ថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០១២

Fast Internet Connection in Cambodia

កម្ពុជា​គេច​មិន​ផុត​ពី​វិបត្ដិ​សេដ្ឋកិច្ច​ដោយសារ​ពឹងផ្អែក​លើ​មូលធន​ខាងក្រៅ

  • Text Size

ដោយ ៖ អប្សរា

ថ្ងៃសុក្រ ទី២ ខែកក្កដា ឆ្នាំ២០១០ ម៉ោង ១៤:២១

រាជធានី​ភ្នំពេញ ៖ វេទិកា​នៃ​អង្គការមិនមែន​រដ្ឋាភិបាល​ស្ដី​ពី​កម្ពុជា​បាន​សហការ ជាមួយ​សមាគម​សេដ្ឋកិច្ច​កម្ពុជា រៀបចំ​បើកសិក្ខាសាលា​ស្ដី​ពី​ផល​ប៉ះពាល់​នៃ​វិបត្ដិ​សេដ្ឋកិច្ច ទៅ​លើ​ជន​ក្រីក្រ និង​គោលនយោបាយ​ឆ្លើយតប​ជា​យុទ្ធសាស្ដ្រ កាលពី​ថ្ងៃ​ទី​១ កក្កដា នៅសណ្ឋាគារ​អ៊ី​ម​ភើ​រៀ ដោយ​មាន​សិក្ខាកាម ចូលរួម​ចំនួន​ជាង​១០០​នាក់ មក​ពី​បណ្ដា​អង្គការ​ជា​ដៃគូ និង​ស្ថាប័នរដ្ឋ​ពាក់ព័ន្ធ​មួយ​ចំនួនទៀត​។ លោក​ឈិ​ត សំអាត នាយក​ប្រតិបត្ដិវេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្ដី​ពីកម្ពុជា​បាន​ថ្លែង​ថា ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ចសាកល​ដែល​បាន​ចាប់ផ្ដើម​ដំបូង​នៅ​សហរដ្ឋអា​មេ​រិ​ក​ចុងឆ្នាំ​២០០៨ និង​បាន​ប៉ះពាល់​ដល់សេដ្ឋកិច្ច​កម្ពុជា​ដែល​ជា​ហេតុ​នាំ​ឱ្យ​មានការ ធ្លាក់​ចុះ​សេដ្ឋកិច្ច​កាលពី​ឆ្នាំ​មុន ។ មូលហេតុចំបង​ដែល​បណ្ដាល​ឱ្យ​ប្រទេស​កម្ពុជា​មិន​អាច គេច​ផុត​ពី​វិបត្ដិ​នេះ គឺ​ដោយសារ​តែ​មូលដ្ឋានគ្រឹះ​សេដ្ឋកិច្ច​សំខាន់​របស់​ប្រទេស​នេះ​ពឹងផ្អែក​ស្ទើរតែ​ទាំងស្រុង​លើ​តំរូវការទីផ្សារ និង មូលធន​ពី​ក្រៅប្រទេស ។ ក្នុង​រយៈពេល​ដ៏​ខ្លីនេះ វិស័យ​បង្គោល​របស់​សេដ្ឋកិច្ច​កម្ពុជា​ដែលរង​ផល​ប៉ះពាល់​រួម​មាន វិស័យ​កាត់ដេរ វិស័យ​សំណង់ និង​ទីផ្សារ​អចលនទ្រព្យ ទេសចរណ៍ និង​កសិកម្ម ពិសេស​កៅស៊ូ និង​ដំឡូងមី ។

ទោះបីជា​មាន​សញា​នៃ​ការ​ងើបឡើង វិញ​របស់​សេដ្ឋកិច្ច​ពិភពលោក​ក៏​ដោយ ក៏សេដ្ឋកិច្ច​កម្ពុជា​ហាក់បីដូចជា​មិន​ទាន់​ងើប ឡើង​ភ្លាម​ៗ​ត្រឡប់​ទៅ​រក​ភាព​ដើម​វិញ​ដូច ក្នុងអំឡុងពេល​មិន​ទាន់​មាន​វិបត្ដិ​នោះ​ដែរ ។ នៅ​ក្នុង​កិច្ចប្រជុំ​នៃ​វេទិកា​កិច្ច​សហ​ប្រ​តិប​ត្ដិ​ការ​អភិវឌ្ឍន៍​កម្ពុជា​លើក​ទី​៣​កន្លង​ទៅថ្មី​ៗ​នេះ ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​សាកល ត្រូវ​បាន​គេ​ទទួលស្គាល់​ថា មាន​ភាព​យឺតយ៉ាវជាង​ការ​ងើបឡើង​ពី​វិបត្ដិ​អតីតកាល ព្រមទាំង​ហានិភ័យ និង​ឧបសគ្គ​ជា​ច្រើន​នៅ​ជា កត្ដា​ប្រឈម​នៅឡើយ ។ តាម​រយៈ​តឹកតាង ទាំងនេះ ខ្ញុំ​មាន​ជំនឿ​ថា ផល​ប៉ះពាល់​ទាំងឡាយ​ដែល​បណ្ដាល​មក​ពី​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​លើ​ក្រុម​គ្រួសារ និង​សហគមន៍​នៅ​កម្ពុជា នៅ​តែ​ជា​បញ្ហា​សំខាន់​សំរាប់​កិច្ច​ពិភាក្សា ព្រម​ជាមួយនឹង​តំរូវការ​ឱ្យ​មាននូវ​គោលនយោបាយ​ឆ្លើយ​តប​ដ៏​មាន​ប្រសិទ្ធភាព​និង រឹង​មាំ​រយៈពេល​ខ្លី និង​វែង​ពី​រាជរដ្ឋាភិបាល ដោយ​មានការ​គាំទ្រ​ពី​សំណាក់​ដៃគូ​អភិវឌ្ឍន៍​។

