ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណុំ​រឿង​សម្លា.ប់​អ្នក​គ្រូ​បង្រៀន​យក​សព​ញាត់​ក្នុង​ពាង​2​នាក់​ប្តី​ប្រពន្ធ​សម្លា.ប់​ព្រោះ​ជំពាក់​ប្រាក់​1​ម៉ឺន​បាត

11 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ​ ៖ ​ជន​ជាប់​ចោទ​​​​​​២​នាក់​​ប្តី​-ប្រពន្ធ​​​​ដែល​​ពាក់​ព័ន្ធ​នឹង​​ការ​សម្លា.ប់​អ្នកគ្រូ​បង្រៀន​​​ម្នាក់​​​​រួច​​យក​សពទៅញាត់​ក្នុងពាង​ទឹក​ ​ទី​បំផុត​ឈាម​ស្រែក​ស្បែក​ហៅ​ត្រូវបានកម្លាំង​នគរ​បាល​​ការិយាល័យ​​នគរ​បាល​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់ ​​ខេត្ត ​​ធ្វើ​ការស្រាវជ្រាវ​ និង​​ឈាន​ដល់​ការ​ចាប់​ឃាត់​ខ្លួន​​​​​​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលា​ដំបូង​​​ខេត្ត ​នា​រសៀល​ថ្ងៃទី​២៩ មករា ​។

ខេត្តបន្ទាយមានជ័យ​ ៖ ​ជន​ជាប់​ចោទ​​​​​​២​នាក់​​ប្តី​-ប្រពន្ធ​​​​ដែល​​ពាក់​ព័ន្ធ​នឹង​​ការ​សម្លាប់​អ្នកគ្រូ​បង្រៀន​​​ម្នាក់​​​​រួច​​យក​សពទៅញាត់​ក្នុងពាង​ទឹក​ ​ទី​បំផុត​ឈាម​ស្រែក​ស្បែក​ហៅ​ត្រូវបានកម្លាំង​នគរ​បាល​​ការិយាល័យ​​នគរ​បាល​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់ ​​ខេត្ត ​​ធ្វើ​ការស្រាវជ្រាវ​ និង​​ឈាន​ដល់​ការ​ចាប់​ឃាត់​ខ្លួន​​​​​​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលា​ដំបូង​​​ខេត្ត ​នា​រសៀល​ថ្ងៃទី​២៩ មករា ​។

លោក​វរសេនីយ៍​ទោ​ ​សិទ្ធ​ ឡោះ ស្នងការ​រង​​នគរបាល​ខេត្ត ​​និង​ជាប្រធាន​ការិយាល័យ​កណ្តាល​​នគរបាល​ព្រហ្ម​ទណ្ឌ​បាន​ឱ្យដឹង​ថា ​បន្ទាប់​ពីករណី​​​​ទទួល​​បាន​ព័ត៌មាន​ពីនគរបាល​មូលដ្ឋាន ​ពី​ឃាតកម្ម​​វាយ​សម្លាប់​អ្នក​គ្រូ​បង្រៀន​​ម្នាក់​​ឈ្មោះ​ឡោ ​មួយសាយ ​ហៅគ្រុយ​ អាយុ​៥៨​​​ឆ្នាំ​ កាល​ពីវេលា​​​​​ម៉ោង​៩​និង​៣០​នាទី​​ព្រឹក​ថ្ងៃទី​២៨ មករា ​លោក​ក៏​​បាន​ទទួល​បទ​បញ្ជា​យ៉ាង​​​​​​​ម៉ឺង​ម៉ាត់​ពី​លោក​ឧត្តម​សេនីយ៍​​ត្រី​​ស្នងការ​នគរ​​​​​​បាល​ខេត្ត​​​ឱ្យ​​ដឹក​នាំកម្លាំង​ជំនាញ​ចុះ​សហការ​ជា​មួយ​កម្លាំង​នគរបាល​ស្រុក​អូរ​ជ្រៅ ​ធ្វើ​ការ​ស្រាវជ្រាវ​ជុំ​វិញ ​កន្លែង​កើត​ហេតុ​ ​។ ​តាម​​រយៈ​ការ​ស្រាវ​ជ្រាវ​​​​​នេះ​ក៏​​​ឈាន​ដល់​កំណត់​បាន​មុខសញ្ញា​ជន​ជាប់​​ស​ង្ស័យ​​ចំនួន​២​នាក់​ជាប្តីប្រពន្ធ​នឹងគ្នា ​គឺ​ឈ្មោះ​យ៉ាវ ​ចន្ថាវី ​ភេទ​ស្រី អាយុ​៤០​ឆ្នាំ ​ជា​ប្រពន្ធ​ ​និង​ប្តី​ឈ្មោះ​ចិត្ត សុខុម ​អាយុ​៤២​ឆ្នាំ ​​ទាំង​​២​នាក់​នៅ​​​ភូមិ​គុត្ត​សត ​ឃុំ​គុត្ត​សត ​ស្រុក​អូរ​ជ្រៅ​ ។ ​

