ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេជ្រ ​សូលីកា ​ប្រតិ​កម្ម​ព័ត៌​​មាន​ត្រូវគេ​គប់​ក្នុង​ពេល​​សម្តែង​នៅ​ខេត្ត​ព្រៃ​វែង​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ តារា​ចម្រៀង​​ក្នុង​ផលិត​កម្ម M ដែល​ធ្លាប់​​បាន​អះអាង​​ថា នឹង​​ដើរ​ចេញពី​សិល្បៈ​​នាង​ពេជ្រ ​សូលីកា ​បាន​ប្រតិ​កម្ម​យ៉ាង​ខ្លាំង​ចំពោះ​​ការ​ចុះ​ផ្សាយ​​ព័ត៌​មាន​ក្នុង​​គេហ​ទំព័រ​​ក្នុង​ស្រុក​​មួយ​ដែល​បាន​អះអាង​ថា នាង​ត្រូវបាន​ទស្ស​និក​ជន​គប់ក្នុង​ពេល​ដែល​​នាង​ច្រៀង​នៅ​ក្នុង​ស្រុក​ស្វាយ​អន្ទរ​ខេត្ត​ព្រៃ​វែង ​នៅ​ក្នុង​ពេល​ថ្មី​នេះ ។

​ការ​ចេញ​មក​ប្រតិ​​កម្ម​របស់​តារា​ចម្រៀង​តូច​ច្រឡឹង​​ដែល​ល្បី​ថា មាន​មន្ត្រីធំ​នៅ​ឃុំ​គ្រង​រូប​នេះ​បន្ទាប់​ពី​គេហ​ទំព័រ​​ព័ត៌​មាន​​ក្នុង​ស្រុក​មួយ​ដែល​បាន​ចុះ​ផ្សាយ​​ដោយ​យោងទៅ​លើ​អ្នក​​ដឹង​​ពី​ហេតុ​ការណ៍​បាន​និយាយ​​ថា នាង​ពេជ្រ ​សូលីកា ត្រូវ​បាន​ស្វាគមន៍​​ដោយ​​ដប​ទឹក​បរិ​​សុទ្ធ​ និង​របស់​របរ​ផ្សេងៗ​ក្នុង​​ពេល​​ដែល​នាង​លេច​​មុខ​​ទៅ​ច្រៀង​ឱ្យ​ក្រុម​ហ៊ុន​​ឯក​ជន​​មួយ​នៅ​ក្នុង​ស្រុក​ស្វាយ​អន្ទរ ខេត្ត​ព្រៃវែង ។ ប្រភព​ដដែល​បាន​បញ្ជាក់​ថា ដើម​ចម​ដែល​នាំ​ឱ្យ​​មាន​មនុស្ស​មួយ​ចំនួន​គប់​របស់​របរ​ផ្សេង​ៗ​​ទៅ​លើ​​តារា​​ចម្រៀង​វ័យ​ក្មេង​រូប​នេះ​នៅ​លើ​ឆាក​​បែប​នេះ ដោយ​សារ​តែតារា​រូប​នេះ​បាន​បង្កើត​​ឱ្យ​​មាន​ការ​មិន​ពេញ​ចិត្ត​ពី​សំណាក់​​ទស្សនិក​ជន​ក្រោយ​ពី​រូប​នាង​បាន​ព្យា​យាម​​បើក​រថយន្ត​​រុល​ទៅ​មុខ​ធ្វើ​ឱ្យ​​ប៉ះ​ពាល់​ដល់​ទស្ស​និក​ជន​មួយ​ចំនួន ៕