នៅ​ខែកក្កដា ឆ្នាំ​២០០៩ ដោយ​មានការព្រួយបារម្ភ​ពី​ផល​ប៉ះពាល់​អវិជ្ជមាន​លើ ជីវភាព​របស់​ប្រជាជន​ក្រីក្រ និង​ជន​ងាយ​រងគ្រោះ​នៅ​កម្ពុជា វេទិកា​នៃ​អង្គការ​មិនមែនរដ្ឋាភិបាល ស្ដី​ពី​កម្ពុជា សហការ​ជាមួយសមាគម​សេដ្ឋកិច្ច​កម្ពុជា និង​សមាជិកបណ្ដាញ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​បាន​រៀបចំ​វេទិកាសាធារណៈ​មួយ​ស្ដី​ពី​“​ផល​ប៉ះពាល់​នៃ​ការធ្លាក់​ចុះ​សេដ្ឋកិច្ច និង​តម្រូវការ​ឆ្លើយ​តប គោលនយោបាយ​” ដើម្បី​ធ្វើការ​ពិភាក្សា​អំពី ផល​ប៉ះពាល់​នៃ​ការ​ធ្លាក់​ចុះ​នេះ​លើ​ប្រជាជនក្រីក្រ ជា​ពិសេស​លើ​កម្មករ​រោងចក្រ​កាត់ដេរ និង​កសិករ​ខ្នាត​តូច ។ តាម​រយៈ​សិក្ខាសាលានេះ វេទិកា​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្ដី​ពីកម្ពុជា និង​អង្គការ​អុក​ហ្វា​ម បាន​សហការ​ក្នុងភាព​ជា​ដៃគូ​ជាមួយ​សមាគម​សេដ្ឋកិច្ច​កម្ពុជា ដើម្បី​ធ្វើការ​អង្កេត​លើ​ផល​ប៉ះពាល់​នៃ​ការ ធ្លាក់​ចុះ​សេដ្ឋកិច្ច​លើ​គ្រួសារ​និង​សហគមន៍ ។

ការ​សិក្សា​ស្រាវជ្រាវ​នេះ គឺជា​ការ​បំពេញបន្ថែម​ទៅ​លើ​ការ​សិក្សា​ស្រាវជ្រាវ​ផ្សេង ទៀត​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​អង្គការ ពលកម្ម​អន្ដរជាតិ​(​ILO​) វិទ្យាស្ថាន​បណ្ដុះបណ្ដាល និង​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍន៍ កម្ពុជា​(​CDRI​)​កម្មវិធី​អភិវឌ្ឍន៍​របស់​អង្គ ការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា (​UNDP Cambodia​)  ធនាគារពិភពលោក (World Bank​) និង​វិទ្យាស្ថាន​ផ្សេង​ៗ​ទៀត ដែលផ្ដោត​សំខាន់​ភាគច្រើន​លើ​ផល​ប៉ះពាល់​មក លើ​ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច​ជា​ជាង​ផ្ដោត លើ​កំរិត​មូលដ្ឋាន ។ សមាគម​សេដ្ឋកិច្ច កម្ពុជា​បាន​ធ្វើការ​អង្កេត​លើ​១០៧០​គ្រួសារ ចន្លោះ​ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ ២០០៩ រួម​ជាមួយនឹង​ការ​ធ្វើ​បទ​សំភាសន៍ ជាមួយនឹង​ស្ដ្រី និង​អ្នក​ផ្ដល់​ព័ត៌មាន​សំខាន់​ៗ ដទៃ​ទៀត នៅ​ក្នុងភូមិ​ចំនួន​១៥ នៅ​ទូ​ទាំងប្រទេស​កម្ពុជា និង​បាន​រក​ឃើញ​ការ​លំបាក ផ្សេង​ៗ​ដែល​គ្រួសារ​ទាំងនោះ​បាន​ជួប​ប្រទះ នៅ​សហគមន៍ ។ គួរ​កត់​សំគាល់ថា ក្នុងចំណោម​ភូមិ​ចំនួន​១៥​មាន​ភូមិ​ចំនួន​១៤ ត្រូវបាន​ធ្វើ​អង្កេត​ផង​ដែរ កាលពី​ឆ្នាំ​២០០៨ កន្លង​ទៅក្នុង​គោលបំណង​វាយតម្លៃ​ផល ប៉ះពាល់​នៃ​ការ​ឡើងថ្លៃ​ម្ហូបអាហារ​ទៅ​លើ គ្រួសារ​នៅ​ខែមិថុនា ឆ្នាំ​២០០៨ ។