នៅក្នុងករណី​សម្លាប់នេះ​ ជង​រងគ្រោះបាន​បាត់​បង់​​​គ្រឿង​អលង្ការ ​រួម​មាន​ខ្សែ​ក​មាស​ទម្ងន់​៥ជី​មួយខ្សែ​ ចិញ្ចៀន​មាស​២​វង់ ​ទម្ងន់​៤ជី ​និង​ខ្សែ​​ដៃ​បា្លទីន​១ខ្សែ ​។ ជន​រងគ្រោះ​ត្រូវ​បាន​ឃាតករ​វាយ​​​​​​​​ត្រង់​ក្បាល​ផ្នែក​ខាង​ក្រោយ​រួច​ញាត់​​​សព​ចូល​​ក្នុង​​ពាង​ទឹក ​។

លោកស្នងការ​​រង​​បាន​បញ្ជាក់​ថា ​នៅចំ​ពោះ​មុខសមត្ថកិច្ច​​ ជន​សង្ស័យ​ជាប្រពន្ធ​បាន​សារភាព​ថា ​មូលហេតុ​ដែលគេ​ធ្វើ​បែប​​នេះ​ម​ក​ពីគេខឹង​​​​ជន​រងគ្រោះ​ដែល​ជា​ម្តាយ​មីង ពីរឿង​ជំពាក់​លុយ​១ម៉ឺន​បាត ​ក៏មាន​ការ​​ប្រវាយ​ប្រតប់​​គ្នា ​។ ពេល​នោះ​​ជន​រងគ្រោះ​បាន​យក​ដំ​បង​វាយ​ត្រូវខ្លួន​ចំនួន​២ដំបង​ ហើយ​​ដោយ​សារ​​ខឹង​​​ខ្លាំង​​ពេក​​ក៏​​​យក​កាំ​បិត​​​​ដែល​នៅជិត​ខ្លួន​វាយ​ទៅ​លើ​ជន​រង​គ្រោះជាម្តាយ​មីង​ ​​រួម​ជា​មួយ​ប្តី ​ដែល​ប្រើ​ចប​វាយ​​​ រួចហើយ​​ពួក​ខ្លួន​ទាំង​២​នាក់​​ប្តី​ប្រពន្ធ​ក៏​យក​សព​ញាត់​ចូល​ក្នុងពាង​ទឹក ដើម្បីបំបាត់​ដាន​ តែ​​ចៃដន្យ​ក្មេង​ទៅ​រក​ទឹក​ផឹក​​​​ប្រទះ​ឃើញ​សព​ជនរងគ្រោះ​ជាគ្រូរបស់​ខ្លួន ទើបមាន​ការភ្ញាក់​ផ្អើល​ឡើង ។ អ្នក​រង​គ្រោះ​ឈ្មោះ​ឡោ មួយ​សាយ ​​អាយុ​​៥៨​ឆ្នាំ ជា​គ្រូ​បង្រៀន​​​នៅ​សាលា​បឋម​​សិក្សា​​គុត្តសត​ ​ក្នុង​​ស្រុក​អូរ​ជ្រៅ ​មាន​ប្តី​ឈ្មោះ​ដួង រ៉ាន់ អាយុ​៥៨​ឆ្នាំ ​​​​មុខ​របរ​​ធ្វើ​ស្រែ​​​ និង​រស់​នៅ​​ក្នុង​ភូមិ​​គុ​​ត្តសត​​ ឃុំ​គុ​ត្តសត ស្រុក​អូរ​​​ជ្រៅ ។

