ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​៥​នាក់ ដោយ​សារ​គ្រោះថ្នាក់​ចរា​ចរណ៍​លើ​កំណាត់​ផ្លូវ​​ជាតិ​លេខ​៧៨A

11 ឆ្នាំ មុន

ខេត្ត​រតនគិរី ៖ មនុស្ស​​​៥​នាក់​បាន​ស្លា.ប់​ភ្លាមៗ​​នៅ​នឹងក​ន្លែង​​យ៉ាង​រន្ធត់​​បំផុត​រវាង​​ម៉ូតូ​បុកជាមួយ​​នឹង​ម៉ូតូ​ក្នុង​ទិស​ដៅ​បញ្ច្រាស​​ទិស​គ្នា​​កាល​ពី​​វេលា​ម៉ោង​​១០​យប់​ថ្ងៃទី​​២៨ មករា ​២០១៣ ​ត្រង់​ចំណុច​ផ្លូវកោង​ចុះ​ចំណត​លើ​ផ្លូវជាតិ​លេខ​៧៨A ចំពី​​មុខផ្សារបង្កើត​ថ្មី​ព្រំដែន​អន្តរ​ជាតិ​អូរ​យ៉ាដាវ ក្នុងភូមិ​​ប៉កធំ ឃុំ​ប៉ក​​ញ៉ៃ ​ស្រុក​អូរ​យ៉ា​ដាវ​ ចម្ងាយ​ប្រមាណ​៤០០​ម៉ែត្រ​ពី​​ច្រក​ទ្វារ​អន្តរជាតិ​ ។

ខេត្ត​រតនគិរី ៖ មនុស្ស​​​៥​នាក់​បាន​ស្លាប់​ភ្លាមៗ​​នៅ​នឹងក​ន្លែង​​យ៉ាង​រន្ធត់​​បំផុត​រវាង​​ម៉ូតូ​បុកជាមួយ​​នឹង​ម៉ូតូ​ក្នុង​ទិស​ដៅ​បញ្ច្រាស​​ទិស​គ្នា​​កាល​ពី​​វេលា​ម៉ោង​​១០​យប់​ថ្ងៃទី​​២៨ មករា ​២០១៣ ​ត្រង់​ចំណុច​ផ្លូវកោង​ចុះ​ចំណត​លើ​ផ្លូវជាតិ​លេខ​៧៨A ចំពី​​មុខផ្សារបង្កើត​ថ្មី​ព្រំដែន​អន្តរ​ជាតិ​អូរ​យ៉ាដាវ ក្នុងភូមិ​​ប៉កធំ ឃុំ​ប៉ក​​ញ៉ៃ ​ស្រុក​អូរ​យ៉ា​ដាវ​ ចម្ងាយ​ប្រមាណ​៤០០​ម៉ែត្រ​ពី​​ច្រក​ទ្វារ​អន្តរជាតិ​ ។

ប្រភព​​​ព័ត៌​​មាន​​ឱ្យ​ដឹង​ថា មនុស្ស​ចំនួន​៥​នាក់​​ដែល​បាន​ស្លាប់​ភ្លាមៗ​​នោះមាន​ជន​ជាតិ​ខ្មែរ​ចំនួន​២​នាក់ ១-ឈ្មោះ​​សយ រស្មី អាយុ​១៩​ឆ្នាំ ​ភេទ​ប្រុស​ មាន​ស្រុក​កំណើត​​នៅ​ភូមិ​ដើមគ ​សង្កាត់​ព្រែក​តាសេក ​ខណ្ឌ​ឫស្សីកែវ ​រាជធានីភ្នំពេញ ​២-ឈ្មោះ​ ស វាសនា ​អាយុ​២២​ឆ្នាំ ភេទប្រុស មាន​ស្រុក​កំណើត​នៅភូមិ​ត្រពាំង​ព្រីង ​ឃុំ​ត្រពាំង​ព្រីង ស្រុក​ឈូក​ ខេត្ត​កំពត អ្នក​ទាំង​២​នាក់​ជា​កម្ម​ករ​​សំណង់ ។ មុនពេល​កើតហេតុ​អ្នក​ទាំង​២​បាន​ជិះ​ម៉ូតូ​​ ពណ៌ខ្មៅ ពីកើត​ទៅ​លិចក្នុងស្ថាន​ភាព​ស្រវឹង លុះ​មក​ដល់​ចំណុចកើតហេតុ ក៏​បុក​គ្នា​ជា​មួយ​ភាគី​ម្ខាង​ទៀត​ជា​ជន​ជាតិ​វៀតណាម​ចំនួន​​៣​នាក់ ​១-ឈ្មោះ​ង្វៀង វ៉ាន់​ធិន ភេទប្រុស អាយុ​ប្រហែល​​៣៥​ឆ្នាំ ​២-ឈ្មោះ​ង្វៀង វ៉ាន់ផុង ភេទប្រុស អាយុ​៣០​ឆ្នាំ ​​អ្នក​ទាំង​២​នាក់​ ជា​បង​ប្អូន​បង្កើត​ ​មាន​ស្រុក​កំណើត​នៅ​ប្រទេស​វៀតណាម ​និង៣-ឈ្មោះ​​ង្វៀង ​ហុង​ចុង អាយុ​​៥០​ឆ្នាំ ​ភេទប្រុស ​រស់​នៅ​ប្រទេស​វៀតណាម ជាជាង​​ធ្វើ​ផ្ទះ​ឈើ​នៅ​ព្រំដែន​អូរ​យ៉ា​ដាវ ​បាន​ជិះ​ម៉ូតូ​​ម៉ាក C100 តែម​ឆេះ​ពណ៌ព្រីង​ទុំ ពី​​លិច​ទៅ​កើត​​​ក្នុង​ស្ថាន​ភាព​ស្រវឹង​ដូចគ្នាពេញទំហឹង​ បណ្តាល​ឱ្យ​ស្លាប់​ទាំង​៥​នាក់​តែម្តង ៕