របកគំហើញ​ពី​ការ​ធ្វើ​អង្កេត​នេះ និង​ការ​សិក្សា ផ្សេង​ៗ​ទៀត​នឹង​ត្រូវ​បាន​បង្ហាញ​នៅ​ថ្ងៃនេះ និង​ពិភាក្សា​ស៊ីជំរៅ​នៅ​ក្នុង​កិច្ច​ពិភាក្សា​ទាំង ពីរ​វគ្គ​នៃ​សិក្ខាសាលា​ថ្ងៃនេះ ។ វេទិកា​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្ដី​ពី កម្ពុជា សហការ​ជាមួយ​សមាគម​សេដ្ឋកិច្ច កម្ពុជា បាន​រៀបចំ​សិក្ខាសាលា​នេះ​ឡើង​ក្នុង គោលបំណង​ពីរ​ធំ​ៗ​គឺ​ទី​១ បង្ក​លក្ខណៈ​ឱ្យ មានឱកាស​ដល់​ស្ថាប័ន​ផ្សេង​ៗ​ដែល​បាន​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ពាក់ព័ន្ធ​នឹង​ផល​ប៉ះពាល់ នៃ​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​ដើម្បី​ឱ្យ​ស្ថាប័ន​ទាំង នេះ​អាច​ចែករំលែក​លទ្ធផល​នៃ​ការ​ស្រាវ ជ្រាវ​ជាមួយនឹង​លទ្ធផល​ដែល​ធ្វើការ​សិក្សា ស្រាវជ្រាវ​ដោយ​សមាគម​សេដ្ឋកិច្ច​កម្ពុជា ព្រមទាំង​ស្ថាប័ន​ពាក់ព័ន្ធ​ដទៃ​ទៀត​របស់​រាជ រដ្ឋាភិបាល ដើម្បី​ចែករំលែក​អំពី​វឌ្ឍនភាព របស់​ខ្លួន​ចំពោះ​ការ​ឆ្លើយ​តប​ទៅ​នឹង​ផល​ប៉ះ ពាល់​លើ​ប្រជាជន​ក្រីក្រ និង​ក្រុម​ជន​ដែល ងាយ​រង​គ្រោះ និង​ទី​២ គឺ​សិក្ខាសាលា​នេះ​នឹង ត្រូវ​បាន​ប្រើប្រាស់​ជា​កិច្ច​ពិភាក្សា​លើ​បញ្ហា ដែល​នៅ​តែ​បន្ដ​មាននៅ​ឡើយ ដែល​ទាំង​អ្នក ស្រាវជ្រាវ និង​សហគមន៍​នៃ​អង្គការ​មិនមែន រដ្ឋាភិបាល​ជឿជាក់​ថា នៅ​តែ​ត្រូវការ​ឱ្យ​មាន នូវ​គោលនយោបាយ​ឆ្លើយ​តប​ជា​យុទ្ធសាស្ដ្រ ពី​សំណាក់​រាជរដ្ឋាភិបាល និង​ដៃគូ​អភិវឌ្ឍន៍​ ៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 08-02-2012 ម៉ោង 07:47 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0424,050
បាត ថៃឡង់ (1USD)30.931
ដុង វៀតណាម (1USD)20,97021,050
យ៉េន ជប៉ុន (10.000JPY)129.5130.7
ដុល្លារ សិង្ហបូរី (100SGD)80.280.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)32.933.1
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)131.7132.2
ផោន អង់គ្លេស (100GBP)158.2158.8
ដុល្លារ អូស្ត្រាលី (100AUD)107.2107.8
ដុល្លារ កាណាដា (100CAD)99.7100.3
ហ្វ្រង់ ស្វ៊ីស (100CHF)108.8109.3
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)2,0902,100
 

qbmore - Cambodia Advance Communication Ltd