ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទស្សនតារា​ជុំ​វិញ​​ការ​ស្លៀក​ពាក់​បែបសិចស៊ី​ក្នុងពេលសម្តែង​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ជាការពិត បញ្ហា​ការ​ស្លៀកពាក់​សិចស៊ី​​ពេលឡើង​​ឆាកត្រូវ​បានហាម​ឃាត់​ ដោយ​សារ​តែ​វា​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់ភាព​ថ្លៃ​ថ្នូរ និង​វប្បធម៌​​​ ប្រពៃណី​ខ្មែរ ហើយ​កន្លងមក​បញ្ហានេះ ក៏បានកើតឡើង​ចំពោះតារាខ្មែរ​មួយចំនួន​ ដែល​ពួកគេ​បាន​ទទួល​មេរៀន​​យ៉ាងជូរ​ចត់​​​ និងការរិះគន់​​យ៉ាង​ចាស់​​​​ដៃ ហើយ​​​​ស្ថានីយទូរទស្សន៍​​ក្នុងស្រុក​​រអាក្នុងការ​ហៅពួកគេ​​ឱ្យឡើង​ច្រៀង​បន្ត​

រាជធានីភ្នំពេញ ៖ ជាការពិត បញ្ហា​ការ​ស្លៀកពាក់​សិចស៊ី​​ពេលឡើង​​ឆាកត្រូវ​បានហាម​ឃាត់​ ដោយ​សារ​តែ​វា​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់ភាព​ថ្លៃ​ថ្នូរ  និង​វប្បធម៌​​​ ប្រពៃណី​ខ្មែរ ហើយ​កន្លងមក​បញ្ហានេះ ក៏បានកើតឡើង​ចំពោះតារាខ្មែរ​មួយចំនួន​ ដែល​ពួកគេ​បាន​ទទួល​មេរៀន​​យ៉ាងជូរ​ចត់​​​ និងការរិះគន់​​យ៉ាង​ចាស់​​​​ដៃ ហើយ​​​​ស្ថានីយទូរទស្សន៍​​ក្នុងស្រុក​​រអាក្នុងការ​ហៅពួកគេ​​ឱ្យឡើង​ច្រៀង​បន្ត​ទៀត​ដែរ ​បន្ទាប់ពី​ពួកគេ​ទាំង​នោះ​ចូលចិត្ត​​បង្ហាញ​នូវសម្លៀកបំពាក់សិចស៊ី​​លេចលើ​លេចក្រោម ​ពេល​ដែល​ខ្លួនកំពុង​តែបង្ហាញ​​វត្ត​មាន​សម្តែង​តាមកញ្ចក់ទូរ​ទស្សន៍​​​សម្រាប់​អ្នក​ទស្សនា​​រាប់​លាន​នាក់​នោះ ។

​បើរំលឹក​ពីអតីត​កាល​ គេនៅ​មិនទាន់​អាច​​ភ្លេចនៅឡើយ​ទេថា តារាចម្រៀង​​សម្បុរ​ស្រអែម នាងជា សុវណ្ណា ​ត្រូវបានគេមិន​អនុញ្ញាត​ឱ្យ​ឡើង​​សម្តែង​រហូត​មកដល់សព្វថ្ងៃ បន្ទាប់ពីតារារូបនេះ បានឡើង​​ច្រៀងនៅក្នុង​កម្មវិធី​ផ្សាយផ្ទាល់​​មួយរបស់ស្ថានីយ​ទូរទស្សន៍​ស៊ី​ ធី អិន ​ដែល​នាងបានស្លៀក​ពាក់​សិច​ស៊ី​ស្ទើរ​តែអស់ពីខ្លួន ។ ​អ្នករៀបចំ​កម្ម​វិធី​បានបង្ខំ​ចិត្ត​បញ្ចប់កម្មវិធី​ត្រឹម​ពាក់​កណ្តាលទី​ បន្ទាប់ពី​មានប្រតិកម្ម​ពីថ្នាក់ដឹកនាំ ។ ​​ចាប់ពីពេលនោះ​មក ក៏​មាន​បំរាមមួយចេញ​មកដោយមិនអនុញ្ញាត​ឱ្យ​មានការ​ស្លៀកពាក់​សិចស៊ី​ហួសហេតុ នៅក្នុង​ការសម្តែង​តាមកញ្ចក់​ទូរទស្សន៍​សម្រាប់​តារាខ្មែរឡើយ ។ ​

ដោយឡែក សម្រាប់​តារាចម្រៀង​ឆៃ លីដាឡែន វិញ ក៏ទទួលការរិះគន់​យ៉ាង​ចាស់ដៃ​​ផង​ដែរ ​បន្ទាប់ពីនាង​​​បាន​បង្ហាញ​រូបថត​ដ៏ស្រើបស្រាល​មួយ​ជា​មួយ​តារាប្រុស​លោកអេឡិច ចន្ត្រា ។ ដោយឈរលើមូលហេតុ​នេះ តារាចម្រៀង​​សម្បុរ​ស្រអែម​រូបនេះ ត្រូវបានស្ថានីយទូរទស្សន៍ក្នុង​ស្រុក​មានការ​​ខ្លាច​​រអា​ក្នុងការ​ហៅនាង​មកច្រៀង​បន្ត​ទៀត​​ បើទោះ​បីជា​នាង​បានធ្វើការ​​សុំទោស​ជាសាធារណៈ និង​ស្វែងរក​ការជួយអន្តរាគមន៍​ពីសមាគម​សិល្បករ​ខ្មែរ​ក៏ដោយ ៕