជា​ច្រើន​គ្រឿង​​តាម​ផ្លូវ​លេខ​២៧១ ​ទាំង​ព្រឹក​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ រថយន្ត​កូរ៉ូឡា​​ពណ៌ស្ករ ​បើក​ដោយ​នារីវ័យ​​ក្មេង​ម្នាក់​​មិន​ដឹង​ជា​យ៉ាង​ម៉េច​ស្រាប់តែ​​បុក​រះ​ម៉ូតូ​​វីវ៉ា ពណ៌ក្រហម ​មួយគ្រឿង រួច​ជ្រុល​ទៅ​​បុក​រ៉ឺម៉ក​ម៉ូតូ​​អ្នក​លក់​​ចេក​អាំង​ ហើយ​រុញ​ផ្ទប់​​ទៅបុក​រថយន្ត​កាមរី​​ឆ្លាម​​ពណ៌​ប្រផេះ ​និង​បន្ត​បុក​រ៉ឺម៉ក​ម៉ូតូ​កង់​បី​មួយ​គ្រឿង​​ទៀត​បន្ត​បន្ទាប់​គ្នា បណ្តាល​​ឱ្យ​​មនុស្ស​៣​នាក់​រង​របួស​ត្រូវបាន​​គេ​បញ្ជូន​ទៅ​សង្គ្រោះ​​នៅ​មន្ទីរ​ពេទ្យ ។

​ឧប្បត្តិហេតុ​​បុក​បន្ត​ បន្ទាប់​​​គ្នា​នេះ​​កើតឡើង​​កាល​ពីវេលា​​ម៉ោង​៧​និង​១៥​នាទី​ព្រឹក​ថ្ងៃទី​​៣១ មករា ២០១៣ ​តាម​បណ្តោយផ្លូវ​លេខ​២៧១ ជិត​សាលា​បឋម​សិក្សា​ ហ៊ុន នាង ក្នុង​សង្កាត់​​ទួល​ទំពូង​២ ខណ្ឌ​ចំការ​មន ។ ​ក្នុង​ហេតុ​ការណ៍​​នេះ​បាន​បង្ក​​ឱ្យ​មាន​ការ​កក​ស្ទះ​​ចរា​ចរណ៍​​មួយ​សន្ទុះ​ផង​ដែរ ។

​ក្រោយ​ពេល​កើត​ហេតុ​នារី​ជា​អ្នក​បើក​​រថយន្ត​បង្ក​ត្រូវបាន​​សមត្ថ​កិច្ច​ឃាត់​ខ្លួន​បញ្ជូន​ទៅការិយា​ល័យ​ចរា​ចរណ៍​ជើងគោក​​ដើម្បី​សួរនាំ ៕