ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនល្មោភ​កាម​ម្នាក់​ចាប់​រំលោ.ភ​ក្មេង​ស្រី​អាយុ​៦​ឆ្នាំ រហូត​បាន​សម្រេច​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ជន​ល្មោភ​កាម​ម្នាក់​​ត្រូវបាន​​កម្លាំង​សមត្ថ​កិច្ច​ប៉ូលិស​​ប៉ុស្តិ៍​កាកាប ធ្វើ​ការ​​ចាប់​​ខ្លួន​បន្ទាប់​ពី​ជន​នោះ​នឹក​ចង់​រួម​រ័ក ​​ហើយ​ពេល​​បាន​ឃើញ​ក្មេង​ស្រី​៣​នាក់​កំពុង​រត់​​លេង​គេ​ក៏​​បាន​​ប្រើ​ល្បិច​​​ឱ្យ​លុយ​ទៅ​ក្មេង​ស្រី​២​នាក់​បញ្ឆោត​ឱ្យ​ទៅ​ទិញ​​នំ​ហូប​ ឯ​ម្នាក់​ទៀត​មិន​ឱ្យ​ទេ ហើយបាន​ចាប់​ទាញ​ដៃ​ចូល​ទៅ​ក្នុង​បន្ទប់​​​រួច​ធ្វើ​សកម្ម​ភាព​ចាប់​រំលោ.ភ​​សេព​សន្ថវៈ​​រហូតបាន​សម្រេច ។ ​​រំលង​បាន​រយៈ​ពេល​៣​ទៅ​៤​ថ្ងៃ​​ក៏​ត្រូវ​ឪពុក​ម្តាយ​ក្មេង​ស្រី​រងគ្រោះ​ប្តឹង​ឱ្យ​​សមត្ថ​

រាជធានីភ្នំពេញ ៖ ជន​ល្មោភ​កាម​ម្នាក់​​ត្រូវបាន​​កម្លាំង​សមត្ថ​កិច្ច​ប៉ូលិស​​ប៉ុស្តិ៍​កាកាប ធ្វើ​ការ​​ចាប់​​ខ្លួន​បន្ទាប់​ពី​ជន​នោះ​នឹក​ចង់​រួម​រ័ក ​​ហើយ​ពេល​​បាន​ឃើញ​ក្មេង​ស្រី​៣​នាក់​កំពុង​រត់​​លេង​គេ​ក៏​​បាន​​ប្រើ​ល្បិច​​​ឱ្យ​លុយ​ទៅ​ក្មេង​ស្រី​២​នាក់​បញ្ឆោត​ឱ្យ​ទៅ​ទិញ​​នំ​ហូប​ ឯ​ម្នាក់​ទៀត​មិន​ឱ្យ​ទេ ហើយបាន​ចាប់​ទាញ​ដៃ​ចូល​ទៅ​ក្នុង​បន្ទប់​​​រួច​ធ្វើ​សកម្ម​ភាព​ចាប់​រំលោភ​​សេព​សន្ថវៈ​​រហូតបាន​សម្រេច ។ ​​រំលង​បាន​រយៈ​ពេល​៣​ទៅ​៤​ថ្ងៃ​​ក៏​ត្រូវ​ឪពុក​ម្តាយ​ក្មេង​ស្រី​រងគ្រោះ​ប្តឹង​ឱ្យ​​សមត្ថ​កិច្ច​ចាប់​ខ្លួន​តែម្តង ។

​ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​​ប៉ូលិស​ប៉ុស្តិ៍​កាកាប​​ចាប់​ខ្លួន​បាន​កាល​ពី​ព្រឹក​ថ្ងៃទី​២៨ មករា ២០១៣ ​នៅ​ចំណុច​ផ្ទះ​ជួល​មួយ​កន្លែង​​ដែល​មាន​ទីតាំង​ស្ថិត​នៅក្នុង​ក្រុម​ទី១ ភូមិ​តាងួន សង្កាត់​​កាកាប ខណ្ឌ​​ពោធិ៍​សែនជ័យ ។ ក្មេងស្រី​រងគ្រោះ​មាន​អាយុ​៦​ឆ្នាំ​​រស់​នៅ​​​ក្នុង​សង្កាត់​​ព្រែក​លៀប ខណ្ឌ​​ឫស្សីកែវ ដោយ​ឡែក​​ជន​សង្ស័យ​ល្មោភ​​កាម​ម្នាក់​នេះ​ឈ្មោះ​​ញ៉ែម ​សុខុម អាយុ​​២៥​ឆ្នាំ ​មុខរបរ​មើល​ការ​ខុស​ត្រូវ​ផ្ទះ​ជួល​កន្លែង​កើតហេតុ​​​ខាងលើ និង​បាន​ស្នាក់​នៅ​ទី​នោះតែម្តង ៕