ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយ​ទាហាន​ពាក់​សក្តិ3​ប្រពន្ធ​ឈ្លីច​សួរ​រឿង​ប្រាក់​ខែ​ដក​កាំភ្លើង​បា.ញ់​របួស​ធ្ងន់

11 ឆ្នាំ មុន

ខេត្ត​សៀម​រាប​ ៖ នាយទាហាន​ពាក់​ស័ក្ដិ​​៣​អង្គភាព​គាំទ្រ​កាំភ្លើង​ធំ​អគ្គបញ្ជាការ​មួយ​រូប ប្រចាំ​នៅ​តំ​បន់​ប្រាសាទ​តា​មាន់​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ប្រាសាទបាគង​ចាប់​បញ្ជូន​​ខ្លួន​ទៅ​តុលាការ​ខេត្ដ​ កាល​ពី​រសៀល​ថ្ងៃ​ច​ន្ទ័​​ ​បន្ទាប់​ពី​បាន​ប្រើប្រាស់​អាវុធ​ខ្លី​បា.ញ់​ប្រពន្ធ​​​ឱ្យរ​បួស​ធ្លាយ​ពោះ​ ។

ហេតុ​ការ​បា.ញ់​ទៅ​លើ​ប្រពន្ធ​ខ្លួន​ឯងនោះ​បាន​កើ​តឡើង​កាលពី​វេលា​ម៉ោង​២១​យប់​​ថ្ងៃ​ទី​២៧ មក​រា ​នៅ​ក្នុងភូមិ​ជ្រៃ​ ឃុំ​ក​ណ្ដែ​ក​ ស្រុក​ប្រាសាទ​​​បាគង​

ខេត្ត​សៀម​រាប​ ៖  នាយទាហាន​ពាក់​ស័ក្ដិ​​៣​អង្គភាព​គាំទ្រ​កាំភ្លើង​ធំ​អគ្គបញ្ជាការ​មួយ​រូប ប្រចាំ​នៅ​តំ​បន់​ប្រាសាទ​តា​មាន់​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ប្រាសាទបាគង​ចាប់​បញ្ជូន​​ខ្លួន​ទៅ​តុលាការ​ខេត្ដ​ កាល​ពី​រសៀល​ថ្ងៃ​ច​ន្ទ័​​ ​បន្ទាប់​ពី​បាន​ប្រើប្រាស់​អាវុធ​ខ្លី​បាញ់​ប្រពន្ធ​​​ឱ្យរ​បួស​ធ្លាយ​ពោះ​ ។

ហេតុ​ការ​បាញ់​ទៅ​លើ​ប្រពន្ធ​ខ្លួន​ឯងនោះ​បាន​កើ​តឡើង​កាលពី​វេលា​ម៉ោង​២១​យប់​​ថ្ងៃ​ទី​២៧ មក​រា ​នៅ​ក្នុងភូមិ​ជ្រៃ​ ឃុំ​ក​ណ្ដែ​ក​ ស្រុក​ប្រាសាទ​​​បាគង​ ខណៈ​ជន​ស​ង្ស័យ​​​​ត្រឡប់​ពី​អង្គ​ភាព​ដោយ​​គ្មាន​ប្រាក់ខែ​​ធ្វើ​ឱ្យ​មាន​ជម្លោះ​ពាក្យ​សម្ដី​ជាមួយ​ប្រពន្ធ​ ។

​​មន្ដ្រី​កងរាជអាវុធហត្ថ​មួយ​រូប​បានឱ្យ​ដឹង​ថា មន្ដ្រី​យោធា​ដែល​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ក្នុង​អំពើ បាញ់​នោះ​មានឈ្មោះ​សូត្រ​ ដួង​ អាយុ​៤៤ឆ្នាំ​​​ ជា​ម​ន្ដ្រី​​យោធា​ពាក់​ស័​ក្ដិ​​៣ នៅ​​ក្នុង​​​អង្គភាព​គាំទ្រ​កាំភ្លើង​ធំ​អគ្គ​បញ្ជាការ​ប្រចាំ​នៅ​ប្រាសាទ​តា​មាន់​បាន​ប្រើ​កាំភ្លើង​ខ្លី​ម៉ាកK៥៤​បាញ់​ទៅ​លើ​ប្រពន្ធ​ឈ្មោះ​ផុ​ក សេរី​ អាយុ​៣៣​ឆ្នាំ ​​មួយ​គ្រាប់​ប​ណា្ដ​​​​ល​​ឱ្យរ​បួស​ធ្លាយ​​ពោះ​​បញ្ជូន​ទៅ​ព្យាបាល​នៅ​ឯ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ដ​​​ ​ប្ដី​​ប្រពន្ធ​​នេះ​មាន​​កូន​​២នាក់​​​ក្នុង​បន្ទុក​  ។​ នៅ​​​ព្រឹក​ថ្ងៃ​ទី​២៩​​ មករា ​តាម​ការ​ចុះ​ទៅ​ដល់​ផ្នែក​​វះកាត់​អគារ​«ក»​​នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្ដ​ ដែល​​ជា​កន្លែង​ស្ដ្រី​រង​គ្រោះ​កំពុង​សម្រាក​ព្យា​បាល​​របួស​ឃើញ​ថា​ អា​កា​រៈ​ស្ដ្រី​រង​គ្រោះ​ស្ថិត​នៅ​​ក្នុង​សភាព​ធ្ងន់ធ្ងរ​ ដោយ​មាន​បំពាក់​អុក​ស៊ី​ហ្សែន​​​ជំនួយ​​ដល់​​ការ​ដក​​ដង្ហើម​នៅឡើយ ​។