លោក​វ​រ​សេនីយ៍​​ទោ សិទ្ធ ឡោះ​​​ បាន​​ប្រាប់​​ឱ្យ​ដឹង​ថា ​​​សព​​ជន​រង​គ្រោះ​​​​ត្រូវ​បាន​ប្រទះឃើញ​​នៅ​វេលា​ម៉ោង​​១០​ និង​១៥​នាទី​ថ្ងៃ​ទី​​ព្រឹក​​២៨ មករា ​​ខណៈ​​​កូន​សិស្ស​​​ប្រុស​​-ស្រី​​​​​២-​​៣​នាក់​​ដែល​ក្រោយ​ពី​​​​ចេញ​​លេង​​​​ស្រេក​ទឹក​​ក៏​​​នាំ​គ្នា​ទៅ​​រក​ទឹក​ផឹក​​​នៅ​​ផ្ទះ​ក្បែរ​សាលា​​​នោះ ហើយ​ប្រទះ​ឃើញ​​​សព​អ្នក​​គ្រូ​ក្នុង​​ពាង​​ទឹក​ក៏​​​​​​​នាំ​គ្នា​​ស្រែក​​ឆោ​ឡោ​​ឡើង​​ ទើប​មាន​ការ​ភ្ញាក់​ផ្អើល​​មក​​​ចោម​​រោម​​មើល ។

តាម​ការ​សាក​សួរ និង​ស្រាវ​ជ្រាវ​​​ពី​​លោក​គ្រូ​ អ្នក​គ្រូ​​ និង​សិស្សា​នុ​​សិស្ស​ឱ្យ​ដឹងថា​ ​​​មុន​ពេល​​​កើត​​ហេតុ​​​​​​​អ្នក​គ្រូ​​ឡោ មួយសាយ បាន​ឈឺ​ពោះ​​ហើយ​សុំ​ចេញ​​មុន​សិស្ស​ចេញ​លេង​ដើម្បី​​​ទៅ​​បត់​​​ជើង​ធំនៅ​បន្ទប់​ទឹក​​​ផ្ទះ​​បង​ប្រុស​ជី​ដូន​ម​ួយ​​​ ឈ្មោះ​​យ៉ាវ សែ អាយុ​​​​​ជាង​៦០​ឆ្នាំ ដែល​នៅ​ចម្ងាយ​ពី​​​​សាលា​រៀន​​​​​​​​ជិត​១០០​ម៉ែត្រ​​​​ ។ នៅ​​ពេល​នោះ​​បង​ប្រុស​ជីដូន​មួយ​​​មិន​​​បាន​នៅ​ផ្ទះ​​ទេ ព្រោះ​​រវល់​​ទៅ​ខេត្ត​បាត់​ដំបង នៅ​តែ​​​កូន​ស្រី និង​កូន​ប្រសា​​​នៅ​ចាំ​ផ្ទះ​​ ហើយ​​ឃើញ​​កំពុង​​អង្គុយ​​លក់​នំ​នៅ​​ក្នុង​បរិវេណ​​សាលា​រៀន​​ក្បែរ​​ផ្ទះ​នោះ​ ។

លោក​វរសេនីយ៍​ទោ សិទ្ធ ឡោះ ​​​​បន្ត​​​ថា បន្ទាប់​​ពី​​ធ្វើ​ការ​ស្រាវ​ជ្រាវ​​ពិនិត្យ​​​ជុំវិញ​កន្លែង​​កើត​ហេតុ​​រក​ឃើញ​​​កាំ​បិត​​ផ្គាក់​១​មាន​ស្នាម​ប្រឡាក់​​ឈាម​ដែល​យក​ទៅ​​សៀត​ទុក​​នៅ​​ជញ្ជាំង​​​​ផ្ទះ ។ ដោយ​មាន​ការ​សង្ស័យ​​​​ក៏​​បាន​ឃាត់​​ខ្លួន​​ពី​​​​​​រ​​នាក់​ប្តី​ប្រពន្ធ​​នៅ​​វេលា​ម៉ោង​​៥​ល្ងាច​​​ថ្ងៃ​ទី​​២៨ មករា ​​និង​​នៅ​ផ្ទះ​​ ហើយ​​បញ្ជូន​​ទៅ​ស្នង​ការ​​ដ្ឋាន​​នគរ​បាល​​ខេត្ត​​ដើម្បី​​សាក​សួរ ៕ ​