ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្រវឹង​ធ្លាក់ភ្នែក​បើក​រថយន្តបុក​បង្គោល​ភ្លើង​មហាវិថី​​ព្រះ​នរោត្តម

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​បុរស​ជនជាតិ​អាេមរិកម្នាក់​​ស្រវឹង​ធ្លាក់​ភ្នែក​​បានបើក​រថយន្ត​ម៉ាកឡិចស៊ីស​​​​ RX300 ពណ៌​ស ​ទៅបុក​បង្គោល​ភ្លើងបំភ្លឺ​​ផ្លូវ​នៅ​មុខ​ធនាគារ​​ប៊ូយ៉ុងខ្មែរ មហាវិថីព្រះ​នរោត្តម ​ស្ថិតក្នុងសង្កាត់​ចតុមុខ​​ ខណ្ឌដូនពេញ ​កាលពីវេលាម៉ោង​៣ និង​៣០​នាទី​ទៀបភ្លឺ ថ្ងៃទី​១៨ ​មករា ២០១៣​។

នៅក្នុងហេតុ​ការណ៍នេះ អ្នក​បើក​ជួបសំណាង​ល្អ មិនមានរងរបួស​ ព្រោះ​​បាន​ពោងការពារ​សុវត្ថិភាព​​ជួយ​តែខូចខាត​រថយន្ត​ផ្នែក​​ខាងមុខ ចំហៀង​ខាង​ស្តាំ និង​បង្គោលភ្លើង​​បាក់គល់​​ទ្រេត ហើយ​អ្នកបើក​រថយន្ត​នោះ​មិនត្រូវ​បានសមត្ថកិច្ច​ឃាត់​ខ្លួន​នោះ​ទេ ​​បើ​ទោះបី​មានជាតិស្រវឹងក្នុង​ខ្លួន​ក៏ដោយ ។ ​

សមត្ថកិច្ច​​មួយរូប​​​បាននិយាយ​ថា ​មុនពេល​​កើតហេតុ​​ គាត់បាន​ឃើញ​រថយន្ត​​មួយគ្រឿងម៉ាក​ឡិចស៊ីស ​កូនកាត់​​ពណ៌ស​ បើក​យ៉ាងលឿន ​​លើកំណាត់​មហាវិថី​ព្រះនរោត្តម ​ឆ្ពោះ​​ទៅរមណីយដ្ឋាន​​​វត្តភ្នំ លុះ​មកដល់​មុខធនាគារ​​ប៊ូយ៉ុងខ្មែរ ក្នុងសង្កាត់​ចតុកមុខ​​ ខណ្ឌដូនពេញ ទំនង​​អ្នកបើកងោក​មួយភាំង បណ្តាលឱ្យ​រថយន្ត​​​រេចង្កូតឡើង​លើ​ចិញ្ចើម​ផ្លូវ ហើយ​បុកបង្គោល​ភ្លើង​មានក្បាច់​រចនា​​​ ដែលសាលា​រាជធានីភ្នំពេញ ទើប​តែ​នឹងដោះដូរ​​ពេលថ្មីៗនេះ ​បាក់គល់ ​​និង​ទ្រេត​មកម្ខាង ។ ​

ខណៈ​ពេល​​​បុក​បង្គោល​ភ្លើង​ទៅមុខ​លែងរួច ​ក៏ឃើញ​​បុរសម្នាក់​អាយុ​ជាង​៥០​ឆ្នាំ បើកទ្វារ​​រថយន្តចេញមកខាងក្រៅ ​ទប់ខ្លួន​មិនហ្នឹង​ធុំក្លិន​ស្រា​ឱ្យហួង ​និងបាននិយាយ​ជាភាសា​អង់គ្លេស ព្រមទាំង​​ឱ្យ​នាម​​ប័ណ្ណ​​មួយ​សន្លឹក​ដល់សមត្ថកិច្ច​ដែលមានដាក់ឈ្មោះ Stephen Rgriffiths ផ្ទះលេខ3EoB ផ្លូវ​លេខ​២០៨ សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ  ៕