មន្ដ្រី​កងរាជអាវុធហត្ថ​ដដែល​បានឱ្យ​ដឹង​ថា​​ហេតុ​ការណ៍​​នោះ​កើតឡើង​ដោយសា​តែ​បុរសជា​ប្ដី​នោះ​បាញ់​​​ទៅ​លើ​ប្រពន្ធ​ដោយ​ស្មានថា​ គ្រាប់​កាំ​​ភ្លើង​ស្អុយ​ព្រោះ​គ្រាប់​ទី​១​បាញ់​ទៅ​លើ​អា​កា​ស​​​មិន​​ផ្ទុះឯ​គ្រាប់​ទី​​២​ ​បាន​​តម្រ​ង់​​ចំ​​ប្រពន្ធ​ក៏​ផ្ទុះ​តែ​ម្ដង​ ។

​​ទោះបីជា​យ៉ាងនេះ​ក្ដី​មន្ដ្រី​ប៉ូលិស​មួយ​រូប​បាន​បង្ហើប​ថា​ ​ការ​បាញ់​ឱ្យ​របួស​នេះ​ បន្ទាប់​ពី​នាយ​ទាហាន​ខាងលើ​ត្រឡប់​ពី​អង្គភាព​ដែល​ប្រចាំ​​ការ​​នៅ​ប្រាសាទ​​តា​មាន់​ខេត្ដ​ឧត្ដរ​មាន​ជ័យ​​វិញ​ ត្រូវ​​​​ប្រពន្ធ​​ឈរ​​ឈ្លេ​ច​សួរ​រក​ប្រាក់​ខែ​​ក៏​កើត​​ជា​​ជម្លោះ​បែកផ្សែង​រហូត​ដល់បុរស​ជា​ប្ដី​ខឹង​ទ្រាំ​លែង​បាន ក៏​ដក​កាំភ្លើង​ចេញ​ពី​ចង្កេះ​បាញ់​ទាំង​កំ​​ហឹ​ង​តែ​ម្ដង​ ​។

ថ្វីបើ​យ៉ាងនេះ​ក្ដី​​ នេះ​​​​មិនមែន​ជា​គំ​រូ​ល្អ​សម្រាប់​​​​នាយទាហាន​ ឬក៏​បុរសជា​ប្ដី​ជា​ពិសេស​អ្នក​ដែល​មាន​ភារៈ​កាន់​កាំភ្លើង​​មិន​​ត្រូវ​ដោះ​ស្រាយ​​​ជាមួយ​ក្រុម​គ្រួ​​សារ​តាម​របៀប​បាញ់​បែប​នេះ​ព្រោះតែ​​​កំ​ហឹ​ងទេ ។​ នេះ​អំពើ​កំរោលចូល​ប្រកបដោយ​ភាព​​ឆោត​ល្ង​ង់​​ និង​ល្មើ​ស​ច្បាប់​ទាំង​ស្រុង​ ។ ករណី​​នេះ​អា​ច​ចាត់​ទុក​ថា​ជា​សំណាង​ហើយ​​ដែល​ប្រពន្ធ​មិន​ស្លាប់​បើ​ស្លាប់​វិញ​វា​រឹតតែ​ធ្ងន់​​ធ្ងរ​​ជាក់​ជា​មិ​ន​ខា​ន​​ ។

នៅ​ល្ងាច​ថ្ងៃ​ទី​២៨​ មក​រា​ នេះ​មន្ដ្រី​កង​រាជ​អាវុធ​ស្រុក​ប្រាសាទបាគង​បាន​បញ្ចា​ក់ថា​ ​ពេល​នេះ​ជនសង្ស័យ​ជាម​ន្ដ្រី​យោធា​​​ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​កាន់​សាលាដំបូង​ខេត្ដសៀមរាប​រួច​ហើយ​ដោយ​ចោទ​ពី​បទ​«​ហិង្សា​ដោយ​មាន​ស្ថាន​ទម្ងន់​ទោស»​​ដើម្បី​ឱ្យ​តំណាង​អយ្យការ​បើ​កការ​ចោទ​ប្រកាន់​តាម​ផ្លូវ​ច្បាប់។

ទោះជា​យ៉ាងណា​នៅ​ព្រឹក​ថ្ងៃ​ទី​២៩​​ ​មករា ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ដសៀមរាប​លោក​ទី​ សុ​វិ​ន​ថា​ល់​ បាន​មាន​ប្រសាសន៍​ថា​ ​ករណី​​​នេះ​​លោក​បាន​បញ្ជា​ឱ្យ​មានការ​ចាប់ខ្លួន​តាំង​ពី​យប់​កើតហេតុ​មក​ម៉្លេះ​ ប៉ុន្ដែ​រហូត​មក​ទល់​ពេល​​នេះ​ខាង​កងរាជអាវុធហត្ថ​នៅ​មិន​ទាន់​បាន​បញ្ជូន​ខ្លួន​មក​ទេ​  ៕